​កម្ពុជា​​-​ជប៉ុន​ នឹង​​ចុះ​ហត្ថលេខា​​លើ​​សេវាកម្ម​​ដឹក​ជញ្ជូន​​តាម​​ផ្លូវ​អាកាស​​នៅ​​រសៀល​​នេះ​​

14-01-2015 11:00 am 2513

​ប្រទេស​ជប៉ុន និង​ប្រទេស​កម្ពុជា​នឹង​មាន​ពិធី​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​សេវាកម្ម​ដឹកជញ្ជូន​តាម​​ផ្លូវអាកាស​នៅ​រសៀល​ថ្ងៃ​ពុធ​ទី​១៤ មករា នា​ម៉ោង៤:៣០​នាទី​រសៀល​ នៅ​ទីស្តីការក្រសួងការ បរទេស MFA-IC​។​នេះ​បើ​យោង​តាម​សេចក្តី​អញ្ជើញ​ដល់​អ្នកសារព័ត៌មាន​ពី​សំណាក់​ស្ថានទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពី​ពេល​ថ្មីៗ​។

 

​ក្នុង​ពិធី​នេះ នឹង​មាន​ការ​ចុះហត្ថលេខា​ដោយ​លោកម៉ៅ ហា​វណ្ណា​ល់​រដ្ឋលេខាធិការនៃ​រដ្ឋលេខាធិការដ្ឋា​ន​អាកាសចរ​ស៊ីវិល ជាមួយលោកគូ​ម៉ា​ម៉ា​រុ យុ​ជី​ ឯកអគ្គរាជទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាពរបស់ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា​។​

 

​ពិធី​ចុះហត្ថលេខា​នេះ​ រៀបចំ​ឡើង​ក្រោម​អធិបតីភាព​របស់​លោក​ហោ ណាំហុង​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​​ការ​បរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​ និង​លោកណា​កា​ណេ កាហ្ស៊ូ​យូគី សមាជិកសភា និង​ជា​អនុ​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​៕ (​ដោយ​៖​អឿន ភា​រ៉ា​)


ព័ត៌មានផ្សេងទៀត