ចិន​​ប្រឆាំង​នឹង​​ដំណើរ​​ទស្សនកិច្ច​​នាយករដ្ឋមន្ដ្រី​​ឥណ្ឌា​​ទៅ​ព្រំដែន​​ជម្លោះ​

21-02-2015 6:27 pm 1569
នាយករដ្ឋមន្ដ្រីឥណ្ឌាលោក ណារិ​នដ្រា ម៉ូ​ឌី

​លោកនាយក​រដ្ឋមន្ដ្រី​ឥណ្ឌា Narendra Modi កាលពី​ថ្ងៃ​ទី​២០​កុម្ភៈ បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​តំបន់​ព្រំដែន​នៃ​រដ្ឋ Arunachal Pradesh ជា​តំបន់​ជម្លោះ​ជាមួយ​ចិន ដើម្បី​សម្ពោធ​បើក​ឱ្យ​ដំណើរការ​ខ្សែ​រថភ្លើង​មួយ​ខ្សែ និង​ស្ថានីយ​ថាមពល​មួយ​ផងដែរ​។ ប៉ុន្ដែ​ដំណើរ​ទស្សនកិច្ច​របស់​លោក ត្រូវបាន​ចិន​ប្រកាស​ប្រឆាំង​ជា​ផ្លូវការ និង​បានបញ្ជាក់​ថា​សកម្មភាព​របស់លោក​Modi​បែបនេះ មិន​អំណោយផល​ដល់​ការអភិវឌ្ឍ​រួម នៃ​ទំនាក់ទំនង​ទ្វេភាគី​នោះទេ​។


​នៅក្នុង​សេចក្ដីថ្លែងការណ៍​លើ​គេហទំព័រ​ក្រសួងការបរទេស​ចិន បាន​និយាយ​កាលពី​ថ្ងៃ​ទី​២០​កុម្ភៈ​ថា រដ្ឋាភិបាល​ចិន​មិន​ដែល​ទទួលស្គាល់​តំបន់​ឈ្មាំថា​Arunachal Pradesh​នោះទេ​។ គួរបញ្ជាក់​ថា តំបន់​ព្រំដែន​ភាគ​ឦសាន​នៃ​រដ្ឋ​Arunachal Pradesh ជា​តំបន់​ព្រំដែន​ជម្លោះ​អះអាង​កាន់កាប់​ដោយ​ចិន​និង​ឥណ្ឌា​។ ចិន​បាន​ជំទាស់​ថា​ទឹកដី​ទាំងមូល​នៃ​តំបន់​ភាគ​ឦសាន​រដ្ឋ​Arunachal Pradesh​មិនមែន​ជា​របស់​ឥណ្ឌា​ទេ ប៉ុន្ដែ​វា​ជា​របស់​ចិន​និង​បាន​ហៅ​តំបន់​នោះ​ថា​ជា​តំបន់​ទីបេ​ភាគខាងត្បូង​រប​ស់​ខ្លួន​៕​ដោយៈពេញ ផេង

ព័ត៌មានផ្សេងទៀត