ការប្រកួត​​កីឡា​​មហាជន​​អបអរ​ខួប​​ទី​​៣៦​​ថ្ងៃ​​៧​​មករា​​រៀបចំ​​ធ្វើ​នៅ​​ខេត្ត​​កំពង់ចាម​​

01-01-2015 10:49 am 2574

​ការប្រកួត​កីឡា​មហាជន​ជ្រើសរើស​ជើងឯក​ប្រចាំឆ្នាំ​២០១៤ និង​ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៦​ទិវា​ជ័យជំនះ​៧​មករា (១៩៧៩-៧​មករា​២០១៥)​ បាន​រៀបចំ​ធ្វើ​នៅ​ខេត្ត​កំពង់ចាមរយៈពេល​៥ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៣១​ធ្នូ​-០៤​មករា ឆ្នាំ​២០១៥​។​ការប្រកួត​កីឡា​នេះ បាន​ធ្វើឡើងក្រោម​អធិបតីភាព​លោក​លន់ លឹម​ថៃ​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម​។​នេះ​បើ​យោងតាម​របាយការណ៍ពីមន្ទីរ អប់រំ​យុវជន និង​កីឡា​ខេត្ត​កំពង់ចាម​។​

 

​ការប្រកួត​កីឡា​មហាជន​នេះ​មាន​ក្រុម​កីឡាករ​ចូលរួម​ចំនួន​២៧០​នាក់​និង​អ្នកដឹកនាំ​សរុប ១២០​នាក់ មកពី​មន្ទីរ​អង្គភាព​ខេត្ត និង​ក្លឹប​នានា​នៅក្នុង​ក្រុង​-​ស្រុក​ទូ​ទាំង​ខេត្ត​កំពង់ចាម​។​ការប្រកួត​នេះ​មានវិញ្ញាសារ​ចំនួន​៥​រួមមាន​៖១-​បាល់ទាត់​ចំនួន​០៥​ក្រុម ៤-​បាល់ទះ​០៤​ក្រុម ៣-​បាល់បោះ​០២​ក្រុម ៤-​ប៊ូល​ឬ​ប៉េតង់​១៥​ក្រុម និង​៥-​វាយ​សី​ចំនួន​១៤​ក្រុម​៕ (​ដោយ​៖​អឿន ភា​រ៉ា​)

ព័ត៌មានផ្សេងទៀត