អ្នក​សារព័ត៌មាន​​ជា​តួអង្គ​​ដ៏​សំខាន់​​ក្នុង​​ការ​ផ្សព្វផ្សាយ​​ពី​​ព័ត៌មាន​​ប្រឆាំង​​អំពើ​ពុក​រលួយ​

30-01-2015 5:33 pm 3576

​ក្លឹប​អ្នកកាសែត​កម្ពុជា ដោយ​មាន​ការសហការ ពី​អង្គការ​តម្លាភាព​កម្ពុជា បាន​បើក​វគ្គ​បណ្តុះបណ្តាល​អ្នក​កាសែត​អាជីព និង​អ្នក​មិនមែន​អាជីព​ចំនួន​ជិត​៣០​នាក់ ស្តីពី​តួនាទី អ្នកកាសែត​ក្នុង​ការរួមចំណែក​លើក​ស្ទួយ​អភិបាលកិច្ច​ល្អ និង​ប្រឆាំង​អំពើពុករលួយ​។​វគ្គ​បណ្តុះបណ្តាល​នេះ បាន​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​៣០​មករា​។

 

​លោក​ព្រាប​កុល ជា​នាយក ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា បានឲ្យដឹងថា ក្នុង​វគ្គ​បណ្តុះបណ្តាល​នោះ គឺ​សិក្ខា​ម​ទាំងអស់ ទទួលបាន​ចំណេះដឹង ជុំវិញ អំពើរ​ពុករលួយ​ដូចជា ប្រវត្តិ​នៃ​អំពើពុករលួយ ប្រភេទ​នៃ​អំពើពុករលួយ ប្រទេស​ណា​ពុករលួយ​ច្រើនជាងគេ​ច្បាប់ ប្រឆាំង​អំពើពុករលួយ​នៃ​ប្រទេស​កម្ពុជា​ជាដើម​។​លោក​ព្រាប កុល បាន​បន្តថា អ្នកសារព័ត៌មាន​ជា​តួអង្គ​សំខាន់​ក្នុង​ការផ្សព្វផ្សាយ​ពី​ព័ត៌មាន​ប្រឆាំង​អំពើពុករលួយ​។​

 

​ជា​បន្ត​សូម​លោក​អ្នកនាង​ស្តាប់​កិច្ចសំភាសន៍​រវាង ឆេង សូរិយា និង​លោក​ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា

សំឡេង

ព័ត៌មានផ្សេងទៀត