រុស្ស៊ី​អាច​នឹង​ធ្លាក់ចុះ​សេដ្ឋ​កិច្ច​​យ៉ាង​​ពេញ​ទំហឹង​​នៅ​​ឆ្នាំ​​២០១៥​

30-12-2014 4:29 pm 2828

បើ​តាម​ទិន្នន័យ​ក្រសួង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​រុស្ស៊ី បាន​ឱ្យដឹង​កាលពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ​នេះ​ថា រុស្ស៊ី​នឹង​ធ្លាក់ចុះ​សេដ្ឋកិច្ច​​យ៉ា​ង​កំ​ហុ​​ក​នៅ​​ឆ្នាំ​​២០១៥​​ខាង​មុខ​។ មូលហេតុ​អះអាង​ដូច្នេះ គឺ​មាន​ហេតុផល​២​យ៉ាង ។


​ហេតុផល​ទី​១​សំខាន់បំផុត គឺ​ប្រទេស​លោកខាងលិច  រួមទាំង​សហគមន៍​អន្តរជាតិ បានដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ទៅលើ​រុស្ស៊ី ដែល​បណ្ដាល​ឱ្យ​ផលិតផល​ទំនិញ​រុស្ស៊ី មាន​តំលៃថោក​ទាំងអស់​។ ហេតុផល​ទី​២ គឺ​តម្លៃ​ប្រេង​រុស្ស៊ី​ធ្លាប់​តែ​បាន​ចំណេញ​ជាង​ពាក់កណ្ដាល ក៏​បាន​ធ្លាក់​ថ្លៃ​យ៉ាងកំហុក​ផងដែរ​។ តម្លៃ​ប្រេង​បច្ចុប្បន្ន​បាន​ធ្លាក់​ថ្លៃ​រហូតដល់​៥០​ភាគរយ​ឯណោះ​។ កត្ដា​ទាំង​២​ធំៗ​នេះ ធ្វើឱ្យ​រុស្ស៊ី​កំពុងតែ​ជួប​ប្រទះ​​វិបត្តិ​​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ​បំផុត​។​


​ទិន្នន័យ​ក្រសួង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​រុស្ស៊ី​ដដែល​បានបង្ហាញ​ថា មូលហេតុ​ដែល ប្រទេស​លោកខាងលិច និង សហគ​ម​ន៍​​អ​ន្ត​រ​ជាតិ​​ស​ម្រេច​​ដាក់​ទណ្ឌកម្មសេដ្ឋ​កិច្ច​ គឺ​​ដោយ​សារ​តែ​​រុស្ស៊ី​គាំទ្រ​ក្រុម​ឧទ្ទាម​អ៊ុ​យ​ក្រែន ដើម្បី​មាន​ចេតនា​បង្ក​ជ​ម្លោះ​​ជា​មួយ​នឹង​​អ៊ុ​យ​ក្រែន​​។


​ដោយឡែក អ្នកវិភាគ​សេដ្ឋកិច្ច​រុស្ស៊ី លោក Botham បាន​និយា​ថា “​ពិត​ណាស់​សេដ្ឋកិច្ច​រុស្ស៊ី នឹង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៅ​ឆ្នាំ​២០១៥”​។ លោក​ថា ផលិតផល​ទំនិញ​ក្នុង​ស្រុក​ទាំងអស់​នឹង​ធ្លាក់​ចុះ​៤​ភាគរយ ចំណែក​រូបិយប័ណ្ណ​រុស្សី​នឹង​ធ្លាក់​ចុះ​៤០​​ភា​គ​រ​យ​​ឯ​ណោះ​​។ ចំនួន​​នេះ​ គឺ​ធ្លាក់ចុះ​យ៉ាងខ្លាំង បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៣​។


​លោក Botham បន្ថែមទៀតថា នៅ​រយៈពេល​៥​ឆ្នាំ​ចុងក្រោយ​នេះ រុស្ស៊ី​ប្រឈម​នឹង​ការធ្លាក់​សេដ្ឋកិច្ច​ជា​បណ្តើៗ ដោយសារ​តែ​អន្តរជាតិ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​។ តែ​នៅ​ឆ្នាំ​២០១៥​ខាងមុខនេះ រុស្ស៊ី​នឹង​ធ្លាក់ចុះ​សេដ្ឋកិច្ច​ខ្លាំង​ជាង​ឆ្នាំមុនៗ​ទៅទៀត​។ តើ​សេដ្ឋ​កិច្ចរុស្ស៊ី​នៅពេល​ខាងមុខ​នឹង​ទៅជា​យ៉ាងណា បើ​ទំនិញ​ក្នុង​ស្រុក​រួម​ទាំង​ប្រេង នៅតែ​បន្ត​ចុះ​ថោក​នោះ​?

(ដោយ៖លាង ធីតា)

ព័ត៌មានផ្សេងទៀត