ប្រទេស​វៀតណាម​ជំរុញ​បង្កើន​តម្រូវការ​ស៊ីម៉ង់​សម្រាប់​ទីផ្សារ​អចលនា​ទ្រព្យ​

10-11-2014 4:56 pm 4008

​បើ​យោងតាម​របាយការណ៍រ​បស់ នាយកដ្ឋាន​គ្រឿងសំណង់ ប្រាប់ឲ្យដឹង​ថា ការកើនឡើង​នៃ​ការប្រើប្រាស់​ស៊ីម៉ង់ត៍​នៅ ប្រទេស​វៀតណាម​មាន​ចំនួន​៦%​ហើយ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ឬ​ស្មើនឹង​៥៣,២២​លាន​តោន នៅក្នុង រយៈពេល​១០​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៤​។​ជាងនេះទៅទៀត នៅក្នុង​ចំណោម​ស៊ីម៉ង់​សរុប​ទាំងអស់ បរិមាណ ៤១,៥៤​លាន​តោន ត្រូវធ្វើ​ការប្រើប្រាស់​លើ​ទីផ្សារ​ក្នុងស្រុក ហើយ​បាន​កើនឡើង​៨% បើ​ធៀប​នឹង​អំឡុ​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៣ ខណៈពេល​ដែល​ការនាំចេញ​កើនឡើង​តិចតួច ប្រមាណ​តែ ១% ឬ​ស្មើនឹង​១១,៦៨​លាន​តោន ។

 

​ក្រសួង​នៃ​ប្រទេស​វៀតណាម ដែល​ធ្វើការ​ពាក់ព័ន្ធ​លើ​ការសាងសង់ បាន​ថ្លែងឲ្យដឹងថា ការកើនឡើង​ដូច្នេះ​ក៏​ដោយសារ​តែ តម្រូវការ​ខ្ពស់​ពី​គម្រោង​អចលនទ្រព្យ​នានា ដែល​កំពុង​ដំណើរការ​សាងសង់ ប្រសិន​បើ​ទុក​ជា​ទីផ្សារ អចលនទ្រព្យ​ក្នុង​ស្រុក ពោល​គឺ​មិន​មាន​ការកើនឡើង​នោះទេ ។ ស្របគ្នា​នោះ លោក​ប្រធាន​នាយកដ្ឋាន​គ្រឿងសំណង់​វៀតណាម បាន​គូសបញ្ជាក់ថា  បញ្ជីសារពើភ័ណ្ឌ​ផ្នែក​ស៊ីម៉ង់​ក្នុង​ខែតុលា បាន​ឈាន​ដល់​២,៨៤​លាន​តោន ស្មើ​នឹង​អំ​ទ្បុង​ពេល​ផលិតកម្ម​១៣​ថ្ងៃ​ទៅ​១៥​ថ្ងៃ ។ លោក ក៏​បាន​បន្ដថា នៅ​ដំណាច់​ឆ្នាំ​នេះ ការប្រើប្រាស់​ស៊ីម៉ង់ត៍ ត្រូវបាន​គេ​រំពឹងទុក​ថា នឹង​បង្កើន​នៅ​អត្រាកំណើន​ពី​៧%​ទៅ​៨% គឺ​លើ​ទីផ្សារ​ក្នុងស្រុក និង​៥%​ទៅ​៦% សម្រាប់​លើ​ទីផ្សារ​នាំចេញ ។​

 

​គួ​រម្លឹកថា ចំនែក​សមាគម​ស៊ីម៉ង់ត៍​វៀតណាម​វិញ បាន​អះអាង​ថា ឧស្សាហកម្ម​ស៊ីម៉ង់ត៍​នៅតែ​ប្រឈម​នឹង​គូ​ប្រកួតប្រជែង​មួយចំនួន​លើ​សមត្ថភាព​ផលិត​ខ្ពស់​និង​តម្លៃ​នាំចេញ​ធូរ​ថ្លៃ​ជាង ។ លើសពីនេះ សម្រាប់​តម្លៃ​នាំ​ចេញ​ក្នុង​កម្រិត​អប្បបរមា​៥០​ដុល្លារ ទៅ​៥៥​ដុល្លារ ក្នុង​មួយ​តោន ឯ​ចំពោះ​ទីផ្សារ​ក្នុងស្រុក គឺ​មាន​តម្លៃ​នាំ​ចេញ​៧៥​ដុល្លារ ក្នុង​មួយ​តោន ។​

 

​សូម​បញ្ចាក់​ថា ក្រសួង​នៃ​ប្រទេស​វៀតណាម​ដែល​ធ្វើ​ការពាក់ព័ន្ធ​លើ​ការសាងសង់ ក៏​បាន​ព្យាករ​ទុក ដែរ​ថា សម្រាប់​ការប្រើប្រាស់ ស៊ីម៉ង់ត៍ នឹង​ឈាន​ដល់​៦២​លាន​ទៅ​៦៣​លាន​តោន ក្នុង​ឆ្នាំនេះ ហើយក៏​មាន​ការនាំចេញ​៤៩​លាន​តោន និង​ប្រើ​ក្នុងស្រុក​១៤​លាន​តោន​ផងដែរ​៕ (ដោយ៖ ជ័យ សុភា)

ព័ត៌មានផ្សេងទៀត