បច្ចុប្បន្នបារាំងកំពុងតែស្វះស្វែងលក់យន្តហោះចម្បាំងប្រភេទ Rafalរបស់ខ្លួនទៅឱ្យអន្តរជាតិ ដើម្បីយកថវិការទាំងនោះ មកស្ដារប្រទេសនិងយកមកផ្គត់ផ្គង់បុគ្គលិករបស់ខ្លូន។ កន្លងមកយន្តហោះចម្បាំងRafal មិនដែលលក់បានទៅឱ្យអន្តរជាតិសូម្បីតែមួយគ្រឿង។ តែក្រោយមកបារាំងបានលក់យន្តហោះចម្បាំងRafalលើកដំបូង ទៅឱ្យអេហ្ស៊ីបក្នុងតម្លៃជិត៦ពាន់លានដុល្លារអាមេរិក។
ដោយឡែកនៅព្រឹកថ្ងៃទី២២កុម្ភៈ រដ្ឋមន្ត្រីក្រសួងការពារជាតិបារាំងលោកJean-Yves Le Drianបានប្រកាសថាលោកនឹងបើកកិច្ចប្រជុំពិភាក្សាជាមួយសមភាគីឥណ្ឌាលោកManohar Parrikar នៅថ្ងៃទី២៣កុម្ភៈក្នុងទីក្រុងNew Delhi ប្រទេសឥណ្ឌា។
ក្នុងកិច្ចប្រជុំនោះនឹងផ្ដោតសំខាន់ទៅលើការដេញថ្លៃលក់យន្តហោះចម្បាំងប្រភេទRafal126ទៅឱ្យឥណ្ឌា។ លោករដ្ឋមន្ត្រីក្រសួងការពារជាតិបារាំងរូបនេះ បានបញ្ជាក់ដែរថាលោកបានលក់យន្តហោះចម្បាំងRafal126ទៅឱ្យឥណ្ឌាក្នុងតម្លៃ១២ពាន់លានដុល្លារអាមេរិកតែប៉ុណ្ណោះ។ លោកថា បើសិនជាឥណ្ឌាបដិសេធការទិញយន្តហោះចម្បាំងRafal បារាំងពិតជាអាម៉ាសមុខយ៉ាងខ្លាំង។
ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកវិភាគមួយក្រុមបានអះអាងថា កិច្ចពិភាក្សាស្ដីពីការទិញលក់យន្តចម្បាំង Rafal126របស់បារាំង ដែលប្រព្រឹត្តនៅថ្ងៃទី២៣កុម្ភៈនៅទីក្រុងNew Delhi អាចនឹងបង្កភាពតានតឹង ព្រោះតម្លៃដែលលក់ឱ្យទៅឥណ្ឌាគឺពិតជាថ្លៃខ្លាំងណាស់។ តែទោះជាយ៉ាងណាគេមិនទាន់ដឹងថាបារាំងចុះថ្លៃឬក៏យ៉ាងណានោះទេ។ បើសិនជាឥណ្ឌាបដិសេដមិនទិញយន្តហោះ Rafalឥណ្ឌានឹងងាកទៅរកទិញយន្តហោះរបស់រុស្ស៊ីប្រភេទSukhoiវិញ ព្រោះយន្តហោះនេះអាចហោះបានយ៉ាងលឿនបំផុត៕(ដោយ៖លាង ធីតា)