អ្នកវិទ្យា​​សាស្ត្រ​​៖​​៧​​យ៉ាង​​ដែល​​លោក​អ្នក​​មិន​គួរ​​ងូត​ទឹក​​ភ្លាមៗ​​​

25-12-2014 3:53 pm 2017

​ត្រូវ​ចង​ចាំ​ថា អ្នក​មិន​គួរ​ងូតទឹក​ភ្លាមៗ​ដាច់ខាត បន្ទាប់ពី​បាន​ធ្វើ​រឿង​មួយ​ចំនួន ព្រោះ​វា​អាច​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​សុខភាព បើ​ធ្ងន់ធ្ងរ គឺ​អាច​ស្លាប់​ក៏មាន​។ ហេតុនេះហើយ អ្នក​គួរតែ​សម្រាក​ឲ្យបាន​គ្រប់គ្រាន់​មុននឹង​ទៅ​ងូតទឹក ដើម្បី​ជៀសវាង​នូវ​ផល​ប៉ះពាល់​ដល់​អាយុ​ជី​វីត​។ កាលពី​ពេល​ថ្មី​នេះ អ្នកវិទ្យាសាស្ត្រ​បាន​ស្រាវជ្រាវ​រកឃើញ​នូវ​ចំនុច​អវិជ្ជមាន​៧​ចំនុច ដែល​លោកអ្នក​មិនគួរ​ងូតទឹក​ភ្លាមៗ​នោះឡើយ​៖
 
១.​ងូតទឹក​នៅ​ពេលយប់​

​ពិត​ណាស់​អ្នក​មិនគួរ​ងូតទឹក​នៅ​ប្រហែលជា​ម៉ោង​១១​យប់ នោះទេ ព្រោះ​ខណៈ​នេះ​សីតុណ្ហភាព​ទាប​បំផុត ដែល​ធ្វើឲ្យ​រាងកា​យរបស់​អ្នក​ត្រូវអ​ត់​ធុន​ខ្លាំង​និង​ចុះខ្សោយ​។ ហេតុនេះហើយ​រាងកាយ​របស់​អ្នកនឹង​ផ្លាស់ប្តូរ​សីតុណ្ហភាព​ភ្លាមៗ ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សរសៃឈាម​យ៉ង​ឆាប់រហ័ស​។ ផលប៉ះពាល់​នេះ អាច​ធ្វើឲ្យមាន​បញ្ហា​ដល់​ដំណើរការឈា​ម​បញ្ជូន​ទៅ​ខួរក្បាល នាំឲ្យ​មាន​គ្រោះថ្នាក់​ដល់​សួត និង​មាន​ជម្ងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​។​

 

២.​ងូតទឹក​ពេល​សម្ពាធ​ឈាម​ទាប​

​មូ​ហេតុ​ដែល​អ្នក​មិន​គួរ​ងូតទឹក​នៅ​ពេល​ដែល​សម្ពាធ​ឈាម​ទាប​ដោយសារ​តែ​ទឹក​សីតុណ្ហភាព​ទឹក​ខ្ពស់​ធ្វើឲ្យ​សរសៃឈា​មរីក​ធំ ដំណើរ​កោសិការ​ឈាម​មិន​អាច​ផ្គត់ផ្គង់​ពេញ​រាងកាយ​ទាំងមូល​បាន ដូច្នេះ​វា​អាច​ធ្វើឲ្យ​អ្នក​នឿយហត់ និង​អស់កម្លាំង​

 

៣.​ងូតទឹក​នៅ​ពេល​ឃ្លាន​

​អ្នកស្រាវជ្រាវ​បាន​និយាយថា នៅពេល​ដែល​អ្នក​មានកា​រ​ស្រេកឃ្លាន អ្នក​មិន​គួរ​ងូតទឹក​នោះទេ ព្រោះ​សីតុណ្ហភាព​កំពុងតែ​ឡើង​ខ្ពស់​។ នៅពេល​ដែល​ងូតទឹ​កក្តៅ​សរសៃឈាម​ឡើង​ប៉ោង រួម​ទាំង​ការ​បែកញើស​ទៀត ប្រៀប​ដូចជា​ប្រើប្រាស់​អស់​ថាមពល​ជាច្រើន​ពី​រាយ​កាយ​ដូចជា ជាតិ​ស្ករ នៅក្នុង​ឈាម​មាន​កម្រិត​ទាប ដែល​បណ្តាល​ឲ្យ​វិលមុខ ញ័រ​ដើមទ្រូង​សម្ពាធ​ឈាម​ទាប ជា​ហេតុ​បណ្តាលឲ្យ​ដាច់​សរសៃឈា​ម​ក្នុង​ខួរក្បាល​។​

 

៤.​ងូតទឹក​បន្ទាប់​ពី​ញ៉ាំ​អាហារ​

​ប្រសិនបើ​អ្នក​ទៅ​ងូតទឹក​ភ្លាមៗ បន្ទាប់ពី​ទទួល​ទាន​អាហារ នឹង​បណ្តាល​ឲ្យ​ក្រ​ពះមាន​ភាពទន់ខ្សោយ កម្លាំង​នៃ​ការរំលាយ​អាហារ​ត្រូវ​បាន​កើនឡើង ធ្វើឲ្យ​សរសៃឈា​មរីក​ធំ និង​លំហូរ​ឈាម​អាច​មាន​ការរាំងស្ទះ​។ កត្តា​ទាំង​នេះ អាច​បណ្តាលឲ្យ​អស់កមលាំង ដួលសន្លប់​ក៏មាន​។ នេះ​ជា​ផ្នែក​មួយ​នៃ​មូលហេតុ​នៃ​ជម្ងឺ​សរសៃឈាម​បេះដូង​។​

 

៥.​ងួតទឹក​បន្ទាប់​ពី​ផឹក​ស្រា​

គ្រឿង​ស្រវឹង​អាច​រារាំង​សកម្មភាព​របស់​មុខងា​រ​ថ្លើម ​និង​ជាតិ​ស្ករ​ក្នុង​ឈាម​ត្រូវបាន​បាត់បង់ ជា​ពិសេស​អ្នក​អាច​វិលមុខ ឬក៏​រាងកាយ​អស់កម្លាំង​ថែមទៀត​។ ប្រសិន​បើ​ធ្ងន់ធ្ងរ​អាច​បណ្តាល​ឲ្យ​សន្លប់​ព្រោះ​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម​។​

 

៦.​ងូតទឹក​បន្ទាប់​ពី​អស់កម្លាំង​

បន្ទាប់​ពី​ធ្វើការ​អស់កម្លាំង ឬ​ប្រើប្រាស់​ថាមពល​ខួរក្បាល​ច្រើនពេក អ្នក​ចាំបាច់​ត្រូវ​សម្រាក​ឲ្យបាន​ស្រួលខ្លួន បន្តិច​សិន​មុន​នឹង​ងូតទឹក​។ ប្រសិនបើ​មិន​ដូច្នេះ​ទេ វា​អាច​នឹង​ធ្វើឲ្យ​លំហូ​រឈាម​ដែល​បញ្ជូន​ទៅ​ខួរក្បាល​ដើរ​យឺត ដែល​បណ្តាល​ឲ្យ​សន្លប់​។​

 

៧.​ងូតទឹក​ពេល​មាន​ជម្ងឺ​គ្រុ​នក្តៅ​

​នៅពេលដែល​សីតុណ្ហភាព​កើនឡើង​ដល់​៣៨​អង្សា​សេ នោះ​កម្តៅ​ក្នុង​ង​រាងកាយ​របស់​អ្នកនឹង​កើនឡើង​ប្រមាណ​ជា​២០%​។ ប្រសិនបើ​ងូតទឹក​នៅ​ពេល​នេះ ធ្វើឲ្យ​រាងកា​យរបស់​អ្នកអ​ស់​កម្លាំ​ង និង​ទទួល​​រង​នូវ​ជម្ងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល ដែល​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​ជីវិត​។​

យ៉ាងណាក៏ដោយ ទន្ទឹម​នឹង​ចំណុច​គួរ​ជៀសវាង​ទាំង​៧​ចំនុច​នេះ ការ​ងូតទឹក​ក៏មាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ផងដែរ​សម្រាប់​រាងកាយ​។ ការ​ងូតទឹក​អាច​ផ្តល់​នូវ​គុណប្រយោជន៍​ដូចជា ធ្វើអោយ​ដំណើរ​ឈាម​រត់​ប្រសើរ​ជាង​មុន ធ្វើអោយ​ស្បែក និង​សក់​មាន​សុខភាព​ល្អ​ ​ធ្វើអោយ​ប្រព័ន្ធ​ភាព​សាំ​រឹងមាំ និង​អាច​បង្ការ​នូវ​បញ្ហា​ធ្លាក់​ទឹកចិត្ត ព្រមទាំង​ជម្រុញ​អោយ​សុខុមាលភាព​ជាទូទៅ​របស់​លោក​អ្នក មាន​ភាពប្រសើរឡើង​ផងដែរ​៕ ដោយៈ​សៅ វិសាល​


ព័ត៌មានផ្សេងទៀត