អាមេរិក​​មិន​ពេញចិត្ត​​​នី​ហ្សេ​រី​យ៉ា​ពន្យារ​ពេល​​បោះឆ្នោត​

08-02-2015 4:42 pm 1613

​ប្រធាន​សន្តិសុខ​​ប្រទេស​​នី​ហ្សេ​រី​យ៉ា បាន​​និយាយថា​​ក្រុម​យោធា​​ខ្លួន​​ត្រូវការ​​ពេលវេលា​​បន្ថែម​​០៦​​សប្តាហ៍​ទៀត ដើម្បី​​ដណ្តើម​​មកវិញ​​តំបន់​​មួយចំនួន​​ស្ថិត​នៅ​​ភាគ​ឦសាន​ប្រទេស​​នី​ហ្សេ​រី​យ៉ា ដែល​​ក្រុម​អ៊ីស្លាម​​សកម្ម​ប្រយុទ្ធ​​បូកូ​ហា​រ៉ាម​​បាន​រឹបអូសយ​ក​ទៅ​​។ ពោល​ដើម្បី​ឲ្យ​ប្រទេសនី​ហ្សេ​រី​យ៉ា​មាន​សន្តិសុខ​ល្អ​ជាង​នេះ​។ នេះ​គឺជា​ហេតុផល​ដែល​នី​ហ្សេ​រី​យ៉ា​ប្រកាស​ពន្យារ​ពេល​បោះឆ្នោត​ជ្រើសរើស​ប្រ​ធា​នា​ធិបតី ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ទី​ថ្ងៃទី​១៤​កុម្ភៈ​ឆ្នាំ​២០១៥​ខាងមុខ​។​

 

​ពាក់ព័ន្ធ​និង​បញ្ហា​នេះ​លោក​ច​ន​ឃើ​រី​រដ្ឋមន្ត្រីការបរទេស​អាមេរិក បាន​សំដែង​ការខកចិត្ត​យ៉ាង​ខ្លាំង​។ លោក​ឃើ​រី​កាលពី​ថ្ងៃ​សៅរិ៍​ទី​០៧​កុម្ភៈ​បាន​លើកឡើង​ថា វា​ជា​ការបង្អាក់​ផ្នែក​នយោបាយ ជាមួយ​និង​គណៈ​កម្ម​ធិ​ការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត​ឯករាជ្យ​ដែល​មិន​អាច​ទួល​យកបាន​។ ចាប់ពី​ពេលនេះ​តទៅ​សហគមន៍​អន្តរជាតិ នឹង​មើល​ឲ្យបាន​ជិតស្និទ្ធ​ថា​រដ្ឋាភិបាល​នី​ហ្សេ​រយ៉ា​នឹង​រៀបចំ​ការបោះឆ្នោត​ទៅ​តាម​កាលបរិច្ឆេទ​ដែល​បានកំណត់​ថ្មី​នេះ​។

ក្រៅពី​បង្ហាញ​ការមិនសប្បាយចិត្ត​ចំពោះ​ការលើក​ពេល​បោះឆ្នោត​ប្រធានាធិបតី​នី​នី​ហ្សេ​រី​យ៉ា អាមេរិក​បាន​បញ្ជាក់​ជំហរ​របស់​ខ្លួន​ជា​ថ្មី​ថា ខ្លួន​នៅតែ​គាំទ្រ​ដល់​ដំណើរការ​បោះឆ្នោត ដែល​ប្រព្រឹត្ត​ទៅ​ដោយ​សេរី តម្លាភាព និង​អាច​ជឿ​ទុកចិត្តបាន​។ លោក​បាន​សង្កត់ធ្ងន់ថា វា​ជា​ចំណុច​សំខាន់​ដែល​រដ្ឋាភិបាល​មិន​ប្រើប្រាស​បញ្ហា​សន្តិសុខ ជា​លេស​សម្រាប់​ការរារាំង​ដំណើរការ​ប្រជាធិបតេយ្យ​។ ទាំង​បេក្ខ​ជន​ឈរឈ្មោះ​បោះឆ្នោត ទាំ​អ្នកគាំទ្រ និង​ពលរដ្ឋ​នី​ហ្សេ​រី​យ៉ា​រក្សា​បាន​ភាព​ស្ងៀមស្ងាត់ ច្រាន​ចោល​រាល់​អំពើហិង្សា​ទាំងឡាយ​ដែល​រំខាន​ដល់​ដំណើរការ​បោះឆ្នោត​៕(​ដោយ​៖​អ៊ុន សុខ​ឡា​)


ព័ត៌មានផ្សេងទៀត