បទ​ពិសោធ​​ដាំ​​ប៉េង​ប៉ោះ​​របស់​​កសិករ​​នៅ​​​​ខេត្ត​​កណ្ដាល​

31-01-2015 4:13 pm 2957
ផ្លែប៉េងប៉ោះ

​នាទី​កសិកម្ម​នៅ​ក្នុង​ថ្ងៃនេះ លាង​ធីតា បាន​ជួប​ជាមួយ​កសិករ​យ៉ុង​សុខ​ឃៀ​ម​ផ្ទាល់ រស់​នៅ​កោះ​ប្រាក់​នៃ​ខេត្ត​កណ្ដាល បាន​បកស្រាយ​ពី​បទពិសោធ​ការដាំ​ប៉េង​ប៉ោះ ដើម្បី​ទទួលបាន​ផល​ល្អ និង​គ្មាន​សត្វ​ល្អិត​​ស៊ី​។ ចង់​កាន់តែ​ច្បាស់​នោះ​ជា​បន្ត​សូម​ស្ដាប់​ការបកស្រាយ​ពី​កសិករ​យ៉ុង​សុខ​ឃៀ​ម ដែល​រៀបចំ​ដោយ​លាង ធីតា​ដូចតទៅ​៖


​សម្លេងកសិករយ៉ុង​សុខ​ឃៀ​ម​៖


​នេះ​​ជា​​សម្លេង​របស់​ប្រជាកសិករ​យុង​សុខ​ឃៀ​មបាន​រៀបរាប់ ពី​ការដាំ​ប៉េងប៉ោះ​ស្ថិតនៅ​កោះ​ប្រាក់ ខេត្ត​កណ្ដាល​។ កសិករ​យុង​សុខ​ឃៀ​មរូប​នេះ បាន​ដាំ​ប៉េងប៉ោះ​អស់​រយៈពេល​១​ឆ្នាំ​មកហើយ ។    ទោះ​បី​ជា​​​មាន​បទពិសោធន៍​តិច​ក៏​ពិត ប៉ុន្តែ​ដំណាំ​របស់​កសិករ​នេះ​ពោរពេញ​ទៅ​ដោយ​ភាព​ប៉ិនប្រសប់​។


​ដើម​ប៉េងប៉ោះ តំរៀប​ជា​ជួរៗ​លាយឡំ​ជាមួយ​ផ្លែ​ប៉េងប៉ោះ​ធំៗ​មាន​ពណ៌​ចំរុះ ដូចជា​ពណ៌​ខៀវ និង​ពណ៌​ទុំ​ក្រហមឆ្អិនឆ្អៅ​​ជា​ដើម​​។ មិន​​ត្រឹម​តែ​​ប៉ុណ្ណោះ ​ដើម​​ប៉េង​ប៉ោះ​​ជា​ជួរៗ​នេះ ភ្ជាប់​ជាមួយ​នឹង​ឈើ​ផងដែរ​។​មូលហេតុ​យក​ឈើ​អម គឺ​ដើម្បី​ជៀសផុត​ពី​រកា​របាក់​ដើម ព្រោះ​ដើម​ប៉េង​បោះ​មួ​យ​ដើម​មាន​ផ្លែ​២​ទៅ​៣​គីឡូ​ឯណោះ ។ កាលណា​មិនបាន​ទប់​ឈើ​នោះទេ ដើម​ប៉េងប៉ោះ​នឹង​បាក់​ជាក់​ជាមិនខាន​។ នេះ​សម្ដី​របស់​ប្រជា​កសិករ​បាន​បញ្ជាក់បន្ថែម​៖


​សម្លេង​៖


​កសិករ​យុង​សុខ​ឃៀ​មបាន​រៀបរាប់​បន្តទៀ​ត​ថា សម្រាប់​ការថែទាំ​ប៉េងប៉ោះ​វិញ គឺ​ត្រូវតែ​ស្រោច​ទឹក ដាក់​ជី​ឱ្យបាន​ដិតដល់​។ ម្យ៉ាងទៀត ត្រូវតែ​បាញ់ថ្នាំ ដើម្បី​កុំឱ្យ​សត្វល្អិត​ស៊ី ប៉ុន្តែ​ការ​បាញ់ថ្នាំ​នេះ​មិនសូវ​ប្រើ​ខ្លាំង​នោះទេ ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​អ្នក​បរិភោគ​។​បាញ់​ថ្នាំ​នេះ ដើម្បី​សម្លាប់​សត្វល្អិត​តែប៉ុណ្ណោះ​៖


​សម្លេង​៖


​ដោយឡែក សម្រាប់​ការប្រមូល​ផល​វិញ ជាធម្មតា​ជាង​២​ខែ គឺ​ទទួលបាន​ផល​ហើយ ។ សូមបញ្ជាក់​ថា មុន​ពេល​បេះ គឺ​មិន​ត្រូវ​បាញ់ថ្នាំ​នោះទេ ព្រោះ​អាច​នឹង​ប៉ះពាល់​សុខភាព​ដល់​អ្នក​បរិភោគ​។


​សម្លេង​៖


​ជា​ការពិត​ណាស់ របៀប​នៃ​ការដាំ​ប៉េងប៉ោះ គឺ​មិន​មាន​លក្ខណៈ​ស្មុកស្មាញ​នោះទេ ពោល​មិន​ដូច​ដំណាំ​ផ្សេងៗ​ទេ​។ ដើម​ប៉េងប៉ោះ ធន់​នឹង​កំដៅ​ខ្លាំងណាស់ ដូច្នេះ​បើ​សិន​ជា​ដាំ​នៅ​ខែ​ក្ដៅ ទទួលផល​បានល្អ​ណាស់​។


​ដោយឡែក​អត្ថប្រយោជន៍​ផ្លែ​ប៉េងប៉ោះ​វិញ​មាន​តួនាទី​ច្រើនយ៉ាង​ណាស់ សម្រាប់​ទ្រទ្រង់​រូប​រាងកាយ​មនុស្ស​។ តួនាទី​ផ្លែ​ប៉េងប៉ោះ​មាន​តួនាទី​ដូចជា កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល និង​ការពារ​បេះដូង សម្បូរ​វីតាមីន​និង​ជាតិ​រ៉ែ ប្រឆាំង​នឹង​ឥទ្ធិពល​នៃ​ការជក់បារី ពង្រឹង​ចក្ខុវិញ្ញាណ ថែរក្សា​សុខភាព​ពោះវៀន បញ្ចុះ​សម្ពាធ​ឈាម កាត់បន្ថយ​ឡើង​ជាតិ​ស្ករ​សម្រាប់​មនុស្ស​មាន​ជំងឺ​ទឹកនោម​ផ្អែម និង​ធ្វើអោយ​ស្បែក​មាន​សុខភាព​ល្អ​ផងដែរ​៕(​ដោយ​៖​លាង ធីតា​)

ព័ត៌មានផ្សេងទៀត