ផ្កា​​អង្គា​សីល​ និង​​ផ្កា​ស្បៃរឿង​​ក្លាយ​​ជា​​​ផ្កា​​ពេញនិយម​​នៅ​ថ្ងៃ​​បុណ្យ​​ចូល​ឆ្នាំ​ចិន​​

18-02-2015 2:07 am 3481

​ពិធី​​បុណ្យ​​ចូល​​ឆ្នាំ​​ចិន ​ឬ​គេ​ហៅ​​ម្យ៉ាង​ទៀត​​ថា ​បុណ្យ​​និទាឃ​​រដូវ​​គឺជា​​ថ្ងៃ​ឈប់​សម្រាក ​ដ៏​សំខាន់​ បំផុត​​សម្រាប់​​ជនជាតិ​​ចិន​​។​​មាន​​ប្រជាជន​​មួយ​ចំនួន​​ជាពិសេស​​ជន​ជាតិ​​ចិន​​នៅ​​ក្រៅ​ប្រទេស​​បាន​​ហៅ​​ពី​ធី​​បុណ្យ​​នេះ​​ថា ​បុណ្យ​ចូលឆ្នាំ​​ច័ន្ទ​គតិ​​ថ្មី​។ ​ក្នុង​​ប្រតិទិន​ចិន​ ពី​ធី​​បុណ្យ​​នេះ​​ចាប់ផ្ដើម​​នៅ ​ថ្ងៃទី​១​ ខែ​ទី​មួយ​ តាម​ច័ន្ទ​​គតិ​ ហើយ​​បញ្ចប់​​ទៅ​​វិញ​​នៅ​​ថ្ងៃ​ទី​១៥ ​ដែល​​គេ​ហៅ​​ថ្ងៃ​ នេះ​​ថា​​ពិធី​បុណ្យ​​បង្ហោះ​គោម​​។​ពេល​​ល្ងាច​​នៅ​​ថ្ងៃ​បុណ្យ​ចូលឆ្នាំ​ចិន​ ត្រូវ​គេ​​ឲ្យឈ្មោះ​​ថា​​ជូស៊ី​ ហើយ​​ពាក្យ​​ជូ​ស៊ី​ នេះ​​សម្រាប់​​ប្រើ​ក្នុង​​កោះ​តៃវ៉ាន់​ ពាក្យ​នេះ​​មានន័យ​​ថា​ល្ងាច​​ឆ្លង​ឆ្នាំ​​។​ងាក​មក​ មើល​​ប្រទេស​​កម្ពុជា​​របស់​​យើង​វិញ​ ពលរដ្ឋ​​​ខ្មែរ​​​កាត់​​ខ្សែ​​​​​ស្រឡាយ​​​​​​​​​​​ចិន​​​​ ​មួយ​​ចំនួន​​​បាន​​ទិញ​​ផ្កា​​អង្គា​សីល​ និង​ផ្កាស្បៃ​រឿង​ យក​ទៅ​​ដាក់​​តាំង​​នៅ​ក្នុង​ផ្ទះ​​ដើម្បី​​ជា​តំណាង​​អោយ​​រដូវ​ផ្កា​រីក​ និង​​ជា​ផ្កា​​ដែល​​នាំ​ម​ក​​នូវ​​សុភមង្គល ​និង​រក​​ទទួល​ទាន​​មាន​​បាន​​ពេញ​​មួយ​ឆ្នាំ​​។​​

 

​អ៊ំស្រី​ ពុធ ​នី​ ជា​​អាជីវករ​​លក់​ផ្កា ​អង្គា​សីល​​នៅ​មុខ​វត្ត​​សំពៅ​​មាស​​បាន​​ប្រាប់​ថា​ គាត់​​លក់​​ផ្កា​​នេះ​​សម្រាប់​​ត្រៀម​​ក្នុង​ពិធី​​បុណ្យ​​ចូល​ឆ្នាំ​​ចិន​ ដែល​​នឹង​​ចូល​មក​ដល់​​នៅ​ថ្ងៃ​ទី​១៨​​កុម្ភៈ ​ហើយ​​ការ​លក់ដូ​​រ​របស់​គាត់​​ក្នុង​​ឆ្នាំ​​នេះ​​មិនសូវ​​ដាច់​ដូច​​ឆ្នាំមុនៗ​​ទេ​ ដោយ​​ឆ្នាំនេះ​​មាន​អ្នក​​លក់​ផ្កា​​ច្រើន​ជាង​​ឆ្នាំមុនៗ​.​...​

​សម្លេង​របស់​អ៊ំស្រី ពុធ នី​៖

 

​ជាមួយ​គ្នា​នេះ​​ដែល​បង​ប្រុស​សិលា​ ដែលជា​​អាជីវករ​​លក់​ផ្កា​ ស្បៃរឿង​​នៅមុខ​​សាលា​​បឋម​ សិក្សា​​សំពៅ​​មាស ​បាន​​រៀបរាប់​​ថា​ លោក​​លក់​​ផ្កា​ស្បៃ​រឿង​​នេះ​​ដោយសារ​តែ​ ផ្កា​នេះ​​មាន​អត្ត​ន័យ​​ថា​រុងរឿង​ ​ដែល​​អាច​ឲ្យ​ប្រជា​ពលរដ្ឋ​​យក​​ទៅ​សែន​​ដើម្បី​​ឲ្យ​មាន​​ភាព​រុងរឿង​​កាន់តែ​ច្រើន​​នៅក្នុង​​ក្រុម​​គ្រូ​សារ​​របស់​​គេ​​ផងដែ​រ​​...​

​សម្លេង​បងប្រុស សិលា​៖

 

​ជា​ការ​ពិត​ណាស់​​ពិធីបុណ្យ​​នេះ​មិនមែន​​ប្រារព្ធ​​នៅ​តែ​​ប្រទេស​​កម្ពុជា​​យើង​នោះ​ទេ ​ឲ្យ​តែ​​ប្រទេស​ ដែល​មាន​​ប្រជាជន​ចិន​​ទៅដល់​​ហើយ​រស់​នៅ​នោះ​ នឹង​ប្ររព្ធ​​ពិធី​បុណ្យ​​នេះ​ដូច​​គ្នា​ដែរ​​។​​ព្រោះ​វា​ ជា​អន្តរ​​កម្ម​រ​វាង​​ចំណង​​វ​ប្បធ​ម៏​​របស់​​ប្រជាជន​​ចិន​​ដែល​​មក​រស់​នៅ​ក្នុង​​ប្រទេស​​ផ្សេងៗ​​ដូចជា​ ប្រទេស​​កូរ៉េ​ ប្រទេស​​ម៉ុង​កូល​ ប្រទេស​​នេ​ប៉ាល់​ ប្រទេស​​ប៊ូ​តង់​ ប្រទេស​​វៀតណាម​ ប្រទេស​​ជប៉ុន​ ហើយ​​ពិធី​​បុណ្យ​ចូល​ឆ្នាំ​ចិន​​នេះ​​ក៏មាន​ ប្រារព្ធ​​ធ្វើ​នៅ​ក្នុង​ប្រទេស​​សិង្ហ​បុរី ​ឥណ្ឌូ​នេស៊ី​ ម៉ាឡេស៊ី ភី​លី​ពី​ន ថៃ ប្រទេស​កម្ពុជា ក៏​ដូចជា​ប្រទេស​ដ៏ទៃទៀត ដែល​ប្រជាជន​​ចិន​រស់​នៅ​ស្រប​ច្បាប់​ ភាគ​ច្រើន​​គឺជា​​ប្រទេស​​ដែល​​ស្ថិត​នៅ​​ក្បែរ​​សមុទ្យ​​ចិន​។​​

 

​យោង​ទៅតាម​ រឿង​និ​ទាន​ និង​​រឿង​ព្រេង​ ការ​ចាប់​ផ្ដើម​​នៃ​​ពិធី​បុណ្យ​​ចូល​​ឆ្នាំ​​ចិន​ បាន​​ផ្ដើម​ឡើង​​ជាមួយ​​ការ​វាយ​​ប្រយុទ្ធ​ប្រឆាំង ​​ជាមួយ​សត្វ​ក្នុង​​​ទេវ​កថា​ ​មាន​ឈ្មោះ​​​ថា ​នៀន ​មាន​ន័យ​​ថា​ឆ្នាំ ​ជា​​ភា​សា​​ចិន​​។​ នៅ​​ថ្ងៃ​​ទី​មួយ​ ក្នុង​​ឆ្នាំ​ថ្មី​ នៀ​ន​​បាន​​មក​​កាប់​​សំលាប់​​ពួក​​បសុ​សត្វ​ សូម្បី​​តែ​​អ្នក​​ភូមិ​​ក៏ដោយ​ ជាពិ​សេស​​គឺ​ពួក​ក្មេងៗ​​។​ ដើម្បី​​ការពារ​​ខ្លួន​ ពួក​​អ្នក​​ភូមិ ​បាន​ដាក់​​ចំណី​អាហារ​​នៅ​មុខ​​ផ្ទះ​​របស់​​ពួក​គេ​​​ជា​​រៀង​រាល់​ដើម​ឆ្នាំ​។ ​គេ​​មាន​​ជំនឿ​​ថា​ បន្ទាប់​​ពី​នៀន ​បាន​​ស៊ី​ចំណី​​អាហារ​​ដែល​​ពួកគេ​​ដាក់​​ឲ្យ​រួច​​ហើយ​ វា​នឹង​​មិន​​ធ្វើបាប​ កាប់​សម្លាប់​​ប្រជាជន​​ទៀត​​ទេ​​។ គ្រា​​មួយ​ អ្នក​ភូមិ​​បាន​​ឃើញ​ នៀន​ មាន​ភាព​ ភ័យ​ខ្លាច​ ជា​មួយ​នឹង​​ក្មេងៗ​ ដែល​​ស្លៀ​ក​ពាក់​​ពណ៌​​ក្រហម​​។ ​រួច​ហើយ​ អ្នក​ភូមិ​​ក៏​​នាំ​​គ្នា​​យល់​​ថា ​នៀន ​ខ្លាច​​ពណ៌​​ក្រហម​​។ ហេតុ​នេះ​ហើយ ​នៅ​ពេល​ដែល​​ឆ្នាំ​​ថ្មី​​មក​ដល់​ អ្នក​ភូមិ​​នាំ​គ្នា​ បំពាក់​​គោម​ពណ៌​​ក្រហម​ និង​​បិត​​ក្រដាស​​ពណ៌​​ក្រហម​ នៅតាម​​ទ្វារ​ និង​​បង្អួច​​ផ្ទះ​​រៀងៗ​​ខ្លួន​​។​ អ្នក​ភូមិ ​ក៏​បាន​​ប្រើ​​ផាវ​ ដើម្បី​​បណ្ដេញ​ នៀន ​ឲ្យ​ទៅ​​ឆ្ងាយ​​ផង​ដែរ​​។ ​បន្ទាប់​​ពី​​ពេល​នោះ​មក​ នៀន​ ពុំ​​បាន​មក​​ក្នុង​ភូមិ​​ម្ដងទៀត​​ឡើយ​​។​ នៅ​​ចុង​​ក្រោយ​ ហុង​ជុន​​ឡាវ​​ស៊ូ​​ ជា​​ព្រះសង្ឃ​​សាសនា​​តាវ​​បុរាណ​​ម្នាក់​ បាន​​ចាប់​សត្វ​ នៀន​ នោះ​​។​ សត្វ​ នៀន ​ក៏​ខ្លាច​​ទៅ​ជា​យាន​ជំនិះ​​របស់ ​ព្រះសង្ឃ​​ហុង​ជុន​​ឡាវ​ស៊ូ​ ទៅ​​។​​(​ដោយ​៖ ​ថា​ន​ រស្មី​)​

ព័ត៌មានផ្សេងទៀត