ចិន ​កូរ៉េខាងត្បូង ​និង​ជប៉ុន​​​នឹង​ជួប​​ពិភាក្សា​គ្នា​​នៅ​ទីក្រុង​​សេ​អ៊ូ​ល​​​នៅ​ថ្ងៃទី​២១​​មីនា​​

17-03-2015 9:32 am 1648
រដ្ឋមន្ដ្រីការបរទេស​ប្រទេសទាំងបី

​យោង​តាម​ការចុះផ្សាយ នៅលើ​គេហទំព័រ​ទីភ្នាក់ងារ​សារព័ត៌មាន​Channel News Asia នៅ​ថ្ងៃ​ទី​១៧​មីនា​នេះ​បានឱ្យដឹងថា រដ្ឋមន្ដ្រីការបរទេស​ប្រទេស​បី​គឺ​កូរ៉េខាងត្បូង ចិន និង​ជប៉ុន​នឹង​ជួប​​គ្នានៅ​ថ្ងៃ​សៅរ៍​ខាងមុខ នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល​ប្រទេស​កូរ៉េខាងត្បូង​។ កិច្ច​ជំនួប​ត្រី​ភាគី​នេះ គឺ​ដើម្បី​ពិភាក្សា​ពី​បញ្ហា​ប្រឈម​ដែល​ប្រទេស​ទាំង​បី​បាន​ជួប ហើយ​វា​ជា​កិច្ច​ជំនួប​លើក​ដំបូង ចាប់តាំងពី​ភាគី​ទាំង​បី​បាន​ជួប​គ្នា​លើក​ចុងក្រោយ កាលពី​ខែ​ឧសភា​ឆ្នាំ​២០១២​។


​ជា​ការកត់សម្គាល់​ចំណង​មិត្ដភាព​រវាង​កូរ៉េ​ខាងត្បូង​និង​ចិន ជាមួយ​ជប៉ុន​បាន​រង្គោះរង្គើ​ដោយសារ​តែ​ជប៉ុន​បាន​ស្ទាក់ស្ទើរ ចំពោះ​កំហុស​ដែល​ខ្លួន​បាន​ធ្វើ​កាលពី​សម័យ​សង្គ្រាម​លោក​លើក​ទី​២​។ កាលណោះ​ជប៉ុន​ត្រូវ​កូរ៉េខាងត្បូង និង​ចិន​ចោទថា​បាន​ចាប់​ស្ដ្រី​ជនជាតិ​ទាំងពីរ ទៅ​ធ្វើ​ជា​ទាសករ​ផ្លូវភេទ​សម្រាប់​កងទ័ព​ជប៉ុន​។ សកម្មភាព​នេះ បាន​ធ្វើឱ្យ​ប្រជាជន​ចិន​និង​កូរ៉េខាងត្បូង​នៅតែ​ចងកំហឹង​ដល់​បច្ចុប្បន្ន ហើយ​ក៏​ចង់ឱ្យ​ជប៉ុន​សុំទោស​ចំពោះ​កំហុស​របស់​ខ្លួន​ជា​សាធារណៈ ឱ្យ​ពិភពលោក​បាន​ដឹង​ផង​ដែរ​៕​​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត