របៀប​​ដាំ​​ត្រួយ​​ល្ពៅ​​ឱ្យ​ល្អ​​ដោយ​​មិន​​ប្រើ​​ជាតិ​គីមី​​​

24-01-2015 5:00 pm 5582
ដើមល្ពៅ

ត្រួយ​ល្ពៅ​ជា​បន្លែ​មួយ​ប្រភេទ សម្រាប់​យក​មក​ទទួល​ទាន​និង​សម្រាប់​យក​ទៅ​ធ្វើ​ថ្នាំបុរាណ​ខ្មែរ​។ រីឯ​តម្លៃ​វិញ គឺ​មិន​ថោក​ហើយក៏​មិន​ថ្លៃ​ប៉ុន្មាន​ទេ ពោល​មាន​តម្លៃ​ថោក​សមរម្យ​។ ដោយឡែក វិធីសាស្ត្រ​ដាំ​ត្រួយ​ល្ពៅ ប្រជាជន​ខ្មែរ​មិនសូវ​ចាប់អារម្មណ៍​ប៉ុន្មាន​ទេ ព្រោះ​គិតថា​ជា​បន្លែ​ងាយស្រួល​ដាំ​។ តែ​ផ្ទុយទៅវិញ ដើម្បី​ដាំ​ត្រួយ​ល្ពៅ​ឱ្យ​លូតលាស់​បានល្អ​ដោយ​មិន​ប្រើ​ជាតិគីមី​គឺ​មិន​ងាយស្រួល​ឡើយ​។ ចង់ដឹង​កាន់តែច្បាស់​ជា​បន្ត​សូម​ស្ដាប់​នាទី​កសិកម្ម​រៀបចំ​ដោយ​លាង ធីតា​ដូចតទៅ​៖

 

សម្លេង៖


​នៅក្នុង​នាទី​កសិកម្ម​នៅ​ក្នុង​ថ្ងៃនេះ នាង​ខ្ញុំ​លើក​យក​វិធីសាស្ត្រ​ដាំ​ត្រួយ​ល្ពៅ​មក​ជម្រា​បម្រិយមិត្ត​អ្នកស្ដាប់ និង​បងប្អូន​ប្រជា​កសិករ​ដែល​ប្រកប​របរ​ដាំ​ត្រួយ​ល្ពៅ​នេះ​ឱ្យ​កាន់តែ​ច្បាស់​ថា ដើម្បី​ទទួល​ចំណេះ​ដឹង​​បន្ថែម នៃ​ការដាំ​ត្រួយ​ល្ពៅ​មិនចាំបាច់​ប្រើ​ជាតិគីមី​។ នាង​ខ្ញុំ​បាន​ទៅ​ដល់​កោះ​ប្រាក់​នៅ​ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល ហើយ​បាន​ទៅ​ជួប​ប្រជាពលរដ្ឋ​កសិករ​ម្នាក់​ដែល​ធ្វើ​ចំការ​ដាំ​បន្លែ​ជាច្រើន​មុខ ដើម្បី​យកទៅ​លក់​នៅ​រាជធានី​ភ្នំពេញ​។ ប្រជាកសិករ​ដាំ​បន្លែ​ឈ្មោះ យ៉ុង​សុខ​ឃៀ​ម បាន​រៀបរាប់​ពី​ការដាំ​ត្រួយ​ល្ពៅ​ដូចតទៅ​៖


​សម្លេង​៖


​ប្រជាកសិករ​រូបនេះ បាន​បញ្ជាក់​ដែរ​ថា ការដាំ​ដើម​ល្ពៅ​យក​ត្រួយ​នេះ គឺ​មាន​លក្ខណៈ​ងាយស្រួល​ជាង​ដាំ​ដើម​ល្ពៅ​យក​ផ្លែ​។ ម្យ៉ាងទៀត​ការដាំ​ដើម​ល្ពៅ​យក​ត្រួយ​នេះ គឺ​ត្រូវ​បាញ់ថ្នាំ​សត្វល្អិត​តិចតួច​។ ប៉ុន្តែ​ការ​​បាញ់ថ្នាំ​នេះ​នៅ​ដើម​តូច​ប៉ុណ្ណោះ នៅពេល​ដើម​ធំ​គឺ​មិន​បាញ់​ទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​៖


​សម្លេង​៖


​ប្រជាកសិករ​យ៉ុង​សុខ​ឃៀ​ម បាន​ប្រាប់​ពី​ការថែរក្សា​នៃ​ការដាំ​ដើម​ល្ពៅ ដើម្បី​លូតលាស់​ជា​បន្ត​ទៀត​។ ហើយ​ការដាំ​មិន​មាន​លក្ខណៈ​សុំា​ញុំ​ា​នោះទេ ឱ្យ​តែ​យើង​ចេះ​ថែរក្សា គឺ​ត្រួយ​ល្ពៅ​អាច​កាត់​បាន​រហូត លុះត្រាតែ​ដើម​ល្ពៅ​ងាប់​ដើម និង​រិច​រិល​ឬក៏​ត្រួយ​នេះ​លែង​លូតលាស់​៖


​សម្លេង​៖


​រីឯ​ការទទួល​ផល​វិញ​ប្រជាកសិករ​រូបនេះ បានបញ្ជាក់​ថា ក្នុង​មួយ​ថ្ងៃ​រកបាន​៣​ម៉ឺន​ទៅ​៥​ម៉ឺន ហើយ​បើសិនជា​គិត​ជា​សាច់​ចំណេញ​គឺ​មិន​សូវ​ជា​ចំណេញ​ប៉ុន្មាន​នោះ​ទេ​៖


​សម្លេង​៖


​ជា​ការពិត​ណាស់​ការដាំ​ដើម​ល្ពៅ​យក​ត្រួយ​គឺ​មាន​ភាពងាយស្រួល​ជាង​ដាំ​យក​ផ្លែ ។ ការដាំ​យក​ត្រួយ យើង​អាច​ដាំ​ញឹក​បាន ហើយ​នឹង​អាច​កាត់​ត្រួយ​ល្ពៅ​ញឹកញាប់​ផងដែរ​។ ចំណែក​ការដាំ​ដើម​ល្ពៅ​យក​ផ្លែ គឺ​យើង​ត្រូវ​ដាំ​ឃ្លាត​ពីគ្នា ហើយ​ទទួលផល​វិញ​យើង​រង់ចាំ​ពី​៣​ខែ​ទៅ​៦​ខែ​ទើប​អាច​ទទួលផល​។ តែ​ទោះជា​យ៉ាងណា​ប្រជាកសិករ​សូម​សាកល្បង ដាំ​ដើម​ល្ពៅ​យក​ត្រួយ​នេះ តាម​បទពិសោធន៍​ប្រជា​កសិករ​ យ៉ុង​សុខ​ឃៀ​ម​ទៅ​មើល តើ​ទទួលផល​ល្អ​ដែរ​ឬទេ​។ សូមបញ្ជាក់​ថា របៀប​ការដាំ​បន្លែ​របស់គាត់ មិន​ប្រើ​ជាតិគីមី​ទេ បើសិន​អាច​ជៀសបាន​។ តែ​បើ​គាត់​ប្រើ គឺ​ប្រើតែ​បន្តិច​បន្តួ​តតែប៉ុណ្ណោះ​៕(​ដោយ​៖​លាង ធីតា​)

ព័ត៌មានផ្សេងទៀត