អ៊ី​ស្រា​អែល​​គ្រោង​​បញ្ចុះ​បញ្ចូល​​ជប៉ុន​​ឈប់​​ផ្តល់​ជំនួយ​​ដល់​​ICC​

19-01-2015 11:27 am 3553
នាយករដ្ឋមន្រ្តីជប៉ុនលោកស៊ីនហ្សូអាបេបានទៅដល់អ៊ីស្រាអែលហើយ

ប្រទេស​ជប៉ុន​គឺជា​ភាគី​ផ្តល់​ជំនួយ​ដល់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ហៅ​កាត់​ថា​(ICC)​ច្រើនជាងគេ​នៅក្នុង​ចំណោម​ម្ចាស់ជំនួយ​ទាំងអស់​។ កាលពី​ថ្ងៃអាទិត្យ​១៨​មករា​លោក​ស៊ីន​ហ្សូ​អាបេ​នាយករដ្ឋមន្ត្រីជ​ប៉ុន​ បាន​ធ្វើដំណើរ​ទៅដល់​ប្រទេស​អ៊ីស្រាអែល ជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​បន្ទាប់​ពី​ខកខាន​អស់​រយៈពេល​ជិត​១០​ឆ្នាំ​។ គោលបំណង​លោក​អាបេ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​នៅ​មជ្ឈិបូព៌ា​មួយនេះ ដើម្បី​បង្កើន​ទំនាក់ទំនង​សេដ្ឋកិច្ច​ទ្វេរ​ភាគី​ និង​ដើម្បី​លើកកម្ពស់​ស្ថេរភាព​តំបន់​ទ្វេរ​ភាគី​អ៊ីស្រាអែល​និង​ប៉ាឡេ​ស្ទីន​។​


​ដំណើ​រទស្សន​កិច្ច​របស់​លោកនាយក​រដ្ឋមន្ត្រីជ​ប៉ុនបាន​ធ្វើឡើង​ចំពេល ដែល​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ(ICC)​និយាយថា នឹង​បើក​ការស៊ើបអង្កេត​បឋម លើ​សកម្មភាព​វាយប្រហារ​របស់​អ៊ីស្រាអែល លើ​តំបន់​កា​ហ្សា​កាលពី​ឆ្នាំមុន​។ ប្រសិនបើ​ការស៊ើបអង្កេត​រកឃើញ​ថា អ៊ីស្រាអែល​ស្ថិតនៅក្នុង​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម មេដឹកនាំ​ប្រទេស​នេះ​នឹង​ត្រូវ​ប្រឈមមុខ​ជាមួយ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​។


​ពាក់ព័ន្ធ​នឹង​​បញ្ហា​នេះ​អ៊ីស្រាអែល​ធ្វើ​យ៉ាងណា​បង្អាក់ការងារ​របស់​តុលាការ​អន្តរជាតិ ដោយ​ដើរ​បញ្ចុះបញ្ចូល​ប្រទេស​ដែល​ជា​មិត្ត​ជិតស្និទ្ធ​របស់​ខ្លូន ​បញ្ឈប់​ការផ្តល់​ជំនួយ​ទៅកាន់​ICC​។ ប្រទេស​ជប៉ុន​គឺជា​គោល​ដៅ​​សំខាន់​ជាង​គេ​ដែល​អ៊ីស្រាអែល​ត្រូវ​​លួង​លោម​ ពីព្រោះ​ជប៉ុន​ជា​ប្រភព​ផ្តល់​ហិរញ្ញវត្ថុ​ធំ​ជាង​គេ​ដល់​ICC។​ បើ​យោង​ទៅតាម​តួលេខ​កាលពី​ថ្ងៃ​ទី​៣០​ខែកក្កដា ឆ្នាំ​២០១៤ ទីក្រុង​តូ​ក្យូ​ផ្តល់​ថវិកា​ចំនួន​២៣,៦​លាន​ដុល្លារ​ដល់​គម្រោង​ថវិការ​ប្រចាំឆ្នាំ បើ​គិត​ទំហំ​ទឹកប្រាក់​សរុប​ចំនួន​១៤០,៥​លាន​ដុល្លារ​។

 

ក្រៅពី​បញ្ចុះបញ្ចូល​ជប៉ុន​លោកនាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ក៏​នឹង​បញ្ចុះបញ្ចូល​កាណាដា និង​អាឡឺម៉ង់​ផងដែរ​។ ប្រទេស​កាណាដា​កាលពី​ឆ្នាំ​២០១៤​បាន​ផ្តល់​ថវិកា​ទៅ​ICC​ជិត​១០​លាន​ដុល្លារ​អាមេរិក ហើយ​ប្រទេស​អាឡឺម៉ង់​វិញ​មាន​ទំហំ​ទឹ​ប្រាក់ប្រមាណ​១៥,៤​លាន​ដុល្លារ​។​


​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​ព្រម​ឬ​មិន​ព្រម​ទៅ​តាម​ការស្នើ​របស់​អ៊ីស្រាអែល​ឬ​យ៉ាងនោះ គេ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ ប៉ុន្តែ​កាលពី​យប់​ថ្ងៃអាទិត្យ​ភាគី​ទាំងពីរ​បាន​ជួប​សំណេះសំណាល​គ្នា​ហើយ​។ នៅក្នុង​វេទិកាសេដ្ឋកិច្ច​នោះ​ភាគី​ទាំងពីរ​និយាយ​តែ​ពី​សាច់​រឿង​សេដ្ឋកិច្ច​ប៉ុណ្ណោះ​៕ (ដោយ៖អ៊ុន សុខឡា)

 

ព័ត៌មានផ្សេងទៀត