ចាន់ វឌ្ឍនាកា និង​​ឃួន ឡា​បូ​រ៉ាវី បំបាក់​​ម៉ា​​កាវ ៣-០​

12-03-2015 9:43 pm 2935

​ក្នុង​ការប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់​ពិភពលោក​នា​ល្ងាច​ថ្ងៃទី ១២ នេះ កម្ពុជា​បាន​ស៊ុត​បញ្ចូល​ទី​ម៉ា​កាវ ៣ ទល់នឹង ០​។ ជ័យជម្នះ​នេះ​គឺជា​មោទនភាព​ដ៏​ធំ​មួយ​សម្រាប់​ប្រទេស​កម្ពុជា មុន​ពេល​ទៅ​ជួប​ម៉ា​កាវ​នា​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៥​ខាង​មុខ​ក្នុង​ជើង​ទី​២ ហើយ​ក៏​រំពឹង​រំពឹង​នឹង​អាច​ឆ្លង​ផុត វគ្គ​ជម្រុះ​ក្នុង​ជុំ​ទី​១ ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ផងដែរ ប្រចាំ​ទ្វីបអាស៊ី​។​

 

​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ដែល​បាន​បំបាក់​ក្រុម​កីឡាករ​ម៉ា​កាវ ៣-០ គឺជា​កីឡាករ ចាន់ វឌ្ឍនាកា ចំនួន​២​គ្រាប់ នៅ​នាទី​ទី​៦៣ និង​នាទី​ទី ៧៩ និង​មិត្ត​រួម​ក្រុម​ខ្សែ​ប្រយុទ្ធ ឃួន ឡា​បូ​រ៉ាវី នៅ​នាទី ៩០+៤ ក្នុង​ពហុកីឡាដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​(​ស្តា​ត​ចាស់​)​។​គួរបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១២ ខែ​មីនា នេះ​មាន​ការប្រកួត​ពានរង្វាន់​ពិភពលោក វគ្គ​បឋម​តំបន់​អាស៊ី ជុំ​ទី​១ ជើង​ទី​១ រវាង​ម្ចាស់ផ្ទះ​អ្នក​ចម្បាំង​ក្រុង​អង្គរ​កម្ពុជា​ជួប​ជាមួយ​ក្រុម ជម្រើសជាតិ​ម៉ា​កាវ​៕ (​ដោយ​៖ ចេ​ន សុជាតា​)

ព័ត៌មានផ្សេងទៀត