ជប៉ុន​​ផ្តល់​ជំនួយ​​ជាង​៥០​ម៉ឺន​​ដុ​លា្ល​រ​​សម្រាប់​​កម្ចាត់មីន​​នៅ​​កម្ពុជា​

11-12-2014 12:04 pm 2688

​រាជរដ្ឋាភិបាល​ជប៉ុន បាន​ផ្តល់​ទឹកប្រាក់​ចំនួន ៥០៩.៧២​ដុល្លារ​សហរដ្ឋអាមេរិក ដល់​ភាគី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​១១​ធ្នូ​នេះ នៅ​សាលប្រជុំ​ស្ថានទូត​ជប៉ុន​។​ទឹកប្រាក់​ប្រមាណ​ជា​៥០​ម៉ឺន​ដុល្លារ​ដែល​ជប៉ុន​ផ្តល់​ជា​ជំនួយ​ដល់​កម្ពុជា នាពេលនេះ គឺ  ដើម្បី សកម្មភាព​កំចាត់​មីន​ជប៉ុន​JMAS សម្រាប់​គម្រោង​បង្កើន​សកម្មភាព​ក្រុម​បោសសំអាត​កាកសំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។​ពិធី​ចុះហត្ថលេខា​នេះ ធ្វើឡើង​រវាង លោក គូ​ម៉ា​ម៉ា​រុ យូ​ជិ ក​អគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា និង​លោក ស្រី ហ្វុ​ឈិ​កាមិ ប្រធាន​អង្គការ​សកម្មភាព​កម្ចាត់​មីន​ជប៉ុន​។​

 

​គួរបញ្ជាក់​ថា ជប៉ុន​ធ្លាប់បាន​ផ្តល់​ជំនួយ​ដល់​កម្ពុជា ទាំង​គម្រោង​សន្តិសុខ មនុស្សជាតិ​ចាប់តាំងពី​ឆ្នាំ​១៩៩១​។ ចាប់តាំងពី​ឆ្នាំ​១៩៩១ រដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់​ថវិកា​ជាង​៥០​លាន​ដុល្លារ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​អង្គការក្រៅរដ្ឋាភិបាល​ដើម្បី​អនុវត្តន៍​គម្រោង​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​។​

 

​គួររំលឹកថា កាលពី​ពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​ជប៉ុន​គ្រោង​ផ្ដល់​ជំនួយ​ឥត​ត​សំណង​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​ចំនួន​ទឹកប្រាក់​រហូតដល់​ជាង​៣​សែន ដុល្លារ​អាមេរិក​ជា​ការផ្តល់ ជំនួយ ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន​មក​កាន់​កម្ពុជា ក្នុង​គោលដៅ​ផ្ដល់​ជូន​ស្ថាប័ន​ទទួល​ជំនួយ​ចំនួន​បី​របស់​ប្រទេស​កម្ពុជា​៕

ព័ត៌មានផ្សេងទៀត