បងស្រី​​កញ្ញា​​ស៊ន​​សៀវ​ម៉ី​​ភ្ជាប់ពាក្យ​​ជាមួយ​​កីឡា​ប្រដាល់​​វ៉ន​​វីវ៉ា

12-10-2014 3:21 pm 3957

​នៅ​ព្រឹក​​ថ្ងៃ​អាទិត្យ​​ទី​​១២​​តុលា​​នេះ កញ្ញា​​ស៊ន ដាវី​ន​​ជា​​កីឡា​ការ​នី​តៃ​ខ្វាន់​ដូ ជា​ម្ចាស់​​មេដាយ​ប្រាក់​ស៊ី​​ហ្គេម និង​​ត្រូវ​​ជា​​បង ស្រី​បង្កើត​​របស់​​កញ្ញា​​ស៊ន សៀវ​ម៉ី​​បាន​​រៀប​ចំ​​ពិធី​​ភ្ជាប់ពាក្យ ជាមួយ​កីឡា​ប្រដាល់​សេរី​​ល្បីឈ្នោះ និង​អ្នក​ប្រដាល់​សាកល​ជម្រើស​ជាតិ​វ៉ន វីវ៉ា​។​

ពិធី​ភ្ជាប់ពាក្យ​រវាង​កីឡាករ កីឡា​កា​នី​មួយគូរ​នេះ បាន​ក្លាយជា​ការចាប់អារម្មណ៍​ពី​សំណាក់​សាធារណៈជន​ផងដែរ ជា​ពិសេស​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​បុក បាន​ចែករំលែក​តៗ​គ្នា​អំពី​រូបភាព​នៃ​ពិធី​ភ្ជាប់ពាក្យ​។ អ្វី​ដែល​ទាក់ទាញ​ចំណាប់អារម្មណ៍ ព្រោះ​តែ​អ្នក​ទាំង​ពីរ​ជា​ខ្សែស្រឡាយ​កីឡា​ដូចគ្នា ហើយ​ម្យ៉ាង​ខាង​ស្រី​ជា​បងស្រី​បង្កើត​របស់​កញ្ញា​ស៊ន សៀវ​ម៉ី​ដែល​បាន​ដណ្តើម​មេដាយមាស​ជូន​មាតុភូមិ​កម្ពុជា នៅក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​១៧​នៅ​ប្រទេស​កូរ៉េខាងត្បូង​កាលពីពេល​ថ្មីៗ​នេះ​៕

ព័ត៌មានផ្សេងទៀត