យុវតី​មិន ចិន្តា​ តស៊ូ​សិក្សា​ទាំង​ពិការ​ភ្នែក​ដើម្បី​សម្រេច​មហិច្ឆតា​ខ្លួន​

10-01-2015 9:03 pm 1633

​ជា​ជនពិការភ្នែក​ម្នាក់ យុវតី មិន​ចិន្តា ពុំ​បាន​បោះបង់ចោល​នូវ​ការតស៊ូ​ក្នុង​ជីវិត​ឡើយ ផ្ទុយទៅវិញ​ចិន្តា​បាន​ខិតខំ​រៀនសូត្រ​រហូតដល់​ថ្នាក់​មហាវិទ្យាល័យ​ហើយ​បច្ចុប្បន្ន​ចិន្តា​ជា​និស្សិត​ឆ្នាំ​ទី​៣ ផ្នែក​ចិត្ត​វិទ្យា​។​ក្នុងនាម​ជា​កូនស្រី​ច្បង​នៅក្នុង​គ្រួសារ​ដែល​មាន​ជីវភាព​លំបាក ចិន្តា​ពុំមាន​លទ្ធភាព​បន្ត​ការសិក្សា​នៅ​សាកលវិទ្យាល័យ​ទេ ការ​ដែល​នាង​អាច​សិក្សា​ថ្នាក់​មហាវិទ្យាល័យ​ដូច​សព្វថ្ងៃនេះ ក៏​ព្រោះ​តែ​​​ទទួល​បាន​អាហារូបករណ៍​ប៉ុណ្ណោះ​។

សម្លេងយុវតី មិន ចិន្តា

 

​យុវតី​រូបនេះ​បាន​រៀបរាប់​ទាំង​អួលដើមក​ថា ភ្នែក​របស់​នាង​ខ្សោយ​គំហើញ​តាំងតែ​ពី​តូច​ជាហេតុ​ធ្វើឱ្យ​នាង​ពិបាក​គ្រប់បែប​យ៉ាង​មិនថាតែ​ពេល​ធ្វើដំណើរ ពេល​ធ្វើ​កិច្ចការ ឬ​ពេល​រៀន​នោះទេ

សម្លេងយុវតី មិន ចិន្តា 

 

​បើទោះបីជា​គ្មាន​ការនិយាយ​ប្រាប់​ដោយ​ត្រង់ៗ ពី​មិត្តភក្តិ​ឬ​មនុស្ស​មួយចំនួន​ដែល​នៅ​ជុំវិញ​ខ្លួន ថា​ពួកគេ​រើសអើង​មនុស្ស​ពិការ​ដូចជា​រូប​នាង​ក៏ដោយ ប៉ុន្តែ​នាង​បាន​ទទួល​អារម្មណ៍​ថា​ការរើសអើង​កើតឡើង​ដោយ​ប្រយោល​។ និយាយ​ដល់​ចំណុច​នេះ​យុវតី​មិន​ចិន្តា​ស្រាប់តែ​ដាក់​ទឹក​មុខស្រពោន​

សម្លេងយុវតី មិន ចិន្តា

 

​ទោះបីជា​លំបាក​យ៉ាងនេះក្តី ចិន្តា បាន​ឆ្លៀតពេល​ទំនេរ​ពី​ការសិក្សា ទៅ​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​ថែមទៀត​ផង ដោយសារតែ​នាង​ត្រូវបាន​អង្គការ​មួយចំនួន​ផ្តល់ឱកាស​ឱ្យ​ធ្វើការ ម្យ៉ាងវិញទៀត​នាង​ចង់​ប្រើប្រាស់​សមត្ថភាព​ដែល​នាង​មាន ដើម្បី​មនុស្ស​គ្រប់​គ្នា​ទទួលស្គាល់​ថា​ជន​ពិការ​ដូច​នាង​ក៏​អាច​ធ្វើការ​បាន​ដែរ​។

សម្លេងយុវតី មិន ចិន្តា

 

​ជា​ការពិត​ណាស់ មនុស្ស​គ្រប់គ្នា​តែងតែ​សំដែង​នូវ​ក្តី​អាណិត​ចំពោះ​ជនពិការ​គ្រប់រូប ប៉ុន្តែ​ផ្ទុយ​ពី​ទស្សនៈ​នេះ​ទាំងស្រុង ចិន្តា​មិន​ចង់អោយ​មនុស្ស​គ្រប់គ្នា​នៅក្នុង​សង្គម​ប្រើពាក្យ​ថា​អាណិត​ចំពោះ​ជនពិការ​ដូចជា​រូប​នាង​ឡើយ ប៉ុន្តែ​សូមអោយ​អ្នក​គ្រប់​គ្នា​ទទួលស្គាល់​និង​អោយ​តម្លៃ​ពី​សមត្ថភាព​របស់​ជន​ពិការ​។

សម្លេងយុវតី មិន ចិន្តា

 

​ជា​កូនច្បង​នៅក្នុង​គ្រួសារ​ដែល​មាន​បងប្អូន​ពិការ​ដល់​ទៅ​ពីរ​នាក់ ចិន្តា​បាន​ង្ហើ​បប្រាប់ពី​ក្តី​ស្រមៃ​របស់​ខ្លួន​គឺ​ចង់​បង្កើត​បណ្ណាល័យ​មួយ​សម្រាប់​ជនពិការ​ព្រោះ​តាម​បទពិសោធ​របស់​នាង ការរៀន​ដោយ​គ្មាន​ឯកសារ​ថត​ជា​សំឡេង​វា​ជា​រឿង​ដែល​ពិបាក​បំផុត​។

សម្លេងយុវតី មិន ចិន្តា

ការរៀន​របស់​ជនពិកា​រ​ភ្នែក​មិន​ដូចជា​ការរៀន​របស់​ម​នុស្ស​ធម្មតា​នោះ​ទេ ព្រោះ​ជន​ពិការ​ភ្នែក​រៀន​ដោយ​ពឹងផ្អែក​លើ​ឯកសារ​ជា​សំឡេង ឬ​តាមរយៈ​ការ​ស្ទាប​អក្សរ​ម្យ៉ាង​ដែល​គេ​ឱ្យឈ្មោះ​ថា​អក្សរ​ព្រែល ហើយ​បច្ចុប្បន្ន​នេះ​នៅក្នុង​ប្រទេស​កម្ពុជា​ពុំ​ទាន់​មាន​ឯកសារ​ទាំងនោះ​គ្រប់គ្រាន់​សម្រាប់​ជនពិការ​នៅ​ឡើយ​ទេ​។ ថ្វី​ត្បិត​តែ​គ្មាន​លទ្ធភាព​ក្តី ចិន្តា​ថ្លែង​ទាំង​ទឹកមុខ​ពោរពេញ​ដោយ​ក្តីសង្ឃឹម​ថា នាង​មាន​មហិច្ឆតា​ចង់​បន្ត​ការសិក្សា​ថ្នាក់​ម៉ា​ស្ទ័រ​នៅ​បរទេស​ថែមទៀតផ​ង​ព្រោះ​នៅ​ទីនោះ​មាន​ឯកសារ​គ្រប់គ្រាន់​សម្រាប់​ជនពិការ​។

សម្លេងយុវតី មិន ចិន្តា

 

​មុនពេល​ដែល​ដើរ​ត្រឡប់​ចូល​ទៅក្នុង​ថ្នាក់រៀន​វិញ យុវតី​ពិការភ្នែក​រូប​នេះ​បាន​ឆ្លៀត​ផ្តល់​ជា​សារ​ចំនួន​ពីរ​ឃ្លា​យ៉ាង​ដូច្នេះ​ថា សូម​ឱ្យ​យុវជន​ដែល​គ្មាន​ពិការភាព​សូម​ប្រើប្រាស់​ធនធាន​ដែល​ខ្លួន​មាន​ឱ្យ​ចំ​គោលដៅ​និង​មាន​ប្រយោជន៍​សម្រាប់​សង្គម ហើយ​សូមឱ្យ​ស្ថាប័ន​នានា​កុំ​មើលឃើញ​ពី​ពិការភាព តែ​សូម​ឱ្យ​មើល​ឃើញ​ពី​សមត្ថភាព​របស់​ជន​ពិការ​។

សម្លេងយុវតី មិន ចិន្តា

ព័ត៌មានផ្សេងទៀត