ជប៉ុន​​ផ្តល់​​ជំនួយ​ឥតសំណង​​ជាង​​៥​សែន​​ដុល្លារ​​ដើម្បី​​អភិវឌ្ឍ​​វិស័យ​​អប់រំ​​នៅ​​កម្ពុជា​

09-03-2015 8:29 pm 2849

​រដ្ឋាភិបាល​ជប៉ុន​​បាន​​ផ្តល់​​ជំនួយ​ឥតសំណង​​ជាង​​៥សែន​​ដុល្លារ​​ដល់​អង្គការ​ពីរ ដើម្បី​​ជួយ​​កុមារ​​ពិការ​​នៅ​កម្ពុជា និង​ការ​ធ្វើ​ឲ្យ​​ល្អប្រសើរ​ឡើង​​នូវ​​បរិស្ថាន អប់រំ​​ក្នុង​សាលារៀន​។ អង្គការ​​ទាំង​ពីរ​​គឺ សមាគម​សម្រាប់​​ជំនួយ​និង​សង្គ្រោះ​​(AAR)​ទទួល​ថវិកា​ចំនួន​ជិត​៣​សែន ដុល្លារ​សម្រាប់​គម្រោង​លើកកម្ពស់​ការអប់រំ​បញ្ចូល​គ្នា​ដល់​កុមារ ពិការ​ក្នុង​ខេត្ត​កណ្តាល​។  អង្គការ​មិនមែន​រដ្ឋាភិបាល​មួយទៀត​គឺ​អង្គការ​Japan Team of Young Human Power(JHP)​ទទួលបាន​ថវិកា​ចំនួន​ជិត​៣​សែនដុល្លារ​សម្រាប់​គម្រោង​សាងសង់​អគារសិក្សា​និង​បង្គន់​អនាម័យ​ប្រព័ន្ធ​ទឹក​ស្អាត​និង​ទ្រទ្រង់​អប់រំ​អនាម័យ​សម្រាប់​ធ្វើ​ឲ្យ​ល្អ​ប្រ​សើ​រ​ឡើង​នូវ​បរិស្ថាន​អប់រំ​ក្នុង​សាលារៀន​។ ថវិកា​ជាង​៥​សែន​ដុល្លារ​នឹង​ចុះហត្ថលេខា​ប្រគល់​នៅ​ថ្ងៃទី​០៩​ខែ​មីនា​នេះ ក្រោម​វត្តមាន​លោក​ម៉ា​ម៉ា​រុ យូ​ជិ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា និង ប្រធាន​សមា​គន AAR​កញ្ញា សូ​ណូ​ដា តូ​ម៉ូកូ​និង​កញ្ញា​យ៉ា​កាបេ សា​គី​អ្នកសម្របសម្រួល​គម្រោង​អង្គការ​JHP​នៅ​ស្ថានទូត​ជប៉ុន​៕(​ដោយ​៖​អ៊ុន សុខ​ឡា​)

ព័ត៌មានផ្សេងទៀត