អ្នក​ស្នេហា​វិស័យ​កីឡា​បាល់ទាត់​កំពុង​អន្ទះសារ​​ចាំ​លទ្ធផល​កម្ពុជា​​-​មីយ៉ាន់ម៉ា

18-10-2014 3:19 pm 3476

ប្រជាជន​កម្ពុជា​ជាពិសេស​អ្នកស្នេហា​វិស័យកីឡា កំពុង​តែ​ទន្ទឹង​រង់ចាំ​លទ្ធផល​ការប្រកួត​រវាង​​ក្រុម​កីឡា​បាល់ទាត់​​ជម្រើស​ជាតិ​​កម្ពុជា ដែល​ត្រូវ​ជួប​​ជាមួយ​ក្រុម​ខ្លាំង​​មីយ៉ាន់ម៉ា​ ក្នុងការ​​ប្រកួត​​វគ្គ​ជម្រុះ AFF Suzuki Cup ឆ្នាំ​២០១៤​។ការប្រកួត​នឹង​ចាប់ផ្តើម​​នៅម៉ោង​៣:៣០នាទី​រសៀលនេះ​ ។ គួរបញ្ជាក់ថា​ក្នុង​​ការ​ប្រកួត​បើក​ឆាក​កម្ពុជា​បាន​​ចាញ់​​ម្ចាស់​​ផ្ទះ​​ឡាវ​ ៣‑២​ ប៉ុន្តែ​កម្ពុជា​​បាន​យក​ឈ្នះ​​ទីម័រ​ខាងកើត​ ក្នុង​លទ្ធផល​​៣‑២​ វិញ​ ក្នុង​ការ​​ប្រកួត​​លើកទី​២​។ ​សរុបកម្ពុជា​ទទួល​បាន​៣​បី​ពិន្ទុ។

 

ចំណុចខ្សោយ​របស់​ក្រុម​បាល់ទាត់​​កម្ពុជា ត្រូវបាន​គ្រូបង្វឹក​លើកឡើងថា ស្ថិតនៅ​តំបន់​ការពារ​ ដែលជា​ញឹកញយ​តែងតែ​របូត​គ្រាប់។យ៉ាងណា​ក៏ដោយ​គ្រូបង្វឹកLee Tae Hoon ​បាននិយាយថា លោក​បានកែប្រែ​នៅចំណុច​ខ្សោយនេះ​ហើយ​៕

ព័ត៌មានផ្សេងទៀត