ជប៉ុន​​នឹង​​ផ្ដល់​​ជំនួយ​​ឥត​​សំណង​​ជា​ង​ ៥០ ​ម៉ឺន​​ដុល្លារ​ដល់​​កម្ពុជា​​

04-03-2015 1:48 am 2647

​តាមរយៈ​លោក​គូ​ម៉ា​ម៉ា​រូ យូ​ជិ ឯកអគ្គរាជទូត​របស់​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា នឹង​ផ្ដល់​ជំនួយឥតសំណង​ប្រមាណ​ជាង ៥០​ម៉ឺន ដុល្លារ សម្រាប់​គម្រោង​បី​សំខាន់ៗ ដល់​កម្បុជា​។ បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​បានឲ្យដឹងថា នា​រសៀល​ថ្ងៃ​ទី ៣ ខែ មិនា នេះ លោក​គូ​ម៉ា​ម៉ា​រូ យូ​ជិ នឹង​ចុះហត្ថលេខា​ផ្ដល់​ជំនួយ​នេះ​។

 

​ការផ្តល់​ជំនួយ​នេះ​រួមមាន​៖ ១-​ថវិកា ៩៨,៧០០​ដុល្លារ សម្រាប់​គម្រោង​ដំឡើង​គ្រឿងយន្ត​កសិកម្ម ក្នុង​ខេត្ត​កែប ជ្ត​ល់​ជូន​មន្ទីរ​កសិកម្ម​ខេត្ត​។ ២-​ថវិកា​ចំនួន ៩៩,៥០០​ដុល្លារ សម្រាប់​គម្រោង​ស្តារ​ប្រព័ន្ធ​ស្រោចស្រព​ទំនប់​បឹង​ធំ ក្នុង​ខេត្ត​កំពង់ឆ្នាំង ផ្តល់ជូន​មន្ទីរ​ធនធានទឹក​ខេត្ត និង​៣-​ថវិកា​ចំនួន ៣៤៧,១៧៧​ដុល្លារ សម្រាប់​គម្រោង​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ ប្រចាំ​ខេត្ត​កំពង់ឆ្នាំង ផ្តល់​ជូន​អង្គ​ការ​មូលនិធី​សម្រាប់​ការអភិវឌ្ឍ និង​ជំនួយ​សង្គ្រោះ​អន្តរជាតិ​។ ដោយ​សរុប​ទាំងអស់ ផ្តល់​ជំនួយឥតសំណង ៥៤៥,៣៧៧​ដុល្លារ​ជួយ​កម្ពុជា​៕

(​ដោយ​៖ ចេ​ន សុជាតា​)

ព័ត៌មានផ្សេងទៀត