​អ្នកនាង​ ហ៊ុន ប៉ែន៖ ​ចង់​ចេះ​​​របាំ​​​ក្បាច់​​បុរាណ​​​ខ្មែរ​ ត្រូវតែ​​​ចេះ​ពី​​បច្ចេកទេស​​សិល្បៈ

10-03-2015 3:05 am 4600

​បើ​យោង​ទៅតាម​សៀវភៅ​ប្រវត្តិសាស្ដ្រ​នានា របាំ​ក្បាច់បុរាណ​ខ្មែរ ត្រូវបាន​បុព្វបុរស​ខ្មែរបាន​បន្សល់​ទុក​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ ​តាំងពី​យូរលង់​ណាស់​មកហើយ​។ ហើយ​ការសិក្សា​របាំ​ក្បាច់បុរាណ​ខ្មែរ​ត្រូវតែ​ស្វែងយល់​ពី​ប្រវត្តិសាស្ដ្រ ​ឲ្យបាន​ច្បាស់ទើប​អាច​ក្លាយ​ជា​សិល្បករ ​មាន​ជំនាញ​ពិតប្រាកដ​បាន​។​ លើសពីនេះ​ត្រូវ​ស្វែងយល់​ពី​បច្ចេកទេស​សិល្បៈ ផ្សារភ្ជាប់​ទ្រឹស្ដី​សិល្បៈ​ឲ្យបាន​ច្បាស់លាស់​ និង​មាន​ការតស៊ូ​ព្យាយាម​ខ្ពស់​។ នេះ​បើ​យោង​តាម​សម្ដី​របស់​អ្នកនាង ហ៊ុន ប៉ែន អនុប្រធាននាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព​។​

ដើម្បី​ដឹង​កាន់តែច្បាស់តើ​អ្នកនាង ហ៊ុន ប៉ែន មាន​ការតស៊ូ និង​ចូលរួម​ជួយ​សង្គម​តាមរយៈសិល្បៈ​ដូចម្ដេចខ្លះ​?

​ជា​បន្ដ​សូម​ប្រិយមិត្ត​អ្នក​ស្ដាប់ ស្ដាប់​បទសម្ភាសន៍​រវាង ឡេង បញ្ញា​វឌ្ឍន៍ ជាមួយអ្នកនាង ហ៊ុន ប៉ែន​ អនុប្រធាននាយកដ្ឋាន ​សិល្បៈ​ទស្សនីយភាព និង​ជា​បេក្ខជន​ក្នុង​កម្មវិធី Cambodia’s got talent ដូចតទៅ​៖
​    ​
សម្លេង

 

 

ព័ត៌មានផ្សេងទៀត