ថៃ​គ្រោង​នឹង​រៀបចំ​ល្បែង​កម្សាន្ដ​ឆ្នេរសមុទ្រ​អាស៊ី​ដើម្បី​ទាក់ទាញ​ទេសចរ​

16-11-2014 5:10 pm 2819

​នៅ​សប្ដាហ៍​នេះ សមាគម​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ថៃ​បានសម្រេច​ប្រារព្ធ​ពិធី​បង្កើត​ល្បែង​កម្សាន្ដ​តាម​ឆ្នេរ​ពិភពលោក​លើកដំបូង​ក្នុង​ប្រទេស​ថៃ ដែល​នឹង​ចាប់ផ្ដើម​លេង​នៅ​ឆ្នាំ​២០១៧​នាពេលខាងមុខ​។ ហើយ​គម្រោង​រៀបចំ​ល្បែង​កម្សាន្ដ​នេះ​ឡើង ដោយ​រំពឺងទុកថា អាច​ទាក់ទាញ​ចំណាប់​អារម្មណ៍​ច្រើន ពី​បណ្ដា​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ ជា​ពិសេស​ជួយ​លើកស្ទួយ​វិស័យ​ឧស្សាហកម្ម​ថៃ ដែល​កំពុង​ជួបប្រទះ​នឹង បញ្ហា​ក្រោយ​ព្រឹត្ដការណ៍​រដ្ឋប្រហា​រ​នៅ​ឆ្នាំ​២០១៤​នេះ​។ ការ​រៀច​ចំ​គម្រោង​នេះ គ្រោង​នឹង​ធ្វើឡើង​នៅ​ឆ្នេរសមុទ្រ Asian Beach Games ក្នុង​ខេត្ដ​ភូ​ខេ​ត​ប្រទេស​ថៃ ។

 

​បើ​យោង​តាម​ទីភ្នាក់ងារ AFP បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​សៅរ៍ បានឲ្យដឹងថា ល្បែង​កម្សាន្ដ​តាម​ឆ្នេរ​អាស៊ី Asian Beach Games ដែល​គេ​ប្រារព្ធ​ធ្វើ​ពីរ​ដង​ក្នុង​១​ឆ្នាំ​ត្រូវបាន​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​ចាប់​ផ្ដើមដំបូង​នៅ​ឆ្នាំ​២០០៨​។ ហើយ​នា​ពេល​កន្លងទៅ​នេះ​បណ្ដា​អ្នក​រៀបចំ ដែល​ធ្លាប់បាន​រៀបចំ​ធ្វើ​ល្បែង​កម្សាន្ដ​នេះ រួមមាន នៅ​កោះ​បាលី​នៃ​ប្រទេស​ឥណ្ឌូណេស៊ី​, ក្រុង Muscat នៃ​ប្រទេស​អូ​ម៉ាន់​នៅ​អាស៊ី​និរតី ហើយ​និង​នៅ​ក្រុង​ហៃ​យ៉ាំង​នៃ​ប្រទេស​ចិន​។​

 

​គួររម្លឹកថា នៅក្នុង​រយៈពេល​១០​ថ្ងៃ គិត​ត្រឹម​ពី​ថ្ងៃ​ទី​១៦​វិច្ឆកា​តទៅ កោះ​ភូត​កេ​តនឹង​ចាប់ផ្ដើម​ការប្រ​កួត​កីឡា​កម្សាន្ដ​មួយចំនួន​នៅតាម​ឆ្នេរ​ក្នុងនោះ​មាន​វិញ្ញាសា​កីឡា​រត់ប្រណាំង​ចម្ងាយ​ជិត​, លោត​កម្ពស់ និង​រត់​ចម្ងាយ​ឆ្ងាយ​ជាដើម ។ លើសពីនេះ ក៏​មាន​ការលេង​កីឡា​បង្ហាញ​សាច់ដុំ​, កីឡាប្រដាល់​រុស្ស៊ី​, កីឡា​លេង​បាល់​ក្នុង​ទឹក និង​ការ​ជិះ​ស្គី​លើទឹក​ផងដែរ​។​

 

​សូមបញ្ជាក់​ថា នាពេល​បច្ចុប្បន្ន​នេះ ប្រទេស​ថៃ​កំពុង​តែ​ខិតខំ​ប្រឹង​ប្រែ​ស្ដារ​ឧស្សាហកម្ម​ទេសចរណ៍​យ៉ាង ខ្លាំង ដើម្បី​ស្ដារ​កិត្ដិយស​ឡើងវិញ ក្រោយពី​មាន​ហេតុការណ៍​ទេសចរ​អង់គ្លេស​២​នាក់​ត្រូវ​គេ​ធ្វើឃាត​នៅ​ពេល​លំហែកាយ​នៅ​កោះ​តៅ​កាលពី​ខែ​កញ្ញា​ទៅនោះ ដែល​បាន​កើតឡើង​ក្រោយ​ព្រឹត្ដិការណ៍​រដ្ឋប្រហា​រ​កាលពី​ខែ​ឧសភា បណ្ដាល​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​កិត្ដិនាម​ប្រទេស​ថៃ ពោល​គឺជា​ប្រទេស​មួយ​ដែល​គេ​ធ្លាប់​ស្គាល់​ថា​ជា​ឋានសួគ៌​ទេសចរណ៍​៕ (​ដោយ៖ ជ័យ សុភា​)

 

 

 

 

ព័ត៌មានផ្សេងទៀត