កាលពីថ្ងៃសៅរិ៍២៤មករាប្រជាជនវេណេហ្ស៊ុយអេឡារាប់ពាន់នាក់ បានប្រមូលគ្នាដើរហែក្បួន នៅតាមដងផ្លូវប្រឆាំងទៅនិងវិបត្តិសេដ្ឋកិច្ចក្នុងប្រទេសនេះ។ ពួកគេទាំងនោះក៏បានទាមទារបញ្ចប់អណត្តិប្រធានាធិបតីខ្លួនគឺលោកNicolasMaduroផងដែរ។ វិបត្តិសេដ្ឋកិច្ចក្នុងប្រទេសនេះ បានធ្វើឲ្យប្រជាជនរស់នៅជួបការលំបាកដោយខ្វះខាតស្បៀងអាហារ ផលិតផលប្រើប្រាស់ និងទំនិញផ្សេងៗដែលចាំបាច់នៅក្នុងជិវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។
លោកប្រធានាធិបតីវេណេហ្ស៊ុយអេឡាវិញ មិនទាន់មានការឆ្លើយតបបែបណាទៅកាន់ ប្រជាពលរដ្ឋដែលផ្ទុះការតវ៉ានៅឡើយទេ។ លោកicolasMaduroនៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានព្យាយាមស្វែងរកជំនួយពីបរទេស តាមរយៈការធ្វើដំណើរទៅប្រទេសចិនផង អ៊ីរ៉ង់ រស្ស៊ី និងប្រទេសអារ៉ាប់ផង ដើម្បីស្វែងការអន្តរាគមន៍ ប៉ុន្តែដូចជាគ្មានចម្លើយវិជ្ជមាននោះទេ។
ជាការកត់សំគាល់សេដ្ឋកិច្ចវេណេហ្ស៊ុយអេឡាយបានធ្លាក់ចុះ មុនតម្លៃប្រេងលើពិភពលោកទៅទៀត។ ក្រោយពីតម្លៃប្រេងលើពិភពលោកបានធ្លាក់ចុះ ធ្វើឲ្យសេដ្ឋកិច្ចប្រទេសដែលពឹងផ្អែកលើផលិតផលប្រេង៩៦%នៃរូបបិយប័ណ្ណបរទេសមួយនេះកាន់តែឌុនដាប៕(ដោយ៖អ៊ុន សុខឡា)