បទ​ពិសោធន៍​​ដាំ​​ម្រះ​​របស់​​កសិករ​​នៅ​​ខេត្ត​​កណ្ដាល​​

22-02-2015 12:17 am 3981

ម្រះ​ជា​ដំណាំ​មួយ​ប្រភេទ​មាន​លក្ខណៈ​ជាដើម​វល្លិ​ពឹង​លើ​មែកឈើ​។ ដោយឡែក​វិធី​ដាំ​វិញ គឺ​មិន​ងាយស្រួល​ឡើយ ព្រោះ​ដំណាំ​នេះ​ត្រូវ​ការថែរក្សា​យ៉ាង​ផ្ចិតផ្ចង់​បំផុត ពោល​ត្រូវ​ស្រោច​ទឹក​ដាក់​ជី​ឱ្យបាន​ទៀង​ទាត់​។ នេះ​ជា​សម្ដី​របស់​កសិករ​មួយ​រូប​គឺ​លោក​អ៊ុំ​ប៉ាក​យ៉ា ដែល​រស់​នៅ​កោះ​ដុះ​ក្នុង​ខេត្ត​កណ្ដាល​។ ចង់ដឹង​កាន់តែច្បាស់​ពី​វិធី​ដាំ​ម្រះ​នោះ ជា​បន្ត​សូម​ស្ដាប់​នាទី​កសិកម្ម​រៀបចំឡើង​ដោយ​លាង​ធីតា​ដូច​តទៅ​៖​


សម្លេង​៖


​នេះ​ជា​សម្ដី​របស់​កសិករ​ម្នាក់​បាន​រៀបរាប់​ពី​វិធី​ដាំ​ម្រះ​ដើម្បី​ទទួលបាន​ផល​ល្អ​។ កសិករ​ម្មាក់​នេះ​ឈ្មោះ​ប៉ាក​យ៉ា រស់នៅ​ក្នុង​កោះ​ដុះ​នៃ​ខេត្ត​កណ្ដាល​។ លោក​អ៊ុំ​ប៉ាក​យ៉ា បាន​រៀបរាប់​បន្តទៀតថា ដំណាំ​ម្រះ​នេះ​មិន​ងាយស្រួល​ដាំ​ឡើយ​៖


​សម្លេង​៖


​លោក​អ៊ុំ​ប៉ាក​យ៉ា បាន​និយាយប្រាប់​ដែរ​ថា​ដំណាំ​ម្រះ​នេះ​មាន​សត្វល្អិត​ធ្វើទុក្ខ​ច្រើនណាស់ ពោល​គឺ​ត្រូវតែ​មើលថែ​និង​ដាក់​ទឹក​ដាក់​ជី​ឱ្យបាន​ទៀងទាត់ ហើយ​ក៏​ត្រូវ​បាញ់​ថ្នាំ​ផងដែរ​៖


​សម្លេង​៖


​លោក​អ៊ុំ បាន​បន្ត​ទៀត​ថា​សម្រាប់​ការប្រមូល​ផល​វិញ​គឺ​ចំណាយ​ពេលវេលា​រហូត​ដល់​១​ខែ​កន្លះ​ទៅ​២​ខែ​ទើប​បាន​ផល​៖


​សម្លេង​៖


​ចំពោះ​ការប្រមូល​ផល​វិញ គឺ​ទទួលបាន​ផល​១០​គីឡូ​ដល់​២០​គីឡូ​តែប៉ុណ្ណោះ​។ នៅពេល​ដែល​ប្រមូល​ផល​ហើយ​នោះ អ៊ុំ​ប៉ាក​យ៉ាក​បាន​យកទៅលក់​នៅ​ទីផ្សារ​ក្នុង​ទីក្រុង​ភ្នំពេញ​។ បើសិនជា​បេះ​បាន​ច្រើន​លក់​នៅ​ផ្សារ​ដើម​គរ តែបើ​បេះ​បាន​តិច​លក់​នៅ​ផ្សារ​បឹងត្របែក ៖


​សម្លេង​៖


​សូមបញ្ជាក់​ថា ម្រះ​ជា​ដំណាំ​មួយ​ប្រភេទ​ដែល​ប្រជាជន​នៅ​កោះ​ដុះ​ក្នុង​ខេត្ត​កណ្ដាល មិនសូវ​ជា​ចង់​ដាំ​នោះទេ ព្រោះ​ដំណាំ​ប្រភេទ​នេះ​មិន​ងាយស្រួល​ដាំ​ឡើយ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ គឺ​ត្រូវតែ​មើលថែ​យ៉ាង​ល្អិតល្អន់​ជា​ទីបំផុត​។ ចំណែកឯ​ទីផ្សារ​វិញ​ក៏​មិនសូវ​ជា​បាន​តម្លៃ​ខ្ពស់​ប៉ុន្មាន​ដែរ​៕(​ដោយ​៖​លាង ធីតា​)

 

ព័ត៌មានផ្សេងទៀត