ពិតជា​អស្ចារ្យ​!កម្ពុជា​បំបាក់​តៃវ៉ាន់២-០ក្នុង​ម៉ោង​បន្ថែម​ត្រឹម​តែ​៣​នាទី​

09-10-2014 10:48 am 3255

ជារឿងដែលអស្ចារ្យសម្រាប់កម្ពុជា ចំពោះក្រុមកីឡាបាល់ទាត់ ដែលបានចូលរួមការប្រកួត នៅក្នុងព្រឹត្តិការណ៍​ប្រកួត​មិត្តភាព​អន្តរជាតិ​រវាង​ក្រុម ​ម្ចាស់​ផ្ទះ​តៃវ៉ាន់ និងកម្ពុជា។ អស្ចារ្យ​ត្រង់​ថា ត្រឹម​តែ​រយៈ​ពេល៣នាទី​ចុង​ក្រោយ​នៃ​ម៉ោង​បន្ថែម​ ​កម្ពុជា​បាន​រកគ្រាប់​​បាល់ស៊ុត​បញ្ចូលទី​​ចំនួន​២គ្រាប់ ​ដែល​ជា​ការស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ ​ខ្សែ​ប្រយុទ្ធ​វ័យ​​ក្មេង ​​ចាន់ វឌ្ឍនាកា ​​និង​កីឡាករ​វ័យ​​​ក្មេង​កម្ពុជា​មួយ​​រូប​​​​​ទៀត។ ជាលទ្ធផលចប់ការប្រកួត កម្ពុជាបានបំបាក់​តៃវ៉ាន់​យ៉ាង​អាម៉ាស​ក្នុងលទ្ធផល​២-០។

 

គួរបញ្ជាក់ក្រុមកីឡាបាល់កម្ពុជា នឹងត្រឡប់មកមាតុប្រទេសវិញនៅថ្ងៃទី០៩ តុលានេះ​ ក្រោយ​បាន​យក​ឈ្នះ​ប្រទេស​ម្ចាស់​ផ្ទះ​៕​ ដោយៈសៅ វិសាល

 

 

 

ព័ត៌មានផ្សេងទៀត