ស​.​ស​.​យ​.​ក​​នឹង​​រៀបចំ​​ការប្រកួត​​បាល់ទាត់​​ពានរង្វាន់​​មិត្តភាព​​លើក​​ទី​ពីរ​​

02-11-2014 1:34 pm 3348

​វិស័យ​​កីឡា គឺជា​វិស័យ​​មួយ​ដែល​ប្រទេស​កម្ពុជា​ កំពុង​​តែ​លើ​ក​ម្ពស់​​ឲ្យមាន​​ភាព​​កាន់​តែ​ល្អប្រសើរ​​ឡើង​​ស្របពេល​ជាមួយ​គ្នានេះ​ដែរ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​​ហៅ​កាត់​ថា ស​.​ស​.​យ​.​ក ក្រោម​ការរៀបចំ​ របស់​គណៈ​កម្មា​ប្រតិបត្តិ​របស់ កីឡាបាល់ទាត់ យុវជន​ក្រសួង​-​ស្ថាប័ន​បាន​រៀបចំ​ការប្រកួត​បាល់ទាត់​លក្ខណៈ​ពានរង្វាន់​មិត្ត​ភាព​។ នេះ​បើ​តាម​ការបញ្ជាក់​ឲ្យដឹង​នៅ​ក្នុង​​សេច​ក្តី​ជូន​ដំណឹង​របស់ ស​.​ស​.​យ​.​ក​ចេញផ្សាយ​ថ្ងៃទី​២២ តុលា​។

 

យោងតាម​សេចក្តីជូនដំណឹង​ដដែល​បានឲ្យដឹងថា  ស្តីពី​ការរៀបចំ​ប្រកួត​កីឡា​បាល់ទាត់ ពានរង្វាន់​មិត្តភាព​យុវជន​ក្រសួង​-​ស្ថាប័ន​លើក​ទី​២ ប្រចាំឆ្នាំ​២០១៤ របស់ ស​.​ស​.​យ​.​ក នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​២២ ខែវិច្ឆកា ដល់​ថ្ងៃ​ទី ២៧ ខែ​ធ្នូ​។​

ការរៀបចំ​ការប្រកួត​នេះ​ឡើង​ក្នុង​គោលបំណង លើ​កម្ពស់​ស្មារតី​សាមគ្គី មិត្តភាព ពង្រឹង និង​ពង្រីក​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​រវាង​យុវជន​នៅតាម​ក្រសួង និង​ស្ថាប័នរដ្ឋ ព្រម​ជាមួយគ្នានេះ​ដែរ ស​.​ស​.​យ​.​ក ក៏​បាន​ស្នើរ​សុំឲ្យ​មាន​កិច្ច​សហ​ប្រត្តិការ​ជាមួយ​ក្រសួង​ព័ត៌មាន ក្នុង​ការផ្សព្វផ្សាយ​ឲ្យ​ទូលំទូលាយ​តាមរយៈ វិទ្យុ ទូរទស្សន៍​កាសែត​រដ្ឋ​និង​ឯកជន ដើម្បី​បំផុសស្មារតី​ស្រលាញ់ ចូលចិត្ត កីឡា​ចំពោះ​យុវជន មន្ត្រីរាជការ​និង​សាធារណជន​ទូទៅ ក្នុង​ការចូលរួម​លើក​ស្ទួយ​វិស័យ​កីឡា​បាល់ទាត់​ក្នុងប្រទេស​កម្ពុជា​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា ការរៀបចំ​ប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់​មិត្តភាព​យុវជន​ក្រសួង​-​ស្ថាប័ន​លើក​ទី​២ ប្រ​ចាំឆ្នាំ​​២០១៤​នេះ នឹង​ធ្វើ​ឡើង​ចាប់​ពី​​ថ្ងៃ​ទី​២២ ខែវិច្ឆកា​ ដល់​​ថ្ងៃ​ទី ២៧ ខែ​ធ្នូ ក្រោម​ការ ស្នើសុំ​កិច្ច​​សហ​ប្រតិបត្តិ​ការ​​ជាមួយ​​ក្រសួង​​ព័ត៌​មាន​​ផង​ដែរ​៕(ដោយៈ អឿន ភារ៉ា)

ព័ត៌មានផ្សេងទៀត