របាំ​​​គ្រុឌ​​សំ​ដែង​ពី​ទំ​នាក់​ទំ​នង​អន្តរ​ស្នេ​ហា​រវាង​មនុស្ស ​និង​សត្វ​

08-03-2015 4:39 pm 5070
ការសំដែងរបាំ​​​គ្រុឌ

​ក្នុង​ទេវ​កថា សត្វ​គ្រុឌ មាន​តួនាទី​ជា​ទីនាំង​ព្រះ​វិស្ណុ​។ ដោយឡែក​នៅ​ក្នុង​ការបង្កើត​ស្នាដៃ​របាំ​សហ​សម័យនេះ​តូ​អង្គ​សត្វ​គ្រុឌ ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ ២០០៣ ដោយ លោកស្រី ហ៊ុន ប៉ែន ក្រោម​ការទទួល​ឥទ្ធិពល​ពី​សន្ធឹក​ស្គរខ្មែរ​ដែល​មានឈ្មោះ​ថា “​ប្រគុំ​ស្គរ​វង់​ធំ​” មាន​ស្គរខ្មែរ​ចំនួន​ជាង ៧៨ ប្រភេទ​ដែល​បាន​បង្កើតឡើង​ដោយ លោក ហ៊ុន សារិន នៅ​ឆ្នាំ​១៩៩៧​។ នៅ​ឆ្នាំ​២០១០​របាំ​នេះ​ត្រូវបាន​តម្លើង​ទៅ​ជា​របាំ​រឿង​ដែល​មាន​រយៈពេល​មួយ ម៉ោង ១៥​នាទី​។

 

របាំ​រឿងនេៈ​សំដែង​អំពី​ទំនាក់ទំនង​អន្តរ​ស្នេហា​រវាង​មនុស្ស​ជាមួយ​សត្វ គ្រុឌ ដែល​បាន​ចោទ​បញ្ហា នូវ​រឿងរ៉ាវ​នៃ​ការ​ប្តូរផ្តាច់​តស៊ូ​ក្នុង​ការស្វែងរក​អត្តសញ្ញាណ  សហការ និង​សេចក្តីសេ្នហា​។ ការបដិសេធ​ន៏​មិន​ទទួលយក​នៃ​ភាពខុស​គ្នា​របស់​មនុស្ស និង​សត្វ​គ្រុឌ បានធ្វើអោយ​សត្វ​គ្រុឌ​មាន​ការបារម្ភ លាយឡំ​ដោយ​កំហិង ហើយ​បញ្ហា​នេៈ  បាន​ធ្វើអោយ​នាង​ឈ្លាត​ឆ្ងាយ​ពី​គូរ​ស្នេហ​។ ភាព​ឯកោ ភាព​បែកបាក់​ផ្លូវចិត្ត និង​ក្តី​អស់សង្ឈឹម​នេះ បានធ្វើអោយ​សត្វ​គ្រុឌ ចាប់ផ្តើម​ស្វែងរក​អត្តសញ្ញាណ​ខ្លួនឯង​។ រឿង​នេះ​បង្ហាញ​ពី​ទស្សនៈ​នៃ ភាពស្រដៀងគ្នា ប្រពៃណី​និង​ទំនៀម​ទំលាប់ និង​របៀប​រស់នៅ នាំ​ពេល​មនុស្ស​ជួបជុំគ្នា ក៏​ប៉ុន្តែ​ពេលខ្លះ​ពួក​យើង​មិន​ទទួលយក អ្នក​ដ៏​ទៃ​ដោយសារ​ការបារម្ភ និង​ភាពភ័យខ្លាច​ដោយសារ​ភាព​ខុសគ្នា​៕

(​ដោយ​៖​គួន សំបូរ​)

ព័ត៌មានផ្សេងទៀត