រដ្ឋាភិបាល​ក្រិ​ក​​បង្ហាញ​ផែន​​ការ​ធ្វើ​​កំណែ​ទម្រង់​សេដ្ឋ​កិច្ច​​ថ្មី​ដ​ល់​​សហភាព​​អឺរ៉ុប​​

24-02-2015 8:07 pm 3667

នៅ​ថ្ងៃ​ទី​២៤​កុម្ភៈ​នេះ រដ្ឋាភិបាលក្រិ​ក​បាន​បង្ហាញ​ផែនការ​ធ្វើកំណែទម្រង់​សេដ្ឋកិច្ច​ថ្មី​របស់​ខ្លួន ទៅ​សហភាព​អឺរ៉ុប​ហើយ បន្ទាប់​ពី​មាន​ការទាមទារ​ពី​មេដឹកនាំ​សហគមន៍​អឺរ៉ុប​។ ការទាមទារ​ឱ្យ​ក្រិក​ធ្វើ​កំណែទម្រង់​សេដ្ឋកិច្ច គឺថា​សហភាព​អឺរ៉ុប​បាន​ផ្ដល់​ប្រាក់​កម្ចី​ទៅដល់​ក្រិករយៈ​ពេល​៤​ខែ​បន្តទៀត​។


​សូមបញ្ជាក់​ថា ជាធម្មតា​នៅពេល​ដែល​សហភាព​អឺរ៉ុប​ផ្ដល់​ប្រាក់​កម្ចី​ដល់​ក្រិក គឺ​តម្រូវ​ឱ្យ​ក្រិក​ធ្វើ​កំណែទម្រង់​សេដ្ឋកិច្ច​ជា​ចាំបាច់ ដើម្បី​ឱ្យ​សេដ្ឋកិច្ច​ក្រិក​រីកចំរើន​នៅ​ក្នុងសហគ​មន៍​អឺរ៉ុប​។ ប៉ុន្តែ​កន្លងមក​រដ្ឋាភិបាល​ក្រិក មិន​ដែល​ធ្វើ​តាម​សហភាព​អឺរ៉ុប​នោះឡើយ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រិក​បាន​យក​ថវិកា​កម្ចី​ពី​សហភាព​អឺរ៉ុប ទៅ​ចាយ​ខ្ជះខ្ជាយ​លើ​ប្រជាជន​របស់​ខ្លួន​។


​តែ​នៅ​ពេល​នេះ ក្រិក​បានបង្ហាញ​ផែនការសេ​ដ្ឋ​កិច្ច​ដល់​សហភាព​អឺរ៉ុប​ហើយ តប​តាម​ការចុះ​កិច្ចព្រមព្រៀង​បន្ត​កម្ចី​ថវិការ​កាលពី​សប្ដាហ៍​មុន​។ កំណែទម្រង់​សេដ្ឋកិច្ចរ​បស់​ក្រិក​មានដូចជា ទី​១ បង្កើត​ប្រព័ន្ធ​ពន្ធ ទី​២ ប្រយុទ្ធប្រឆាំង​នឹង​អ្នក​គេចវេស​ពន្ធ ទី​៣​ដោះស្រាយ​អំពើពុករលួយ ទី​៤​ចាប់​អ្នករត់ពន្ធ​ប្រេងឥន្ធនៈ​និង​ថ្នាំជក់ ទី​៥​ដោះស្រាយ​វិបត្តិ​មនុស្សធម៌​ពោលគឺ​ត្រូវ​មាន​ការធានា​ការ​ស្នាក់នៅ​និង​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ ចំពោះ​អ្នកគ្មានការងារ​ធ្វើ និង​គ្មាន​កាត​ធានារ៉ាប់រង​អាយុជីវិត​។​


​តែ​ទោះជា​យ៉ាងណា វិធានការ​កំណែទម្រង់​សេដ្ឋកិច្ច​របស់​ក្រិក មិនទាន់​មាន​ការ​ឆ្លើយ​តប​ពី​សហគមន៍​អឺរ៉ុប​នោះទេ​។ ដោយ​ឡែក​​ក្រុម​​អ្នក​វិភាគ​​បាន​បញ្ជាក់​ថា វិធានការ​កំណែទម្រង់​នេះ អាច​នឹង​មិន​ចាកចេញ​ពី​ការ​ចាយប្រាក់​អឺរ៉ូ​នោះឡើយ​។​(​ដោយ​៖​លាង ធីតា​)

ព័ត៌មានផ្សេងទៀត