បទ​ពិសោធន៍​​​ដាំ​​មើម​​​ប៉ិគួ​ក​​របស់​​​កសិករ​​នៅ​​ស្រុកក្រូចឆ្មាខេត្តត្បូងឃ្មុំ

08-03-2015 1:16 am 4769
ដើមប៉ិគួកនៅស្រុកក្រូចឆ្មាខេត្តត្បូងឃ្មុំ

​ដើមប៉ិ​គួក​ជា​ដំណាំ​មួយ​ប្រភេទ​ដាំ​យក​មើ​ម ហើយ​ស្លឹក​របស់​វា​មាន​រាង​តូចៗ​សម​នឹង​ដើម​។ ប្រជាកសិករ​តែងតែ​ដាំ​ដើមប៉ិ​គួកនៅ​រដូវប្រាំ​ង ព្រោះ​រដូវ​នេះ​ជា​ឱកាស​មួយ​ដែល​មើម​ប៉ិគួ​ករីក​ធំធាត់​បានល្អ​។ ប៉ុន្តែ​បើសិនជា​ដាំ​នៅ​រដូវភ្លៀង​ធ្លាក់​ខ្លាំង​វិញ​នោះ គឺ​មិន​មាន​មើម​នោះទេ ។​នេះ​បើ​តាម​សម្ដី​របស់កសិករ​ម្នាក់​រស់នៅ​ស្រុក​ក្រូចឆ្មា ខេត្ត​ត្បូងឃ្មុំ​។ ចង់ដឹងថា​តើ ការដាំ​ដើមប៉ិ​គួ​ក​យក​មើមត្រូវ​ធ្វើ​ដូចម្ដេច​នោះ ជា​បន្ត​សូម​ស្ដាប់​នាទី​កសិកម្ម​ដែល​រៀបចំ​ដោយ​លាង​ធីតា​ដូចតទៅ​៖


​ដំណាំ​ប៉ិគួក​ជា​ដំណាំ​មួយ​ប្រភេទ​ងាយស្រួល​ដាំ ហើយក៏​មិន​ពិបាក​ថែដែរ ព្រោះ​ដើម​ប៉ិកគួ​ក​ វា​អាច​ធន់​ទៅ​នឹង​កំដៅ​ហើយ​វា​អាច​លូតលាស់​ទៅ​តាម​ធម្មជាតិ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ មើ​ម​ប៉ិគួក​មិនចាំបាច់​ប្រើ​ជី​គីមី​នោះទេ​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​បងស្រី​ចិន្តា​ដែល​ជា​កសិករ​រស់នៅ​ស្រុក​ក្រូចឆ្មា ខេត្ត​ត្បូងឃ្មុំ​ដែល​មាន​បទពិសោធន៍​ដាំ​ដើមប៉ិ​គួ​ក​អស់​រយៈពេល​ជា​១០​ឆ្នាំ​មកហើយ​។ ដោយឡែក​ចំពោះ​របៀប​ដាំ​វិញ បងស្រី​ចិន្តា​បាន​រៀបរាប់​ប្រាប់​ដូចតទៅ​៖


​សម្លេង​៖


​បន្ទាប់​ពី​កសិករ​រូបនេះ បាន​រៀបរាប់​របៀប​ដាំ​ហើយ​នោះ បងស្រី​ចិន្ដា​បាន​ផ្ដល់​ពិសោធន៍​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការថែទាំ​។​បងស្រី​ចិន្ដា​ថា ដើម្បី​ឱ្យ​មើម​ប៉ិគួ​ករីក​ធំធាត់​គឺ​ត្រូវកា​ត់​ត្រួយ​ដើម​របស់​វា​៖


​សម្លេង​៖


​បងស្រី​ចិន្តា​មាន​វ័យ​ប្រមាណ​ជិត​៣០​ឆ្នាំ​រូប​នេះ បាន​បន្ត​ទៀត​ថា​ដើមប៉ិ​គួកនេះ​សម្រាប់នៅឃុំកំពង់ទ្រាស ​ស្រុក​ក្រូចឆ្មា​ខេត្ត​ត្បូងឃ្មុំ​គឺ​មិន​ដែល​ប្រើ​ជាតិគីមី​ឡើយ ពោល​គឺ​ដាំ​ទៅ​តាម​ធម្មជាតិ​ទាំងអស់​៖


​សម្លេង​៖


​គួរបញ្ជាក់​ថា គ្រាប់ពូជ​ប៉ិគួ​ក​ដែល​បងស្រី​ចិន្ដា​យក​មក​ដាំ គឺជា​ពូជ​របស់​ខ្មែរ​សុទ្ធសាធ ព្រោះ​បងស្រី​ចិន្តា​ដាំ​យក​គ្រាប់​ពូជ​ខ្លួនឯង​។ តែ​បើសិនជា​គ្មាន​វិញ បងស្រី​ចិន្តា​ទិញ​ពី​គេ​មក​ដាំ ប៉ុន្ដែ​បើ​ទិញ​គឺ​យក​តែ​គ្រាប់​ពូជខ្មែរ​ប៉ុណ្ណោះ​៖


​សម្លេង​៖


​ដោយឡែក​បើ​តាម​ទស្សនាវដ្ដី​សុខភាព បានបញ្ជាក់​ថា​មើម​ប៉ិគួ​ក​មាន​សារះសំខាន់​ណាស់​ចំពោះ​សុខភាព​។​មើម​ប៉ិគួក​សម្បូរ​ទៅដោយ​វីតាមីន​C​។ វីតាមីន​C គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​របស់​ប្រព័ន្ធ​ភាពស៊ាំ​ដើម្បី​ប្រឆាំង​ទប់ទល់​នឹង​ជំងឺ​។ មួយវិញទៀត ប៉ិ​គួកក៏​ជា​ប្រភពដ៏​ច្រើន​របស់​ជាតិ​ប៉ូ​តា​ស្យូម​ដែរ ដូច្នេះ​វា​ពិតជា​អាច​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម​បាន​ល្អ​។ ប៉ូ​តា​ស្យូម​ជា​សារធាតុដ៏​សំខាន់​ដើម្បី​ថែរក្សា​តុល្យ​ភាព​​​ជាតិ​​ទឹក​ក្នុង​ខ្លួន​មនុស្ស​៕(​ដោយ​៖​លាង ធីតា​)

ព័ត៌មានផ្សេងទៀត