មហោស្រព​​គី​ហ្សូ​ណា​​ជប៉ុន​​-​​កម្ពុជា​​បង្ហាញ​​ពី​​វប្បធម៌​​រវាង​​ប្រទេស​​ទាំង​​ពីរ​​

07-03-2015 3:16 am 1898

ផលិតផល​ធ្វើ​ដោយ​ដៃ គំនិត​ច្នៃប្រឌិត​បង្កើត​ថ្មី និង ផលិតផល​ជាច្រើន​ទៀត​ដែល​បង្ហាញ​ពី​វប្បធម៌ ប្រពៃណី​របស់​ប្រទេស​ជប៉ុន និង ប្រទេស​កម្ពុជា​ត្រូវបាន​ដាក់​បង្ហាញ​ក្នុង​កម្មវិធី​មហោស្រព​គី​ហ្សូ​ណា ជប៉ុន​-​កម្ពុជា​២០១៥ ដែល​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​សហប្រត្តិបត្តិការ​កម្ពុ​ជា ជប៉ុន​ហៅ​កាត់​ថា​(CJCC)​។ កម្មវិធី​នេះ​និង​ប្រព្រឹត្ត​ទៅ​រយៈពេល​៣​ថ្ងៃ ពោល​គឺ​ចាប់ពី​ថ្ងៃ​ទី​០៥ ដល់​ទី​៨ ខែ​មីនា​ហើយ អ្នកទស្សនា​អាច​ចូលរួម​ការដាក់​បង្ហាញ​នេះ​ដោយ​សេរី​។ កញ្ញា​ឃុន វត្តី​ស្រី​ល័ក្ខណ៍ ដែលជា​អ្នកសម្របសម្រួល​កម្មវិធី​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន​(CJCC) បាន​ប្រាប់​យ៉ាង​ដូច្នេះ​ថា ទាក់ទង​និង​អត្ថន័យ​របស់​មហោស្រព​គី​ហ្សូ​ណា ជប៉ុន​-​កម្ពុជា​នេះ គឺ​សំដៅ​ទៅ​រក​មិត្តភាព​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ជប៉ុន ហើយ​គោល​ក្នុង​កម្មវិធី​នេះ​គឺ​មាន​បី​ចំ​ណុ​សំខាន់ៗ គឺ​ទី​១-​ចង់​ផ្សព្វផ្សាយ និង​ផ្លាស់ប្តូរ​នូវ​វប្បធម៌​រវាង​ប្រទេស​ជប៉ុន និង​កម្ពុជា ទី​២-​ពង្រើក​នូវ​ចំណេះដឹង​របស់​និស្សិត​ខ្មែរ​នៅក្នុង​ប្រព័ន្ធ​អប់រំ​របស់​ជប៉ុន និង​ទី​៣-​វា​ជា​ឱកាស​មួយ​សម្រាប់​អ្នក​វិនិយោគិន​ជប៉ុន និង​កម្ពុជា​សម្រាប់​ចង​សម្ព័ន្ធមេត្រីភាព​នឹង​គ្នា​ផង​ដែរ​។​

សម្លេង​កញ្ញា​ឃុន វត្តី​ស្រី​ល័ក្ខណ៍​៖

 

​គួរ​បញ្ចាក់​ថា​នេះ​ជា​លើក​ទី​៥​ហើយ​ដែល មជ្ឈមណ្ឌ​សហប្រត្តិបត្តិការ​កម្ពុ​ជា​-​ជប៉ុន​(CJCC) និង​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​បាន​រៀបចំ​កម្មវិធី​នេះ​។ សម្រាប់​ឆ្នាំ​២០១៥​នេះ គឺ​មាន​កម្មវិធី​ពិសេសៗ​ជាច្រើន​ដូចជា ថ្នាក់​រៀន​​បត់​ក្រដាស រៀប​ផ្កា និង​សរសេរ​អក្សរ​ផ្ចង់​, ការសម្តែង​ក្បាច់​រាំ​សម័យ​ទំនើប​របស់​ជប៉ុន​, កីឡា​យុទ្ធសិល្ប៍​, ការ​ស្លៀក​សំលៀក​បំពាក់​យូ​កាតា ជាមួយ​ម៉ូត​សក់​ជប៉ុន និង​សំលៀកបំពាក់​ក្បិន​ខ្មែរ​, ការបង្ហាញ​ពី​សិល្បៈ​រៀបចំ​ម្ហូប​ប្រអប់​ជប៉ុន “Bento”, ការប្រកួតប្រជែង​សម្លៀកបំពាក់​យូ​កាតា​ឆ្នាំ​២០១៥, ការបង្ហាញ​អាថ៌កំបាំង​នៃ​សម្រស់​សូត្រ​ខ្មែរ និង​មាន​កម្មវិធី​ពិសេសៗ​ជាច្រើន​ទៀត ដែរ​ជា​ឱកាស​ដ៏​ល្អ​ដើម្បី​ស្វែង​យល់​បន្ថែម​ពី​ប្រពៃណី​ជប៉ុន និង​ប្រពៃណី​ខ្មែរ​។ ប៉ុន្តែ​​​អ្នក​​​​សម្រប​​​សម្រួល​​​​​រូប​​​នេះ​​បាន​​បញ្ជាក់​ថា​ ឆ្នាំនេះ​គឺ​ផ្តោត​ទៅលើ​ប្រធានបទមុខ​ម្ហូប ​Bento ដែល​ជា​យុទ្ធសាស្ត្រ​នូវ​ការរៀបចំ​បាយ​ប្រអប់​របស់​ជប៉ុន ដើម្បី​ឱ្យមាន​ភាព​ទាក់ទាញ​។​

សម្លេង​កញ្ញា​ឃុន វត្តី​ស្រី​ល័ក្ខណ៍​៖

 

​អ្នកចូលរួម​ភាគច្រើន​គឺជា​យុវវ័យ​។ អ្វី​ដែល​ជា​ការកត់សម្គាល់​ស្នាមញញឹម​របស់​អ្នកចូលរួម​បានបង្ហាញ នៅក្នុង​កម្មវិធី​នោះ ដោយ​យុវវ័យ​ខ្លះ​បាន​បង្ហាញ​ការចាប់​អា​រម្ម​ណ៏​លើ​ការ​យល់​ពី​វប្បធម៌​ប្រពៃណី​ប្រទេស​ទាំង​ពីរ​។ កំពុង​រៀបចំ​ដាក់​តាំង​បង្ហាញ​ផលិតផល​ដែល​ជា​ស្នាដៃ​របស់​ប្រជាជន​ខ្មែរ មានដូចជា​ការឆ្នៃ​ពី​ប្លា​ស្ទិច​មក​ធ្វើជា​មួក​, ការ​បូក​ដាក់​លុយ​ប្រុស​-​ស្រី​, ការចាក់​អង្គាំ​ធ្វើ​ជា​រូប​សត្វ​ផ្សេងៗ និង​ផលិតផល​ជាច្រើន​មុន​ទៀត អ្នក​មីង​យន់ សុភា អ្នក​ប្រកប​កិច្ច​ការងារ​តាម​ផ្ទះ និង​​​សហគម​​ក​​សិកម្ម​​​សាមគ្គី​​​​​មានជ័យ បាន​ប្រាប់​ពី​ចំណាប់អារម្មណ៍​របស់​ខ្លួន​ថា គាត់​ពិតជា​សប្បាយចិត្ត​ក្នុង​ការ​ដាក់​តាំង​បង្ហាញ​នូវ​ផលិល​ខ្មែរ​យើង​ឱ្យ​ជនបរទេស​បាន​ស្គាល់ និង​បាន​ចែករំលែក​នូវ​បទពិសោធន៍​ជាមួយ​ផលិតផល​បរទេស ជាក់ស្តែង​គឺ​ផលិតផល​របស់​ប្រទេស​ជប៉ុន​។​

សម្លេង​អ្នក​មីង​យន់ សុភា​៖

 

​ជា​ការពិត​ណាស់​ជប៉ុន​គឺ​សម្បូរ​ទៅដោយ​វប្បធម៌​ដ៏​សម្បូរបែប ដែល​យើង​មិន​ដែល​ធ្លាប់​បានឃើញ​ពីមុនមក​នោះ​ទេ​។ ដូច្នេះ​កញ្ញា​ឃុន វត្តី​ស្រី​ល័ក្ខណ៍ ដែលជា​អ្នកសម្របសម្រួល​កម្មវិធី​បាន​បញ្ជាក់បន្ថែម​ថា នៅក្នុង​ព្រឹត្តការណ៍​នេះ ជប៉ុន​នឹង​​​មាន​​​ការ​​​បង្ហាញ​​​នូវ​​​សម្លៀកបំពាក់ និង​វប្បធម៌​ប្លែក​ជាច្រើន​ទៀត​។ ចំពោះ​កម្ពុជា​យើង​វិញ ក៏​មាន​ការបង្ហាញ​ពី​សម្លៀក​សម័យអង្គរ ដែល​ធ្វើ​ពី​សូត្រ​ផងដែរ​។​

សម្លេង​កញ្ញា​ឃុន វត្តី​ស្រី​ល័ក្ខណ៍​៖

 

​កំពុង​ឈរ​មើល​ផលិតផល​ដាក់តាំង​បង្ហាញ​នៅក្នុង​កម្មវិធី​នេះ និស្សិត​រៀន​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដេ​ប៉ាតឺ​ម៉ង់​គណិតវិទ្យា​ឆ្នាំទី​៤ និស្សិត​ឆន សុវណ្ណ​ដា បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់​ខ្លួន​យ៉ាង​ដូច្នេះ​ថា វា​ពិតជា​ប្លែក​ដោយ​គាត់​ពុំ​ដែល​ធ្លាប់​ឃើញ​ផលិតផល​របស់​ប្រទេស​ជប៉ុន ដែល​បាន​ដាក់តាំង​បង្ហាញ លើសពី​នេះ​គាត់​អាច​ស្វែង​យល់​បន្ថែម​ពី​វប្បធម៌​ជប៉ុន និង​កម្ពុជា​នៅ​ឱកាស​នោះ​ផងដែរ​។​

សម្លេង​និស្សិត​ឆន សុវណ្ណ​ដា​៖

 

​គួរ​រំលឹក​ដែរ​ថា មហោស្រព​គី​ហ្សូ​ណា ជប៉ុន​-​កម្ពុជា​នេះ បាន​រៀបចំ​ឡើង​ដំបូង​តាំងពី​ឆ្នាំ​២០១១​មក​ម្លះ ហើយ​សម្រាប់​ឆ្នាំ​២០១៥​នេះ ជា​លើក​ទី​៥ ដែល​ជ្ឈ​ម​ណ្ឌ​សហប្រត្តិបត្តិការ​កម្ពុ​ជា​-​ជប៉ុន​(CJCC) និង​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា និង​ដៃគូ​សហការ​ជាច្រើន​ទៀត​បាន​រៀបចំ​កម្មវិធី​ដ៏​ធំ​មួយ​នេះ​ម្តងទៀត​។ ជា​ការកត់សម្គាល់​កាល​ពី​ឆ្នាំ​កន្លងទៅនេះ​មាន​អ្នក​មក​ចូលរួម​ទស្សនា​ប្រមាណ​ជា​១​ម៉ឺន​នាក់ ហើយ​សម្រាប់​ឆ្នាំ​នេះ គេ​រំពឹងថា​នឹង​ទទួលបាន​អ្នក​មក​ចូលរួម​ទស្សនា​ចំនួន​១​ម៉ឺន​៥​ពាន់​នាក់​៕

 

(​ដោយ​៖​អឿន ភា​រ៉ា​)

ព័ត៌មានផ្សេងទៀត