កម្ពុជា​​​​​​​បាន​​​​​​មេដាយ​​​​​​មាស​​​២​​-សំរិទ្ធ​​​២ ​លើ​​​វិញ្ញាសារ​​​​​វាយ​​​កូន​​​​ឃ្លី​​​​​លើ​តុ​​​ជើង​​​ឯក​​​​អាស៊ី​​​​អាគ្នេយ៍​

06-11-2014 4:39 pm 3614

កម្ពុជា​ទទួល​បាន មេដាយ​មាស​២គ្រឿង និង សំរិទ្ធ២​ ​លើវិញ្ញាសារ​ វាយកូន​ឃ្លី​លើតុ ដែល​ជា​​វិញ្ញាសារ​មួយពិបាក ក្នុង​ការ​ដណ្តើម​យក​​​មេដាយ ក្នុងព្រឹត្តិការណ៍​ជ្រើសរើស​​ជើងឯក​អាស៊ី​អាគ្នេយ៍​លើកទី៩។​ព្រឹត្តិការណ៍​ជ្រើសរើស​​ ជើង​ឯក​អាស៊ី​​អាគ្នេយ៍​លើកទី៩​ បាន​ចាប់ផ្តើម​​តំាង​​ពីថ្ងៃទី១​ដើមខែវិច្ឆិកា​ និងបាន​បញ្ចប់​នៅថ្ងៃទី៥ ខែវិច្ឆិកា ដោយមាន៨​ប្រទេស​ចូលរួម ខណៈ​ពេល​ដែល​កម្ពុជា​ធ្វើជា​​ម្ចាស់​ផ្ទះ​នៃព្រឹត្តិការណ៍​នេះ។​​ កា​​រប្រកួត​ធ្វើឡើង​នៅ​សាល​ប្រកួត​តេក្វាន់ដូ​​ក្នុង​ពហុកីឡា​ដ្ឋាន​​ជាតិ។ ជាលទ្ធផល​ប្រទេសកម្ពុជា​ ទទួល​បាន​មេដាយមាស​ ដោយកីឡាករកម្ពុជា លី សុងហុង​ និង មេដៃសំរិទ្ធស្ទួន​ដោយ​កីឡាករស៊ូ គឹមសួរ

 

លោករ័ត្ន សុខន​ប្រធាន​សហព័ន្ធកីឡា​វាយកូនឃ្លី​លើ​តុអាស៊ាន បានមាន​ប្រសាសន៍ថា ​នេះជា​ជោគជ័យ​ដ៍ល្អ​សម្រាប់ កម្ពុជា​​ក្នុងនាម​ជាម្ចាស់​ផ្ទះ​ ដែល​មានបណ្តាប្រទេស​​ក្នុងតំបន់​​អាស៊ី​អាគ្នេយ៍​ចំនួន៨​ចូលរួម​ ដែលក្នុងនោះ​រួមមាន​ កម្ពុជា​ម្ចាស់ផ្ទះ វៀតណាម សឹង្ហង្ហបូរី ថៃ ម៉ាឡេស៊ី ប្រ៊ុយណេ ឥណ្ឌូនេស៊ី និង ឡាវ។ ការប្រកួត មានកីឡាករ -កីឡាការិនី​ សរុបចំនួន​៥៦នាក់ ។ យ៉ាងណា​ក៏ដោយ​ប្រទេស​សឹង្ហបុរី បានទទួល​​មេដាយ​​ច្រើន​​ជាងគេ រហូតដល់ទៅ១០ គ្រឿង​ឯណោះ​ ក្នុងនោះ​មេដាយមាស​ចំនួន៥  រីឯ ប្រទេសឡាវ និង ប្រ៊ុយណេ មិនទទួល​បានទាំង មេដាយដៃមាស និងសំរិទ្ធ។

 

គួរបញ្ជាក់ថា នេះជាលើកទី ២ហើយ ដែលកម្ពុជា​​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ រៀបចំ​ការប្រកួតកីឡា​ វាយកូនឃ្លី​លើតុ​ សម្រាប់ថ្នាក់តំបន់ ដែលមានបណ្តាប្រទេស ជាច្រើនចូល៕

 

ព័ត៌មានផ្សេងទៀត