កម្ពុជា​​​ចាញ់​​មី​យ៉ាន់​ម៉ា​ក្នុង​លទ្ធផល​០-១

18-10-2014 5:36 pm 3415

ជាលទ្ធផល​​​កម្ពុជា​​បាន​ចាញ់​មី​យ៉ាន់​ម៉ា ក្នុងលទ្ធផល​០-១ ក្នុង​​ការ​ប្រកួត​​វគ្គ​ជម្រុះ AFF Suzuki Cup ឆ្នាំ​២០១៤​។​​​ការប្រកួត​​ដែល​ចាប់ផ្តើម​​​​នៅម៉ោង​​៣:៣០នាទី​រសៀល និង​បញ្ចប់នៅ​ម៉ោង៥:៣០​​ ដោយនៅ​នាទី៤៣ ខ្សែប្រយុទ្ធ Kyaw Ko Ko បានរក១គ្រាប់​​ឲ្យ​​ក្រុមមីយ៉ាន់ម៉ា​ តាមរយៈ​ការ​​ស៊ុត​​បាល់​​ប៉េ​ណា​ល់​ទី​​ បន្ទាប់ពីសុខ សុវណ្ណ ខ្សែការពាររបស់កម្ពុជា បាន​យកដៃ​ទៅ​ប៉ះបាល់​នៅក្នុង​តំបន់​គ្រោះថ្នាក់។

 

គួរបញ្ជាក់ថា​ក្នុង​​ការ​ប្រកួត​បើក​ឆាក​កម្ពុជា​បាន​​ចាញ់​​ម្ចាស់​​ផ្ទះ​​ ឡាវ​ ៣‑២​ ប៉ុន្តែ​កម្ពុជា​​បាន​យក​ឈ្នះ​​ទីម័រ​ខាងកើត​ ក្នុង​លទ្ធផល​​៣‑២​ វិញ​ ក្នុង​ការ​​ប្រកួត​​លើកទី​២​។ ​សរុបកម្ពុជា​ទទួល​បាន​៣​បី​ពិន្ទុ។ កម្ពុជា​នឹងប្រកួតជាមួយ​ប្រ៊ុយណេ​នៅ​ថ្ងៃទី២០ ខែកក្កដា។ចំណុចខ្សោយ​របស់​ក្រុម​បាល់ទាត់​​កម្ពុជា ត្រូវបាន​គ្រូបង្វឹក​លើកឡើងថា ស្ថិតនៅ​តំបន់​ការពារ​ ដែលជា​ញឹកញយ​តែងតែ​របូត​គ្រាប់៕

ព័ត៌មានផ្សេងទៀត