ព្រឹត្តិការណ៍​​រត់​ពាក់កណ្តាល​​ម៉ា​រ៉ា​តុង​​នឹង​រៀបចំធ្វើចំ​​​​​ថ្ងៃ​​ទិវា​​សិទ្ធិ​​​នារី​​៨​​មីនា​​​​​​​

09-02-2015 3:27 pm 2873
ព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងកាលពីពេលកន្លងទៅនៅភ្នំពេញ

​ព្រឹត្តិការណ៍​រត់​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​នឹងត្រូវ​ប្រារព្ធ​ធ្វើឡើង​ជា​លើក​ទី​៤ នៅ​ថ្ងៃ​ទី​៨ មិនា ឆ្នាំ​២០១៥​នេះ នា​ទឹកដី​ខេត្ត​ព្រះសីហនុ​។​

 

​ថ្លែង​នៅក្នុង​សន្និសីទ​ការ​សែ​ត នៅ​ព្រឹក​ថ្ងៃទី​៩ កុម្ភៈ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​បានឲ្យដឹងថា ក្នុង​ព្រឹត្តិការណ៍​នេះ ក្រៅពី​រត់​បាក់​កណ្តាល​ម៉ា​រ៉ា​តុង ដែល​មាន​ចំងាយ ២១​គីឡូម៉ែត្រ ក៏​មាន​រត់​១០​គីឡូម៉ែត្រ និង​៣​គីឡូម៉ែត្រ​ជា​លក្ខណៈ​គ្រួសារ និង​ដើរ​៣​គីឡូម៉ែត្រ​។

 

មន្ត្រី​ដដែល​រូបនេះ បាន្ត​ថា កាល​ឆ្នាំមុន មាន​អ្នកចូលរួម​១២០០ នាក់ ប៉ុន្តែ​នៅ​ឆ្នាំនេះ មាន​ពលរដ្ឋ​ចុះឈ្មោះ មាន​ខ្មែរ​១០០០ នាក់ និង​បរទេស​១០០ នាក់​ហើយ​។ លោក វ៉ាត់ ចំរើន បាន​បញ្ជាក់បន្ថែម​ថា​ការរៀបចំ​ឲ្យមាន​ការរត់នៅ​ខេត្ត​ព្រះសីហនុ​នេះ​គោលដៅ​បរិស្ថាន និង អភិរក្ស​តំបន់ឆ្នេរ​របស់​កម្ពុជា​៕

ព័ត៌មានផ្សេងទៀត