កម្ពុជា​​ឈ្នះ​បាន​​មេដាយ​មាស​​៤​និង​​ប្រាក់​​១​​លើ​​កីឡា​​ប៉េតង់​​នៅ​​ឡាវ​

03-12-2014 11:55 am 3029

​មេដាយមាស​៤ និង​មេដាយប្រាក់​១ បាន​ធ្លាក់​មក​លើ​ដៃ​កីឡាករ​កម្ពុជា នៅក្នុង​ការប្រកួត​កីឡា​ប៉េតុង​ជើង ឯក​អាស៊ី​ទី​១៨ នៅ​ប្រទេស​ឡាវ​។​កីឡា​ប្រកួត​នេះ បានរៀបចំ​ធ្វើ​កាលពី​ថ្ងៃ​ទី​២៥​វិច្ឆិកា​កន្លងមក​នេះ​​។ ប្រតិភូ​កីឡា​ប៉េតង់​កម្ពុជា ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ចូនទៅ​ចូលរួម​កីឡា​ប៉េតង់​ជើងឯក​អាស៊ី​លើក​ទី​១៨ មាន​ចំនួន​១៦​នាក់ ចំនែក​កីឡាករ​ចូលរួម​ប្រកួត​មាន​១២​នាក់ ក្នុងនោះ មាន​ទាំង​​ក្រុម​កីឡាករ កីឡា​ការិនី និង​ក្រុម​យុវជន​ចំរុះ​គ្នា​។ ក្រោយពី បញ្ចប់ ការប្រកួត ប្រតិភូ និង​កីឡាករ បាន​វិល​ត្រលប់​មក​មាតុភូមិ​វិញ​ហើយ កាលពី​ថ្ងៃ​ទី​០១​ធ្នូ ។​

 

​ការ​ទៅ​ចូលរួម​ប្រកួត​កីឡា​ប៉េតុង​ជើងឯក​អាស៊ីទី​១៨ នៅ​ប្រទេស​ឡាវ​នេះ កម្ពុជា ទទួលបាន​មេដាយ​៥​គ្រឿង គឺ​មេដាយមាស​៤​គ្រឿង និង​មេដាយប្រាក់​១​គ្រឿង ខណៈ​ក្នុង​ព្រឹត្តិការណ៍​នេះ មាន​មេដាយមាស​តែ​៦​គ្រឿង​ប៉ុណ្ណោះ​។​

 

​កីឡាករ​ដែល​ទទួលបាន​មេដាយមាស មាន​កីឡាការិនី​កែ ឡេង យុវជន មួង ទិត្យ​ម៉ាណែត ចំនែក​មេដាយមាស​ពីរ​ទៀត ជា​ការប្រកួត​លក្ខណៈ​ក្រុម បាន​ទៅ​លើ កីឡា​ការិនី កែ ឡេង អ៊ុក ស្រីមុំ អ៊ុន ស្រី​យ៉ា អ៊ុំ ចន្ទ្រា និង​មួយ​ក្រុម​ទៀត​មាន​ក្រុមយុវជន មានឈ្មោះថា ​ខុំ វាសនា មួង ទិត្យ​ម៉ាណែត ជា​ហេង ឡេង និង​សែម ម៉េង​ឡាយ​។​ចំនែក កីឡាករ សុខ ចាន់​មៀន គឺ​ជា​ម្ចាស់​មេដាយប្រាក់​។​

សួ​ម​បញ្ជាក់ថា ប្រាក់រង្វាន់​តាម​គោលការណ៍ កំណត់​របស់​រដ្ឋ​គឺ​មេដាយមាស​ជើងឯក​អាស៊ី​ម្នាក់​ទទួលបាន​១៦​លាន​រៀល មេដាយប្រាក់​បាន​១៣​លាន​រៀល​។​ការប្រកួត​កីឡា​ជើងឯក​អាស៊ី​លើក​ទី​១៨​នៅ​ប្រទេស​ឡាវ​នេះ មាន​ប្រទេស​ចំនួន​១៣​នៅក្នុង​ទ្វីប​អាស៊ី​ចូលរួម​ប្រកួត​ផងដែរ​៕

ព័ត៌មានផ្សេងទៀត