អាមេរិក​​អាច​នឹង​ផ្ដល់​​ជំនួយ​​សព្វាវុធ​​ដល់​​​អ៊ុយក្រែន​

10-02-2015 8:07 am 1713

​ប្រធានាធិបតី​អាមេរិក​លោក​បា​រ៉ាក់ អូ​បា​ម៉ា​បាន​និយាយថា អាមេរិក​កំពុង​សិក្សា​ពី​ជម្រើស​នៃ​ការផ្ដល់​ជំនួយ​ផ្នែក​សព្វាវុធ​ទៅ​អ៊ុ​យក្រែន ដើម្បី​ការពារ​ប្រទេស​មួយ​នេះ​ប្រសិនបើ​កិច្ចការ​ការទូត​ត្រូវ​បរាជ័យ មិន​អាច​បញ្ចប់​វិបត្ដិ​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែន​បាន​។ លោក​អូ​បា​ម៉ា បាន​ស្ថិតក្រោម​សម្ពាធ​ពី​មន្ដ្រី​ជាន់ខ្ពស់​អាមេរិក នៅក្នុង​ការផ្ដល់​ជា​សព្វាវុធ​ដល់​អ៊ុ​យក្រែន ក្រៅពី​គោលបំណង​របស់​អធិការបតី​អាល្លឺម៉ង់​លោកស្រី Angela Merkel​។


​គួរបញ្ជាក់​ថា ស្ថានការណ៍​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​នបច្ចុប្បន្ន កំពុងតែ​ធ្លាក់​ក្នុង​សភាព​មួយ​ដុនដាប​ជាថ្មី ក្រោយពី​មាន​ការផ្ទុះអាវុធ​សម្លាប់​មនុស្ស​ជា​បន្ដបន្ទាប់​។ ទន្ទឹម​នឹង​បញ្ហា​កំពុង​បន្ដ​ដូច្នេះ គោល​នយោបាយ​ការទូត​ក៏​កំពុង​ត្រូវបាន​ប្រើប្រាស់ ដើម្បី​ស្វែករក​ផ្លូវ​បញ្ចប់​ជម្លោះ​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុ​យក្រែន​។ ដូច្នេះ​ក្នុង​ករណី​ដែល​កិច្ចការ​ការទូត​ត្រូវ​បរាជ័យ ​អាមេរិក​អាច​នឹង​ផ្ដល់​ជំ​នួន​ផ្នែក​សព្វាវុធ​ដល់​អ៊ុយ​ក្រែន​ដើម្បី​ការពារ​ខ្លួន​៕​​​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត