តើការ​តវ៉ា​​របស់​​ប្រជាជន​​នៅ​អាមេរិក​​អាច​បង្ក​​ផលប៉ះពាល់​​ដល់​​កម្រិត​​ណា​?

06-12-2014 6:16 pm 2850
សកម្មភាពតវ៉ារបស់ក្រុមបាតុករនៅអាមេរិក

នៅក្នុង​នាទី​វិភាគ​ព្រឹត្ដិការណ៍អ​ន្ដ​រ​ជាតិ​ថ្ងៃ​នេះ​ពេញ ផេង​នឹងធ្វើ​បទសម្ភាសន៍​ជាមួយ លោក​សុខ ទូច អ្នកតាមដាន​ស្ថានការណ៍​នយោបាយ និង​ជា​អ្នកវិភាគ​មួយ​រូប​នៅក្នុង​ប្រទេស​កម្ពុជា ទាក់ទង​នឹង​ការតវ៉ា​របស់​ក្រុម​បាតុករ​នៅ​សហរដ្ឋអាមេរិក​។ បន្ទាប់ពី​ប៉ូលិស​ស្បែក​ស​អាមេរិក​បាញ់សម្លាប់​បុរស​ស្បែក​ខ្មៅ​អាមេរិក​កាលពី​ថ្ងៃ​ទី​០៩​សីហា ប៉ុន្ដែ​ត្រូវ​តុលាការ​សម្រេច​មិន​ចោទប្រកាន់ ព្រោះថា​ការបាញ់សម្លាប់​នោះ​គ្រាន់តែ​ជា​ការពារ​ខ្លួន ក្រុមបាតុករ​អាមេរិក​ដើមកំណើត​អាហ្រិកជា​ច្រើននាក់ បាន​នាំគ្នា​តវ៉ា​ប្រឆាំង​នឹង​សេចក្ដីសម្រេច​របស់​តុលារ ដែល​មិន​ដាក់ទោស​ប៉ូលិស​ខាង​លើ។ ក្រុម​បាតុករ​លើកឡើង​ថា ពួកគេ​ត្រូវបាន​រើស​អើ​ស​ទើប​គ្មាន​ការយកចិត្ដទុកដាក់​។ បន្ទាប់ពីនោះ​មក​មានកា​រ​តវ៉ា​បន្ដទៀត គឺ​ទាក់ទង​នឹង​ការស្លាប់​របស់​បុរស​ជ​ន​ជាតិ​ស្បែក​ខ្មៅ​មួយ​រូប​ទៀត​កាលពី​ថ្ងៃ​ទី​១៧​កក្កដា ដោយ​ប៉ូលិស​ជា​អ្នក​ធ្វើ​ឱ្យ​ស្លាប់​ដូចគ្នា ប៉ុន្ដែ​មិន​ត្រូវបាន​តុលាការ​កាត់ទោស​។ សកម្មភាព​តវ៉ា​បាន​កើតឡើង​ជា​បន្ដបន្ទាប់ ហើយ​បច្ចុប្បន្ន​ការតវ៉ា​មិនទាន់​បាន​បញ្ចប់​នោះទេ​។ តើ​សកម្មភាព​តវ៉ា​នេះ អាច​ដាក់​ទម្ងន់​ដល់​តុលាការ​អាមេរិក​កម្រិត​ណា​? តើ​ក្រុមបាតុករ​អាច​ទាមទារ​ឱ្យមាន​ការដោះស្រាយ​សម្រាប់​ពួកគេ​បាន​ឬទេ​?


​ទាក់ទង​នឹង​ព័ត៌មាន​នេះ​បន្ថែម ជា​បន្ដ​សូម​ប្រិយ​មិត្ដ​ស្ដាប់​បទសម្ភាសន៍​រវាង​ពេញ ផេង​ជាមួយ​លោក​សុខ ទូច​ដូចតទៅ​៖


​សំឡេង៖

ព័ត៌មានផ្សេងទៀត