សហភាព​​អឺរ៉ុប​​យល់​ព្រម​​ផ្ដល់​​ប្រាក់​​កម្ចី​​ដល់​​ក្រិក​​ត្រឹម​​តែ​​រយៈ​ពេល​៤​​ខែ​​ទៀត​​

21-02-2015 7:41 pm 3829
រដ្ឋ​មន្ត្រី​ហិរញ្ញាវត្ថុ​សហភាពអឺរ៉ុបលោក​Jeroen Dijsselbloem

កិច្ចប្រជុំ​នៅ​ក្នុង​ទីក្រុង​ព្រុច​សែល​ប្រទេ​ស​ប៊ែលហ្ស៊ិក រវាង​មេដឹកនាំ​ប្រទេសក្រិ​ក​និង​សហភាព​អឺរ៉ុប  ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃ​ទី​២០​កុម្ភៈ​នោះ ឃើញ​ថា​សហភាព​អឺរ៉ុប​បាន​បន្ទន់ឥរិយាបទ​ចុះ​កិច្ច​ព្រមព្រៀង​លើ​ការជួយ​សង្គ្រោះ​វិបត្តិ​ហិរញ្ញាវត្ថុ​នៅ​ប្រទេសក្រិក​។ បើ​តាម​រដ្ឋ​មន្ត្រី​ហិរញ្ញាវត្ថុ​ម្នាក់​ប្រចាំ​តំបន់​អឺរ៉ុប​លោក​Jeroen Dijsselbloem បាន​និយាយថា កិច្ចព្រមព្រៀង​ជួយសង្គ្រោះ​ហិរញ្ញាវត្ថុ​នេះ ជា​ការផ្ដល់​ប្រាក់កម្ចី​ទៅឱ្យ​ក្រិក​។ ការផ្ដល់​ប្រាក់កម្ចី គឺ​មាន​ត្រឹម​តែ​រយៈពេល​៤​ខែ​ទៀត​ប៉ុណ្ណោះ​។ បើសិនជា​រដ្ឋាភិបាលក្រិ​កមិន​ធ្វើកំណែទម្រង់ន​យោបា​យ ឬ​ក៏​មិន​ធ្វើតាម​គោលការណ៍​របស់​សហភាព​អឺរ៉ុប​ទេ សហភាព​អឺរ៉ុប​នឹង​ផ្ដាច់​ប្រាក់កម្ចី​ដល់​ក្រិក​។​


​រដ្ឋ​មន្ត្រី​ហិរញ្ញាវត្ថុ​រូបនេះ បាន​បន្តទៀតថា​នេះ​ជា​កិច្ចប្រជុំ​លើកដំបូង​ហើយ ដែល​សភាព​អឺរ៉ុប​បាន​បន្ទន់ខ្លួន​យល់ព្រម​ចុះ​កិច្ចព្រមព្រៀង​ផ្ដល់​ប្រាក់​កម្ចី​ទៅឱ្យ​ក្រិក​បន្តទៀត បន្ទាប់ពី​កិច្ចប្រជុំ​ទទួល​បាន​បរាជ័យ​២​ដង​រួចមកហើយ​។ លោក​រដ្ឋ​មន្ត្រី​ហិរញ្ញាវត្ថុ បាន​បន្ថែមទៀតថា​ក្នុងអំឡុងពេល​៤​ខែ​ដែល​សហភាព​អឺរ៉ុប​ផ្ដល់​ប្រាក់​កម្ចី​ទៅឱ្យ​ក្រិក គឺជា​ពេលវេលា​មួយ​ដែល​សហភាព​អឺរ៉ុប​អាច​បញ្ចុះបញ្ចូល​ឱ្យ​ក្រិក​ធ្វើ​តាម​គោលការណ៍​នយាបាយ​រ​បស់​ខ្លួន គឺ​ឱ្យ​ក្រិក​ត្រូវតែ​ផ្ដល់​ប្រាក់បៀរវត្ស​ទៅ​ដល់​មន្ត្រីរាជការ​ក្នុង​ប្រទេសក្រិ​ក​ទាប​ជាង​មុន ហើយ​ត្រូវ​បង្កើន​ពន្ធ​លើ​ផ្នែក​ផ្សេងៗ មានដូចជា​ពន្ធ​លើ​អចលនទ្រព្យ​ជាដើម​។


​កន្លងមក​រដ្ឋាភិបាល​ក្រិក មិនបាន​ធ្វើ​តាម​គោលការណ៍​របស់​សហភាព​អឺរ៉ុប​នោះទេ ព្រោះ​រដ្ឋាភិបាលក្រិ​ក​អះអាងថា ប្រជាជនក្រិ​ក​ត្រូវការ​ថវិកា​ខ្លាំងណាស់ ដើម្បី​រស់នៅ​ទៅ​តាម​ជីវភាព​ស្ដង់ដា​របស់​អឺរ៉ុប​។ ចំពោះ​នាយក​រដ្ឋមន្ត្រី​ប្រទេសក្រិ​ក​ដែល​ទើប​នឹង​កាន់តំណែង​វិញ លោក​ធ្លាប់​បាន​សន្យាថា​នឹង​ដើរ​តាម​គោលការណ៍​របស់​សហភាព​អឺរ៉ុប បើសិនជា​ជាប់ឆ្នោត​ក្លាយជា​នាយក​រដ្ឋមន្ត្រីក្រិក​។ ប៉ុន្ដែ​នៅពេល​លោក​​ជាប់​ឆ្នោត​ចូលកាន់​តំណែង បែរ​ជា​ប្រែ​ក្រឡាស់សម្ដី​ទៅវិញ​។​


​គួរ​រម្លឹក​ដែរ​ថា ប្រទេសក្រិក​ជាប្រទេស​ចាយប្រាក់​អឺរ៉ូ ហើយប្រទេស​នេះ​កំពុងតែ​ជំពាក់​បំណុល​សហភាព​អឺរ៉ុប​ដក​ខ្លួន​មិន​រួច​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រិក​កំពុងតែ​ជួប​វិបត្តិ​ខ្វះ​ថវិការ​ជាច្រើន ដើម្បី​យក​មក​ផ្គត់​ផ្គត់​សេដ្ឋកិច្ចជាតិ​។ ដោយឡែក​សហភាព​អឺរ៉ុប ធ្លាប់​បាន​ព្រមាន​ហើយ​ថា អាច​នឹង​ទាត់ចោល​ប្រទេសក្រិក​ចេញ​ពី​សហគមន៍​អឺរ៉ុប ព្រោះ​ប្រទេស​នេះ​មិន​រីកចំរើន ពោល​គឺ​ដើរ​តែ​ខ្ចី​ថវិការ​របស់​សហភាព​អឺរ៉ុប និង​មិន​ចង់​សងបំណុល​ទៀត​៕(​ដោយ​៖​លាង ធីតា​)

ព័ត៌មានផ្សេងទៀត