ប្រទេសសិង្ហបុរីនៅតែជាប់ចំណាត់ថ្នាក់លេខ១ ជាប្រទេសដែលល្អបំផុតក្នុងការធ្វើអាជីវកម្ម នេះបើយោងតាមការអង្កេតប្រចាំឆ្នាំដោយធនាគារពិភពលោក។ដោយឡែកប្រទេស New Zealand ជាប់ចំណាត់ថ្នាក់ទី២ ខណៈពេលដែល ទីក្រុងហុងកុងជាប់ចំណាត់ទី៣។ រីឯចក្រភពអង់គ្លេសវិញ ជាប់ចំណាត់ថ្នាក់ទី៨ និង សហរដ្ឋអាមេរិកចំណាត់ថ្នាក់ទី៧។
គួរបញ្ជាក់ថា របាយការណ៍នេះត្រូវបានធនាគារពិភពលោក ធ្វើឡើងដើម្បីងាយស្រួល ក្នុងការពិចារណាធ្វើប្រតិបត្តិការពាណិជ្ជកម្ម ដែលមានការវាយតម្លៃនិងអង្កេតទៅលើប្រទេសចំនួន189ប្រទេស ។
ដោយ៖យ៉ាន់ លីណា