គ្រោះថ្នាក់​ចរាចរណ៍​​នឹង​កាត់បន្ថយ​​បើ​ច្បាប់​ចរាចរណ៍​​ផ្លូវគោក​ថ្មី​​ផ្សារភ្ជាប់​​នឹង​​ការ​អនុវត្ត​

07-03-2015 1:49 am 2447

​គ្រោះថ្នាក់​ចរាចរណ៍ បាន​សម្លាប់​មនុស្ស​៤១៧​នាក់ គិត​ត្រឹម​រយៈពេល​តែ​២​ខែ​ដើមឆ្នាំ​២០១៥ ពោល​គឺ​ខែ​មករា និង​ខែកុម្ភៈ ក្នុងចំនោម​គ្រោះថ្នាក់​ចរាចរណ៍ ដែល​កើតឡើង​៨៨៤​ករណី​។​ក្នុងចំនោម​គ្រោះថ្នាក់​ចរាចណ៍​៨៨៤​ករណី មាន​អ្នករងរបួស​ធ្ងន់​៧៨៨​នាក់ អ្នករងរបួស​ស្រាល​៧៩២​នាក់​។​នេះ​បើ​យោងតាម​របាយការណ៍ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​។

 

ដោយ​មើលឃើញ​ថា គ្រោះថ្នាក់​ចរាចរណ៍​នាពេល​បច្ចុប្បន្ន មាន​ការកើនឡើង គួរឲ្យកត់សំគាល់ អគ្គស្នងការ​នគរបាល​ជាតិ​បាន​ជំរុញ​ឲ្យ​គ្រួ​បង្គោល​នគរបាល​ចរាច​រណ៍​រាជធានី ក៏ដូចជា​គ្រូ​ថ្នាក់ជាតិ ផ្សព្វផ្សាយ​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដើម្បី​ផ្សព្វផ្សាយ​ដល់​នគរបាល​ចរាចរណ៍​ពិសេស គឺ​ប្រជាពលរដ្ឋ ឲ្យបាន​យល់ដឹង​ដើម្បី​កាត់បន្ថយ​អាត្រា​គ្រោះថ្នាក់​ចរាចរណ៍ ឲ្យបាន​ប្រសើរ​ឡើង​។

 

​បើ​តាម​ការ​ឲ្យដឹង​ពី​លោក ហ៊ឹម យ៉ាន អគ្គស្នងការ​រង​នគរបាលជាតិ​បានឲ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នឹង​កាត់បន្ថយ​បើ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ត្រូវ​ផ្សារភ្ជាប់​នឹង​ការអនុវត្ត និង​ការសហការ​ពី​ប្រជាពលរដ្ឋ​។​​ជា​បន្ត​សូម​លោក​អ្នកនាង​ស្តាប់​កិច្ចសំភាសន៍​រវាង ឆេង សូរិយា ជាមួយ​លោក ហ៊ឹម យ៉ាន​អគ្គស្នងការ​រង​នគរបាលជាតិ​ដូចតទៅ​៖

សំឡេង


ព័ត៌មានផ្សេងទៀត