រដ្ឋាភិបាល​ជប៉ុន​​គ្រោង​ផ្ដល់​ជំនួយឥតសំណង​​ដល់​កម្ពុជា​​ជាង​៣​សែន​ដុល្លារ​

05-12-2014 12:07 pm 2687

ក្រោម​គម្រោងការ​នៃ​កិច្ច​សហ​ប្រតិប្តិការ​សេដ្ឋកិច្ច​របស់​ប្រទេស​ជប៉ុន ក្រោម​ជំនួយ​ឥត​សំណង​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ​(​ជំនួយ​គូ​សា​ណូណ៍​) រដ្ឋាភិបាល​ជប៉ុន​នឹង​ផ្ដល​ទឹកប្រាក់​ចំនួន​៣០៦៤៤២ ដុល្លារ​អាមេរិក ។​

 

​ជា​ការគត់សម្គាល់​ក្រោម​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន​មក​កាន់​ប្រទេស​កម្ពុជា ដែល​មាន​ទំហំ​ទឹកប្រាក់ ប្រមាន​ជា ៣០៦៤៤២ ដុល្លារ​អា​មេ​រិច​ត្រូវ​ផ្ដល់​ជូន​ស្ថាប័ន​​ទទួល​ជំនួយ​ចំនួន ៣ មានដូចជា​៖១.​ថវិកា ចំនួន ១០៣ ១២៤​ដុល្លា​អា​មរិក សម្រាម​គម្រោង​ស្ដា​ប្រឡាយ​ត្រពាំង​កណ្ដល  ខេត្ត​កំពង់​ចាម​ផ្ដល់ជូន​មន្ទី​ធនធានទឹក និង ឧតុនិយម​ខេត្ត​កំពង់​ចាម ។​២.​ថវិកា​ចំនួន ១០១ ៣៥៥ សម្រាប់​ស្ដា​ប្រព័ន្ធ​ធារាសាស្ត្រ​ដើម​ផ្លូវ​ខេត្តតាកែវ​ផ្ដល់ជូន​មន្ទី​ធនធានទឹក និង ឧតុនិយម ខេត្តតាកែវ ។​៣.​ថវិកា​ចំនួន ១០២០៦៣ ដុល្លា​អា​មេ​រិច​សម្រាប់​គម្រោង​ស្ដា​ប្រព័ន្ធ​ធា​រាស្ត្រ​ធ្លក​ចំបក​ខេត្ត ស្វាយរៀង  ផ្ដល់ជូន​មន្ទី​ធនធានទឹក និង ឧតុនិយម​ខេត្តសា្វយរៀង ។​

 

សូមបញ្ជាក់​ថា​កិច្ចសន្យា​ផ្ដល់​ជំនួយ​ឥត​សំណង​នេះ ផង​ដែរ​ត្រូវ​បាន​អញ្ជើញ​ចុះ​ហត្ថលេខា​ដោយ លោក​គូ​ម៉ា​ម៉ា​រូ  យូ​ជិ ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា និង ជា​តំណាង​ស្ថាប័ន​ផ្ដល់​ជំនួយ បី ខាង​លើ​របស់​ប្រទេស​ជប៉ុន ។​

 

​គួ​រម្លឹកថា​លោក គូ​ម៉ា​ម៉ា​រ៉ូ សូ​ជី ឯក​អគ្គរាជរ​ទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ក៏​ធ្លាប់បាន​ជួបពិភាក្សា​ជាមួយ​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កាលពី​ថ្ងៃ ១៧ ខែវិច្ឆិកា វេលា​ម៉ោង​០៨:៤៥ នាទី​ព្រឹក នៅ​ទីស្ដីការ​ក្រសួងការបរទេស ដើម្បី  ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ​និង​កំណត់ត្រា​ពិភាក្សា​ស្ដីពី​ការផ្ដល់​ជំនួយ​ឥត​សំណង​ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន​២៥១ លាន​យ៉េន​(​ពីរ​រយ​ហាសិប​មួយ​លាន​យ៉េន​) រឺ​ស្មើនឹង​ជាង​២​លាន​ដុល្លារ​សហរដ្ឋអាមេរិក​សម្រាប់​អនុវត្តន៍​គម្រោង​ធ្វើឲ្យ​ប្រសើរ ឡើងវិញ​នូវ​កំណាត់​ផ្លូវជាតិ​លេខ ១ ។

(​ដោយ​៖ អាំ តាក់​)

ព័ត៌មានផ្សេងទៀត