គុយបា​​-​អាមេរិក​​នឹង​​បើក​​កិច្ច​ប្រជុំ​​ការទូត​​ម្ដង​ទៀត​​នៅ​​ខែ​​មេសា​​ឆ្នាំ​​២០១៥​

26-02-2015 7:51 pm 2152
ប្រធានាធិបតីអាមេរិក និងប្រធានាធិបតីគុយបា

ប្រធានាធិបតី​គុយបា​លោក​Raul Castro បានប្រកាសថា​គុយបា​បាន​យល់ព្រម​បើក​កិច្ច​ពិភាក្សា​ការទូត​មួយ​នៅ​ខែ​មេសា​ខាង​មុខ បន្ទាប់ពី​កិច្ចប្រជុំ​ការទូត​ជុំ​ទី​១​មិន​ទទួល​ជោគជ័យ​ទាំងស្រុង កាលពី​ខែ​មុន​។ កិច្ចប្រជុំ​នោះ​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ទី​១០​ដល់​ថ្ងៃ​ទី​១១​ខែ​មេសា​ក្នុង​រដ្ឋធានី​Panama ស្ថិត​នៅ​ភាគខាងត្បូង​ទ្វីបអាមេរិក​កណ្ដាល ដែល​ជា​កន្លែង​មេ​ដឹក​ទាំង​ពីរ​ជួបគ្នា​ដំបូង​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​មន្ត្រី​ជាន់ខ្ពស់​គុយបា​កាលពី​ថ្ងៃ​ទី​២៥​កុម្ភៈ​។ មន្ត្រីជាន់ខ្ពស់​គុយបា​បាន​បញ្ជាក់បន្ថែម​ថា ក្នុង​កិច្ចប្រជុំ​ដដែល​នោះ នឹង​ពិភាក្សា​ការ​រឹតចំណង​មេត្រីភាព​ផ្នែក​ការទូត​ជាមួយ​គ្នា​សារ​ឡើងវិញ ហើយ​នឹង​បើក​កិច្ចប្រជុំ​និយាយ​អំពី​ការបើក​ស្ថានទូត​រវាង​ប្រទេស​ទាំង​ពីរ​ផងដែរ​។


​មន្ត្រីជាន់ខ្ពស់​គុយបា​បាន​និយាយថា ប្រធានាធិបតី​គុយបា​បាន​បញ្ជាក់​ហើយ​ថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​គឺ​មិន​ស្ថិត​នៅលើ​គុយបា​នោះទេ​។ ការ​ថ្លែង​របស់​ប្រធានាធិបតី​គុយបា ក្រោយ​ពី​កិច្ចប្រជុំ​ការទូត​ជុំ​ទី​១​ជាមួយ​អាមេរិក បិទ​បញ្ចប់​កាលពី​ខែ​មុន​នៅក្នុង​ទីក្រុង Havana ប្រទេស​គុយបា​។​


​សូម​រម្លឹកថា កាលពី​ខែ​មុន​អាមេរិក​និង​គុយបា​បាន​បើក​កិច្ចប្រជុំ​ដំបូង​ស្ដី​ពី​ទំនាក់ទំនង​ការទូត និង​ចរចា​បើក​ស្ថានទូត​នៅក្នុង​ប្រទេស​ទាំង​ពីរ រួម​ទាំង​ចរចា​ដោះលែង​អ្នកទោស​ទៀតផង​។ តែ​លទ្ធផល​កាលណោះ បាន​លទ្ធផល​វិជ្ជមាន​ខ្លះ​និង​អវិជ្ជមាន​ខ្លះ​។ លទ្ធផល​វិជ្ជមាន​នោះ​គឺ​បាន​ដោះដូរ​អ្នកទោស​ជាមួយគ្នា និង​ដក​ទណ្ឌកម្មសេដ្ឋកិច្ច​គុយបា ហើយ​លទ្ធផល​អវិជ្ជមាន​មិន​បាន​ត្រូវ​រូ​វ​គ្នា​ពី​ការបើក​ស្ថានទូត​នោះទេ​។


​គួរ​បញ្ជាក់​ផង​ដែរ​ថា មូលហេតុ​ដែល​អាមេរិក​និង​គុយបា​មាន​ភាព​តានតឹង​ជាមួយគ្នា​នោះ គឺ​ដំបូង​ប្រទេស​គុយបា​បាន​ប្រកាន់​ភ្ជាប់​របប​កុ​ម្មុយ​និ​ស្ដ​ផ្ដាច់ការ​ដូច​កូរ៉េខាងជើង​ដែរ​។ ការ​កាន់​របប​កុ​ម្មុយ​និ​ស្ដ​ធ្វើឱ្យ​អាមេរិក​កើត​ទុក​មិន​សុខចិត្ត ហើយក៏​បាន​ជំរុញ​ឱ្យ​ប្រទេស​គុយបា​ឆ្ពោះ​មកកាន់​រប​លទ្ធិប្រជាធិបតេយ្យ​វិញ តែ​គុយ​បាន​បដិសេធ​ទាំងស្រុង​។ ភាព​មិន​ចុះសម្រុង​គ្នា​នេះ ធ្វើ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពី​បាន​បង្ក​ភាព​តានតឹង​កាន់តែ​ខ្លាំង​ឡើងៗ​។

 

នៅ​ឆ្នាំ​១៩៥៩ សហរដ្ឋអាមេរិក​បាន​សម្រេចចិត្ត​ដាក់ទណ្ឌកម្ម​ពាណិជ្ជកម្ម​និង​ហិរញ្ញវត្ថុ​ទៅ​លើ​គុយបា​។ កាលណោះ ធ្វើឱ្យ​គុយបា​ន​ងាក​ទៅ​ណា​មិន​រួច​ឡើយ​។ នៅឆ្នាំ​១៩៦១ អាមេរិក​និង​គុយបា​ន​បាន​ផ្ដាច់​ទំនាក់​ទំនង​ការទូត​ជាមួយគ្នា​។ ចាប់តាំងពី​ពេលនោះ​មក គុយបា​បាន​ចាប់​ជនជាតិ​អាមេរិក​ជាច្រើន​នាក់ ដោយ​ចោទ​ថា​បាន​ប្រព្រឹត្ត​បទល្មើស​ខុសពី​ច្បាប់​គុយបា​។

 

នៅ​ឆ្នាំ​១៩៨៩ អង្គការ​សហប្រជា​ជាតិ​​បាន​អំពាវនាវ​ឱ្យ​ប្រទេស​ទាំង​ពីរ​ងាក​មក​រក​សម្ព័ន្ធមិត្ត​ជាមួយគ្នា​វិញ​។ ការអំពាវនាវ​របស់​អង្គការសហប្រជាជាតិ ធ្វើឱ្យ​អាមេរិក​មិន​ខ្ចី​អើពើ​នោះទេ​។ រហូត​ដល់​ថ្ងៃ​ទី​១៧​ខែ​ធ្នូ​ឆ្នាំ​២០១៤ ទើប​អាមេរិក​និង​គុយបា​ប្រកាស​រួម​គ្នា បើក​កិច្ចប្រជុំ​ការទូត​ឡើងវិញ​៕(​ដោយ​៖​លាង ធីតា​)

ព័ត៌មានផ្សេងទៀត