ថ្ងៃនេះ​​UN​​នឹង​​បើក​​កិច្ច​ប្រជុំ​​ស្ដី​ពី​គ្រោះ​មហន្ត​រាយ​​នៅ​ជប៉ុន​​

14-03-2015 9:12 am 1702

​អង្គការសហប្រជាជាតិ​នឹង​បើក​កិច្ចប្រជុំ​ស្ដី​ពី​គ្រោះមហន្តរាយ​នៅ​ប្រទេស​ជប៉ុន​។ កិច្ចប្រជុំ​នេះ​នឹង​បើក​នៅ​ថ្ងៃទី​១៤​មីនា ឆ្នាំ​២០១៥​។ កិច្ចប្រជុំ​ដដែល​នឹង​ផ្តោត​សំខាន់​ទៅលើ​ការកាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ ហើយ​នឹង​ផ្សារភ្ជាប់​នូវ​ក្ដីសង្ឃឹម​ពី​ការកាត់បន្ថយ​អាកាសធាតុ​ផងដែរ ព្រោះ​សេដ្ឋកិច្ច​លើ​សាកលលោក​ជា​រៀងរាល់ឆ្នាំ​ខាត​បង់អស់​២៥០​ពាន់​លាន​ដុល្លា​រ​​អាម​រិក​​ទៅ​​៣០០​ពាន់​លាន​ដុល្លារ​អាមេរិក​។ កិច្ចប្រជុំ​ដដែល អង្គការសហប្រជាជាតិ នឹង​រម្លឹក​រឿង​ចាស់​ឡើងវិញ​ពាក់ព័ន្ធ​នឹង​ព្យុះ​ស៊ូណាមិ​នៅ​មហាសមុទ្រ​ឥណ្ឌា​កាលពី​ឆ្នាំ​២០០៤ ដែល​បាន​សម្លាប់​មនុស្ស​រាប់លាន​ទៀតផង​៕(លាង ធីតា)

ព័ត៌មានផ្សេងទៀត