លោក​សុខ អាន​ប្រគល់​ប្រាក់​រង្វាន់​ដល់​ម្ចាស់​ជ័យលាភី​កីឡា​អន្តរជាតិ​

16-12-2014 4:48 pm 3195

​លោក​សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តំណាង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានប្រគល់​ប្រាក់រង្វាន់​ដល់ ចំនួន ២៥៤.៩០០.០០០ រៀល (​ពីរ​រយ​ហាសិប បួន​លាន​ប្រាំបួន​សែន រៀល​)​។​នេះ​ជា​ទឹកប្រាក់  របស់​រាជរដ្ឋាភិបាល សម្រាប់ ប្រគល់ជូន​ជ័យលាភី​ចំនួន​២៧ នាក់ និង​គ្រូបង្វឹក​ចំនួន​៦ នាក់​សម្រាប់ ការប្រកួត កីឡា អន្តរ ជាតិ​នានា​។

 

ពិធី​ប្រគល់​ប្រាក់រង្វាន់​នេះ​ប្រារព្ធ​ឡើង នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នា​ថ្ងៃ​ទី​១៦ ខែ ធ្នូ នេះ​។​ ​ឆ្លៀត​ក្នុង​ឱកាស​នោះ​ផង​ដែរ​លោក​សុខ អាន ក៏​បាន​សម្ដែង​ការគាំទ្រ​ដល់​វិស័យ​អប់រំ​កាយ និង​កីឡា​ព្រមទាំង​កោតសរសើរ​និង​អបអរ​សារ​ទ​ដល់​ជ័យលាភី​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​រហូត​ទទួលបាន​ជោគជ័យ​ជូន​ជាតិ​មាតុភូមិ​។

 

ជាមួយគ្នា​នោះ​លោក ក៏​បាន​សម្ដែង​នូវ​ការវាយតម្លៃ​ខ្ពស់​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ​យុវជន និង​កីឡា គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា សហព័ន្ធ​កីឡា​ជាតិ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ធ្វើឲ្យ​សម្រេច​បាន​នូវ​សមិទ្ធផល​ដ៏​ល្អ​នេះ​។

 

​ជា​ការកត់សម្គាល់ នៅក្នុង​សន្ទរកថា​ក៏​បានឲ្យដឹង​ទៀតថា ព្រឹត្តិការណ៍​ប្រកួត​កីឡា​អន្តរជាតិ បាន​នាំមក​នូវ​បទពិសោធន៍​ថ្មីៗ​សម្រាប់​ឲ្យ​កីឡាករ កីឡា​ការិនី សម្រាប់ ត្រៀមខ្លួន​ចូលរួម ប្រកួត​អន្តរជាតិ​នាពេល​អនាគត ជាពិសេស​ការប្រកួត​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​៕ ដោយ​៖ ចេ​ន សុជាតា​

 

 

ព័ត៌មានផ្សេងទៀត