​ថៃ​​​​នឹង​​ចូលរួម​​​ការ​​ប្រកួត​​កីឡា​​ជាមួយ​​កម្ពុជា​​ក្នុង​“​​​ពិធីបុណ្យសមុទ្រ”

27-10-2014 11:00 am 4713

"ពិធីបុណ្យសមុទ្រ"​លើកទី៣​​នឹង​ប្រព្រឹត្តិ​​ទៅ​​​នៅ​ខែ​ធ្នូ ឆ្នាំ២០១៤​​នេះ ក្នុងរយៈ​ពេល​៣ថ្ងៃ នៅ​ខេត្ត​កោះកុង។ ក្រៅពី​កម្មវិធី​ប្រគំតន្ត្រី ការសម្តែង​​សិល្បៈ​​ផ្សេងៗ ការបាញ់​កាំជ្រួច មហោ​ស្រព​​អន្តរជាតិ​ម្ហូប អាហារ ស្រា និង​ ភេសជ្ជៈ កីឡា១១​ប្រភេទ​​នឹង​​ត្រូវ​​ដាក់​​អោយ​​ប្រកួត​ ​និង​​សម្តែង​​ផង​ដែរ។ ជារៀងរាល់ឆ្នាំ​​មានភ្ញៀវជាតិ​​និង​​អន្តរជាតិ​​ជាច្រើន​បានចូលរួម​ពិធីបុណ្យ​នេះ។

 

លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​​ជាប្រធាន​គណៈកម្មាធិការ​ជាតិ​​អូឡាំពិក​កម្ពុជា បានជួបប្រជុំ​​ជាមួយ​​អាជ្ញាធរ​​ខេត្តកោះកុង និង​​អាជ្ញាធរពាក់ព័ន្ធ នៅថ្ងៃ​ទី២៧​ ខែតុលានេះ ដើម្បីត្រៀម​សម្រាប់​"ពិធីបុណ្យ​សមុទ្រ។"

 

ក្នុងនោះ​គណៈកម្មាធិការ​ជាតិ​​អូឡាំពិក នឹង​ទទួលខុស ត្រូវរៀបចំ​ព្រឹត្តិការណ៍​កីឡា​ផ្សេងៗ​ដូចជា៖ រត់កម្សាន្ត, ប្រដាល់ ក្បាច់គុន បូរាណខ្មែរ, ប្រណាំងកង់, ប្រណាំងទូក, លោតឆ័ត្រយោង, បាល់ទះ លើ​ឆ្នេរខ្សាច់, ទ្រីអាត្លុង, ស្គីលើទឹក, អុកបុរាណខ្មែរ,ល្បុក្កតោ, ចំបាប់ បុរាណ និង​វាយកូនគោល។ ជាមួយគ្នា​នេះ​កីឡាភាគច្រើន​នឹង​មាន​ការចូលរួម​ប្រកួត​ពីភាគី​ថៃ​ផងដែរ។

 

គួរបញ្ជាក់ថា "ពិធីបុណ្យសមុទ្រ"​ បានធ្វើឡើង២លើក​រួចមកហើយ ដោយ​លើកទី១​​ធ្វើ​នៅ​ខេត្ត​​ព្រះសីហនុ លើកទី២​​ធ្វើ​​នៅ​​ខេត្តកែប និងលើកទី៣​នេះ​ ធ្វើនៅ​ខេត្តកោះកុង។ ពិធីបុណ្យនេះ​ធ្វើ​ដើម្បី​អបអរ សមុទ្រ​​កម្ពុជា​​ ដែល​មាន​​ប្រ​វែង​​ ៤៤០គីឡូ​ម៉ែត្រ​ ​ត្រូវ​បាន​​ប្រកាស​​ទទួល​ស្គាល់​​ជា​ផ្លូវ​ការ​ ជា​សមា​ជិក​​ពេញ​សិទ្ធិ​ នៃឆ្នេរ​សមុទ្រ​​ដែល​ស្អាត​​បំផុត​លើ​​សាកល​​លោក​ នៅ​ក្នុ​ង​​ឱកាស​​មហា​សន្និ​បាត​​លើក​ទី៧ ​របស់​ក្លឹប​​នៅ​សាធារ​ណរដ្ឋ​ សេណេ​ហ្កាល់​ កាល​ពី​ថ្ងៃ​ទី​២៥​​ ឧសភា ឆ្នាំ​២០១១ បន្ទាប់​​ពី​បាន​ជាប់​​ជា​បេក្ខ​ភាព​​​នៅ​​ឆ្នាំ​២០១០​ និង​​ពិ​និត្យ​​សម្រេច​​ជា​ឯក​ច្ឆន្ទ​ ដាក់​ចូល​​ជាសមា​ជិក​​ដោយ​ក្រុម​ប្រឹក្សា​​ភិបាល​​ក្លឹប​កាល​​ពី​ថ្ងៃ​ទី​២០ មករា​ ឆ្នាំ​២០១១​ នៅ​តំ​បន់​ Corse នៅ​ប្រទេស​បារាំង ៕ ដោយ៖យ៉ាន់ លីណា

 

ព័ត៌មានផ្សេងទៀត