ប្រ​ជា​ព​ល​រដ្ឋ​​នៅ​​ច្រាំង​​ចំរេះ​​ត្អូញ​ត្អែរ​​ថា​​មិន​​សូវ​​សម្បូរ​​​ត្រី​​​ធ្វើ​​​ប្រ​​ហុ​​ក​​​ដូច​​​ឆ្នាំ​​មុន​​

10-01-2015 6:00 pm 2161

​ការធ្វើ​ប្រហុក​នៅ​ឆ្នាំនេះ ប្រជាពលរដ្ឋ​នៅ​ច្រាំង​ចំរេះ​បាន​ត្អូញត្អែរថា មិនសូវ​សំបូរ​ត្រី​យកមក​ធ្វើ​ប្រហុក ដើម្បី​យកទៅ​លក់​ទេ ។ ការ​មិនសូវ​សំបូរ​ត្រី គឺ​មាន​កត្ដា​ពីរ​យ៉ាង ទី​១​គឺ​ខ្សត់​ត្រី កត្ដា​ទី​២​គឺ​ឈ្មួញ​កណ្ដា​ល​​បាន​​ទៅ​ទិញ​ត្រី​នៅ​កន្លែង​បែរ​ចាប់​ត្រី​ផ្ទាល់​តែម្ដង​។ សូម​បញ្ជាក់​បន្តិច​ថា អ្នក​ធ្វើ​ប្រហុក​នៅ​ច្រាំង​ចំរេះ​ទាំងអស់ ត្រូវ​ទិញ​ត្រី​នៅ​ក្នុង​បែរ​ស្ថិតនៅ​កណ្ដាល​ដង​ទន្លេសាប​។ ការប្រកប​របរ​ចិញ្ជឹមជីវិត​និងរ​ស់​នៅទីនោះ ក្នុង​ម្នាក់ៗ​ប្រកប​មុខរបរ​ធ្វើ​ប្រហុក​យ៉ាងតិច​២០​ឆ្នាំ​ឯណោះ​៖ ចង់ដឹង​កាន់តែច្បាស់​ជា​បន្ត​សូម​ស្ដាប់​លាង ធីតា នៅក្នុង​នាទី​កសិកម្ម​ដូចតទៅ៖


​ប្រជាពលរដ្ឋ​នៅ​ច្រាំង​ចំរេះ​ភាគច្រើន​ជា​ជនជាតិ​អ៊ីស្លាម ប្រកប​របរ​ធ្វើ​ប្រហុក​លក់ ដើម្បី​ចិញ្ចឹមជីវិត​។ ការធ្វើ​ប្រហុក​នៅ​ទីនោះ មិន​មាន​ដាក់​ថ្នាំ​ដើម្បី​រក្សា​គុណភាព​ឡើយ ពោល​ពួកគាត់​ធ្វើតាម​ទំនៀម​ទំ​លា​ប់​​​តាំង​ពី​បុរាណកាល​មក​។ ដោយឡែក​នៅ​ឆ្នាំ​នេះ ប្រហុក​ឡើងថ្លៃ​ជាង​ឆ្នាំមុន ព្រោះ​ត្រី​សម្រាប់​ធ្វើ​ប្រហុក​មិនសូវ​សម្បូរ​ដូច​ឆ្នាំ​មុនៗ​ទេ ។

 

ត្រី​ថ្លៃ ធ្វើ​ប្រហុក​មិនសូវ​ជា​ចំណេញ​ប៉ុន្មាន​ទេ​។ មូលហេតុ ដែល​មិនសូវ​សម្បូរ​ត្រី​ធ្វើ​ប្រហុក មាន​កត្ដា​២​យ៉ាង ។ កត្តា​ទី​១ ត្រី​ខ្សត់​តែម្ដង កត្តា​ទី​២ ទិញ​ត្រី​ពី​បែ​ល​ក្នុង​ទឹក​មិន​បាន ព្រោះ​មាន​អ្នកទិញ​ផ្ដាច់​យក​ទៅ​ទាំងអស់​។ ត្រង់​ចំណុច​នេះ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ច្រាំង​ចំរេះ​ជាប់​ដង​ទន្លសា​ប ត្រូវតែ​ទិញ​នៅ​បែ​ល​ក្នុង​ទន្លេ​ទាំងអស់​។ បែ​ល​ក្នុង​ទន្លេសាប​មានន័យ​ថា អ្នក​រក​ត្រី​តាម​ដង​ទន្លេសាប​ស្របច្បាប់​។


​មីង​អ៊ី​សះ អ្នក​ធ្វើ​ប្រហុក​បាន​ត្អូញត្អែ​ថា ការធ្វើ​ប្រហុក​នៅ​ឆ្នាំនេះ មិនសូវ​សម្បូរ​ត្រី​ប្រហុក​ទេ​។ តែ មីង​អ៊ី​សះ​លក់​ប្រហុក​បាន​៦​ពាន់​៥​រយ​រៀល​ក្នុង​គីឡូ​ប៉ុណ្ណោះ​។ មីង​អ៊ី​សះ​បន្ត​ប្រាប់ថា ប្រហុក​នៅ​ទី​នេះ​មិន​ប្រើ​ជាតិគីមី​នោះទេ គឺ​មានន័យ​ថា​ធម្មជាតិ​សុទ្ធសាត​៖


​សម្ល​ង​មីង​អី​សះ៖


​មីង​អ៊ី​សះ​បន្តថា ការធ្វើ​ប្រហុក​នៅ​ច្រាំង​ចំរេះ​នេះ គឺ​ធ្វើ​តាម​ទំនៀម​ទំលាប់​តាម​បុរាណកាល​មក​។ អ្នក​មីង​អី​សះ​បាន​រៀបរាប់​របៀប​ធ្វើ​ប្រហុក​ថា ៖


​សម្ល​ង​មីង​អី​សះ​៖

 

បងស្រី​រី​យ៉ា ជំនាញ​ធ្វើ​ប្រហុក​បាន​ប្រាប់​ឱ្យដឹងថា ការធ្វើ​ប្រហុក​តាម​ទំនៀម​ទំលាប់​តាម​ចាស់ៗ​ពី​ដើម​មក ហើយ​ការធ្វើ​ប្រហុក​នេះ​មិន​មាន​ដាក់​ថ្នាំ​នោះទេ​។​បងស្រី​រី​យ៉ានិ​យាយថា​៖


​សម្លេង​បងស្រី​រី​យ៉ា​៖


​ជាមួយគ្នានេះ អ្នក​មីង​សុខា​រស់នៅ ច្រាំង​ចំរេះ​អស់​រយៈ​២០​ឆ្នាំ ទៅ​៣០​ឆ្នាំ​មកហើយ បាន​និយាយថា ត្រី​សម្រាប់​យកមក​ធ្វើ​ប្រហុក ភាគច្រើន​ពួក​គាត់​យក​តែ​ត្រី​រៀល​ទេ ព្រោះ​ត្រី​រៀល​អាច​ទុក​យូរ​បាន និង​មិន​ធ្វើឱ្យ​ខា​ជាដើម ៖


​សម្លេង​អ្នក​មីង​សុខា​៖


​ដោយឡែក​លោកយាយ​សា​រ៉​ស់ បាន​ប្រាប់ថា​ប្រហុក​កន្លែង​នេះ​មិន​មាន​ដាក់​ថ្នាំ​ឡើយ ហើយក៏​មិន​មាន​ដង្កូវ​ដែរ​។ លោកយាយ​បាន​ប្រាប់​ពី​របៀប​មិនឱ្យ​មាន​ដង្កូវ ។ លោកយាយ​បញ្ជាក់បន្ថែម ៖


​សម្លេង​លោកយាយ​សា​រ៉ស់​៖


​ជា​ការកត់សម្គាល់ ប្រជាពលរដ្ឋ​នៅ​ច្រាំង​ចំរេះ​ជាប់​ដង​ទន្លសា​ប​ស្ទើរតែ​ទាំងអស់  បានជ្រើសរើស​របរ​ធ្វើ​ប្រហុក ដើម្បី​ចិញ្ចឹមជីវិត​។ បើ​តាម​ការអះអាង​ពី​ប្រជាពលរដ្ឋ ការធ្វើ​ប្រហុក​លក់​នេះ ជា​ទំនៀម​របស់​ប្រ​ជា​ពលរដ្ឋ​នៅ​ទីនោះ ទៅហើយ​។ គ្រួសារ​ខ្លះ​ធ្វើ​ប្រហុក​អស់​រយៈពេល​២០​ឆ្នាំ ទី​៣០​ឆ្នាំ ហើយ​គ្រួសារ ខ្លះ​ទៀត​ធ្វើ​ប្រហុក​តាំងពី​ដូនតា មកម្ល៉េស​៕

(ដោយ៖លាង ធីតា)


ព័ត៌មានផ្សេងទៀត