វិធីសាស្ដ្រ​​នៃ​​ការ​ដាំ​​ដើម​​ថ្នំា​ជក់​​របស់​​កសិករ​​នៅ​​ឃុំ​​កំពង់​​ទ្រាស​​

14-03-2015 4:44 pm 4485
ដើមថ្នំាជក់

​ដើម​ថ្នាំជក់​ជា​ប្រភេទ​ដើម​ថ្នាំ​ម្យ៉ាង​គេ​យក​ស្លឹក​វា​ទៅ​ធ្វើ​ជា​បារី​។ ជាទូទៅ​ដើម​ថ្នាំជក់​នេះ កសិករ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ពុំ​សូវ​ប្រើ​ជាតិគីមី​ខ្លាំងក្លា​នោះ​ទេ​។ បើ​តាម​កសិករ​ម្នាក់​នៅ​ឃុំ​កំពង់ទ្រាស​ខេត្ត​ត្បូងឃ្មុំ បាន​និយាយថា​ការដាំ​ថ្នាំជក់​នៅ​ឃុំ​នេះ ពុំ​សូវ​ប្រើ​ជាតិ​ជាតិគីមី​ទេ ហើយ​អាច​យក​ថ្នាំ​នេះ​ធ្វើ​ជា​បារី​ខ្មែរ​ឬ​ក៏​អាច​ហៅថា​បារី​កាតា​ប ។ រីឯ​របៀប​ដាំ​វិញ​គឺ​មាន​លក្ខណៈ​លំបាក​បន្តិច​។ ចង់ដឹងថា​តើ​ការដាំ​ដើម​ថ្នាំជក់​នេះ មាន​លក្ខណៈ​លំបាក​ឬ​យ៉ាងណា​នោះ​ជា​បន្ត​សូម​ស្ដាប់​នាទី​កសិកម្ម​រៀបចំ​ដោយ​លាង ធីតា​ដូចតទៅ​៖


​កសិករ​ម្នាក់​រស់នៅ​ឃុំ​កំពង់ទ្រាស ស្រុក​ក្រូចឆ្មា​ខេត្ត​ត្បូងឃ្មុំ​គឺ​លោក​អ៊ំ​គ្រុយ​ឆាង​។ លោក​អ៊ំ​គ្រុយ​ឆាង​មាន​វ័យ​ប្រមាណ​ជាង​៦០​ឆ្នាំ​ហើយ ហើយ​លោក​អ៊ំ​មានបទពិសោធន៍​ដាំ​ដើម​ថ្នាំជក់​នេះ​អស់​រយៈពេល​៤០​ឆ្នាំ​ហើយ​ដែរ​។ បើ​តាម​លោក​អ៊ំ​គ្រុយ​ឆាង​បាន​រៀបរាប់​ពី​ការដាំ​ដើម​ថ្នាំជក់​ដូចតទៅ​៖


​សម្លេង​៖


​លោក​អ៊ំ​គ្រុយ​ឆាង​បាន​រៀបរាប់​បន្តទៀតថា ចំពោះ​បទពិសោធន៍​ដាំ​ដើម​ថ្នាំជក់​ប្រមាណ​ជា​៤០​ឆ្នាំ​មកនេះ លោក​អ៊ំ​មាន​តិច​និក​ជាច្រើន​សម្រាប់​ថែទាំ​ដំណាំ​មួយ​នេះ​។ លោក​អ៊ំ​គ្រុយ​ឆាង​បន្តថា​៖


​សម្លេង​៖


​កសិករ​រូប​នេះ​ដែល​មាន​បទពិសោធន៍​ប្រមាណ​ជា​៤០​នេះ​ដដែល បាន​រៀបរាប់​ដើម​ថ្នាំ​នី​មួយៗ ព្រោះ​វា​មាន​២​ប្រភេទ​៖


​សម្លេង​៖


​ជា​ចុងក្រោយ​លោក​អ៊ំ​គ្រុយ​ឆាង បាន​អំពាវនាវ​ឱ្យ​ប្រជាជន​ខ្មែរ​ទាំងអស់ សូម​គាំទ្រ​ផលិតផល​ខ្មែរ ដំណាំ​ខ្មែរ​ជាជាង​គាំទ្រ​ផលិតផល​បរទេស ដំណាំ​បរទេស តែបើ​ដំណាំ​ខ្មែរ​វិញ​គឺ​ពុំ​សូវ​ប្រើ​ជីគីមី​នោះទេ ហើយ​ដំណាំ​មួយចំនួន​ទៀត​នោះ​គឺ​មិន​ប្រើ​តែ​ម្ដង​។ ជាក់ស្ដែង លោក​អ៊ំ​គ្រុយ​ឆាង​បាន​រៀបរាប់​ថា​ដំណាំ​នៅក្នុង​ឃុំ​កំពង់ទ្រាស​នេះ​កម្រ​ដាក់​ថ្នាំ​ណាស់ តែ​បើ​សិន​ជា​ដំណាំ​មួយចំនួន​តូច​មាន​សត្វល្អិត​ស៊ី​គឺ​ត្រូវ​បង្ខំចិត្ត​ប្រើ តែបើ​ប្រើ​ថ្នាំ​គឺ​ប្រើ​តិចតួច​បំផុត​។

 

កសិករ​រូបនេះ​បាន​បន្ថែមទៀតថា បើសិនជា​បងប្អូន​ស្រលាញ់​សុខភាព សូម​ទិញ​ដំណាំ​របស់​ខ្មែរ​ជាពិសេស​ទិញ​ដំណាំ​របស់​លោក​អ៊ំ​ផ្ទាល់​តែម្ដង​ក៏​បាន​ដែរ​។ សរុប​ជា​រួម​លោក​អ៊ំ​គ្រុយ​ឆាង​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ថ្នាំជក់​នេះ​វា​អាច​ប៉ៈពា​ល់​ដល់​សុខភាព បើសិន​ជា​មនុស្ស​ពិសារ​រាល់​ម៉ោង​រាល់​ពេល​វេលា ប៉ុន្តែ​បើសិនជា​ពុំ​សូវ​ពិសារ គឺ​មិន​ប៉ៈពា​ល់​ដល់​សុខភាព​នោះ​ទេ​ឱ្យតែ​ថ្នាំជក់​ជា​របស់​ខ្មែរ​។ នេះ​ជា​សម្ដី​របស់​លោក​អ៊ំ​គ្រុយ​ឆាង​រស់នៅ​ឃុំ​កំពង់​ទ្រាស ខេត្ត​ត្បូងឃ្មុំ​បាន​រៀបរាប់​បន្ថែម​៕(​ដោយ​៖​លាង ធីតា​)

ព័ត៌មានផ្សេងទៀត