ឯកអគ្គរាជទូត​ជប៉ុន​​បញ្ជាក់​ពី​ប្រវត្តិ​នៃ​​ការផ្ដល់​ជំនួយ​ដល់​​ប្រទេស​កម្ពុជា​

26-12-2014 5:25 pm 4251

ចាប់តាំងពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១​មកទល់​បច្ចុប្បន្ន​នេះ​ប្រទេស​ជប៉ុន​បាន​និង​កំពុង​ផ្ដល់​ជំនួយ​ស្ដារឡើងវិញ ដល់​ប្រទេស​កម្ពុជា ។ បើ​គិត​ជា​ទឹកប្រាក់​វិញ​ប្រទេស​ជប៉ុន​បាន​ក្លាយជា ម្ចាស់​ជំនួយ​ទ្វេភាគី​ដ៏​ធំ​សម្រាប់​កម្ពុជា ។ នេះ​បើ​យោងតាម​លិខិត​ដែល​មា​ចុះ ហត្ថលេខា របស់​ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃ ទី ២៦ ខែ ឆ្នូ ឆ្នាំ ២០១៤ នេះ ។​​គេ​សង្កេតឃើញថា ប្រទេស​ជប៉ុន បាន​ផ្ដល់​ជំនួយ​ច្រើន​ជាង​គេ​មកដល់​កម្ពុជា​ភាគច្រើន​រួមមាន​៖ ហេដ្ឋារចនាសម្ព័ន ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស  ការ​ជម្រុញ​ឲ្យ​កម្ពុជា មានលទ្ធិប្រ ជាធិបតេយ្យ និង ការថែរក្សា​សុខភាព​មាតា និង ទារក​ផងដែរ ។​

 

​ក្រៅពី​ជំនួ​ខាងលើ នេះ ជប៉ុន​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការផ្ដល់​ជំនួយ​ដល់​កម្ពុជា​បន្ថែម​ទៀត​ក្នុងការ​បោសសំអាត​មីន និង យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ រហូត​ប្រទេស​កម្ពុជា​ទទួលបាន​សន្តិ​ភាព​ពេញលេញ​។ ប្រទេស​ជប៉ុន​បាន​ផ្ដល់​ជំនួយ​មកកាន់​ប្រទេស​ក្នុងការ​បោសសម្អាត​មីន និង យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ចាប់តាំងពីរ ឆ្នាំ ១៩៨៩​។ ជំនួយ​នេះ​បាន​ធ្វើឡើង​ជា​ទ្រង់ទ្រាយ​តូច​ប្រគល់ជូន​នៅ​មា​ស៊ីន​គ្រឿងចក្រ​ក្នុង​សកម្មភាព​បោសសំអាត​មីន ។ ទន្ទឹម​និង​នេះ​ជប៉ុន​ក៏​បា​បញ្ជូន​អ្នកជំនាញ និង ទីប្រឹក្សា​ជប៉ុន ដើម្បី​បណ្ដុះបណ្ដាល​ជនជាតិ​កម្ពុជា នៅក្នុង​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា (CMAS) ជាដើម​។​ហើយ​ជំនួយ​ទាំង​នេះ​បើ​គិត​ជា​ទឹកប្រាក់​បាន​កើនឡើង​ដល់​ប្រម​ណ​ជាង ១៤៨០ កោដិ​យ៉េន ។ ជាងនេះទៅទៀត​ជប៉ុន​បាន ចាប់តាំងពី​ឆ្នាំ ២០១៣ មក បាន​និង​កំពុង​ផ្ដល់​ជំនួយ​អភិវឌ្ឃន៍​ក្នុង​វិស័យ​កសិកម្ម​ទៅ​ដល់​តំបន់​ដែល​ធ្លាប់​រងគ្រោះ​ដោយសារ​ការ​គម្រាម​គំហែង​ពីរ​គ្រប់​មីន​ផងដែរ ។​

 

​គួ​រម្លឹកថា​កាលពី​ពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់​ជំនួយឥតសំណង​ដល់​ប្រទេស​កម្ពុជា​ដែល​មាន​ទឹកប្រាក់ ប្រមាណ​ជា ៣០៦៤៤២ ដុល្លារ​អាមេរិក​ដល់​ស្ថាប័ន​ចំនួន ៣ មានដូចជា​៖១.​ថវិកា ចំនួន ១០៣ ១២៤​ដុល្លា​អា​មរិក សម្រាម​គម្រោង​ស្ដា​ប្រឡាយ​ត្រពាំង​កណ្ដល  ខេត្ត​កំពង​ចាម​ផ្ដល់ជូន​មន្ទី​ធនធានទឹក និង ឧតុនិយម​ខេត្ត​កំពង​ចាម ។​២.​ថវិកា​ចំនួន ១០១ ៣៥៥ ដុល្លា​អាមេរិក​សម្រាប់​ស្ដា​ប្រព័ន្ធ​ធារាសាស្ត្រ​ដើមផ្លូវ​ខេត្តតាកែវ​ផ្ដល់ជូន​មន្ទី​ធនធានទឹក និង ឧតុនិយម ខេត្តតាកែវ ។​៣.​ថវិកា​ចំនួន ១០២០៦៣ ដុល្លា​អាមេរិក​សម្រាប់​គម្រោង​ស្ដា​ប្រព័ន្ធ​ធា​រាស្ត្រ​ធ្លក​ចំបក​ខេត្ត ស្វាយរៀង  ផ្ដល់ជូន​មន្ទី​ធនធានទឹក និង ឧតុនិយម​ខេត្តសា្វយរៀង ៕ (​ដោយ​៖ អាំ តាក់​)

ព័ត៌មានផ្សេងទៀត