ពិព័រណ៍​​ពាណិជ្ជកម្ម​​ពីរ​​រួមគ្នា​​នឹង​​ធ្វើ​​នៅ​​ចិន​រយៈពេល​​៥​ថ្ងៃ​​ចាប់ពី​​ថ្ងៃ​ទី​​៦​មិថុនា​​

01-02-2015 11:52 am 1917

​យោង​តាម​គេហទំព័រ​ហ្វេ​សប៊ុក​ផ្លូវកា​ររបស់​ក្រសួង​ពាណិជ្ជកម្ម​ចេញផ្សាយ​នូវ​សេចក្តីជូនដំណឹង​មួយ​កាលពី​ពេល​ថ្មីៗ​នេះ​ថា ពិព័រណ៍​ពាណិជ្ជកម្ម​នាំចេញ​-​នាំចូល គុន​មិញ​ចិន លើក​ទី​២៣​និង​ពិព័រណ៍ពាណិជ្ជកម្ម​ចិន​-​អាស៊ី​ខាងត្បូង លើក​ទី​៣​នឹង​ប្រព្រឹត្តិ ទៅ​ចាប់ពី​ថ្ងៃ​០៦ ដល់ ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៥ នៅ​ខេត្ត​យូ​ណាន់ ប្រទេស​ចិន​។​ក្នុង​សេចក្តីជូនដំណឹង​ដដែល​បាន​បញ្ជាក់ថា ព្រឹត្តការណ៍ពិព័រណ៍​ពានិជ្ជកម្ម​នេះ នឹង​មាន​ការចូល​រូ​ម​ពី​បណ្តា​ក្រុមហ៊ុន និង​សហគ្រាស​នានា ដែល​មក​ពី​ភូមិភាគ​អាស៊ីអាគ្នេយ៍ និង​ភូមិភាគ​អាស៊ី​ខាងត្បូង ព្រមទាំង​មាន​ការ​ដាក់​តាំង​បង្ហាញ នូវផលិតផល​ចម្រុះ សេវាកម្ម និង​គម្រោង​វិនិយោគ​នានា​ជាច្រើន​ប្រភេទ​ផងដែរ​៕

 

(​ដោយ​៖​អឿន ភា​រ៉ា​)

ព័ត៌មានផ្សេងទៀត