បើយោងតាមរបាយការណ៍ក្រសួងកសិកម្ម និងអភិវឌ្ឍជនបទ បានឲ្យដឹងថា ប្រាក់ចំណូលដែលទទួលបានពីការនាំចេញបន្លែនិងផ្លែឈើរបស់ប្រទេសវៀតណាម១២០លានដុល្លារក្នុង១ខែ និងជាងពីរពាន់លានដុល្លារក្នុង១ឆ្នាំនេះ។ ហើយរបាយការណ៍នេះ ក៏បានបង្ហាញថា ប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង គឺជាអ្នកនាំចូលបន្លែ និងផ្លែឈើធំជាងគេបំផុតពីប្រទេសវៀតណាម ។
ក្រសួងកសិកម្ម និងអភិវឌ្ឍជនបទ បានថ្លែងប្រាប់ ឲ្យដឹងថា នៅឆ្នាំ២០១៤ តម្លៃទឹកប្រាក់នាំចូលពីប្រទេសចិនមានចំនួន៣២១,៤៨លានដុល្លារ សម្រាប់ឆ្នាំនេះ បើគិតជាភាគរយកើនឡើង៤៣,៨៤%ធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំ២០១៣ ហើយវាតំណាងឱ្យ២៧,៧១%នៃទឹកប្រាក់លក់បានពីការនាំចូលសរុបរបស់វៀតណាម។
គួរកត់សម្គាល់ថា សហគមន៍បន្លែ និងផ្លែឈើនៃប្រទេសវៀតណាម បានឱ្យដឹងថា ទំហំទឹកប្រាក់នាំចូលកាន់តែច្រើន និងកើនឡើងដោយសារតែពាណិជ្ជកម្មប្រទេសវៀតណាម ក៏ដូចជាការជួញដូរក្នុងស្រុកបានផ្តោតទៅលើនីតិវិធីនៃការរៀបចំឱ្យប្រសើរជាងមុន ។ មួយវិញទៀត ប្រភេទបន្លែ និងផ្លែឈើខ្លះរបស់វៀតណាម ក៏បានឈានជើងចូលទីផ្សារសហរដ្ឋអាមេរិក អូស្ត្រាលី និងកូរ៉េខាងត្បូង ជាមួយនឹងស្តង់ដាអនាម័យ និងសុវត្ថិភាពចំណីអាហារផងដែរ ៕ (ដោយ៖ ជ័យ សុភា)